ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

អភិបាលខេត្ត​៖ បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​តាកែវ ជា​អង្គភាព​ពាក់ព័ន្ឋ​

តាកែវ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៧ រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្ដម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរង ខេត្តតាកែវ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាមួយ លោក​ជំទាវ​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង លោក លោកស្រី ប្រធាន​អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកំម្លាំងប្រដាប់អាវុ​ធ​ទាំង​៣​ប្រភេទ និង​លោក​អភិបាលក្រុង ស្រុក​ទាំង​១០ នៅ​សាលប្រជុំ​សាលាខេត្ត​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត បាន​មានប្រសាសន៍ ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈ​បញ្ជាការឯ​ក​ភាព​គ្រប់​ថ្នាក់​ដែល​រួម​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​” ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ផ្តល់​នូវ​អនុសាសន៍ ដូចខាងក្រោម​៖

+​ណែនាំ​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក និង​អាជ្ញាធរ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ “​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​” ជា​ភារកិច្ច​សំខាន់​សម្រាប់​កិច្ចការ​ប្រចាំថ្ងៃ​របស់​ខ្លួន​។​
+​ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ និង​ជ្រួតជ្រាប​នូវ​ទស្សនៈ និង​វិធីសាស្ត្រ​ធ្វើអោយ​សម្រេច​ខ្លឹមសារ​នៃ​ប្រធានបទ “​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​” ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​
+​បង្កើន​ការរៀបចំ​វេទិកា​សាធារណៈ​អោយ​កាន់តែ​សកម្មភាព​បន្ថែមទៀត​ដោយ​យកចិត្តទុកដាក់​ខ្ពស់​អំពី​គុណភាព​នៃ​ការទទួល​បាន​ព័ត៌មាន អំពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ ព្រមទាំង​ខិតខំ​ដោះស្រាយ​សំណូមពរ​។​
+​ជំរុញ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ការងារ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​គ្រោះថ្នាក់​គ្រប់​ប្រភេទ ដោយ​ពង្រឹង​វិធានការ​អប់រំ រដ្ឋបាល និង​វិធានការ​ច្បាប់​។​
+​ជំរុញ​ស្នងការ​នគរបាល​ខេត្ត អធិការ​នគរបាល​ក្រុង ស្រុក មេ​ប៉ុស្តិ៍ ព្រមទាំង​អភិបាលក្រុង ស្រុក មេឃុំ​ចៅសង្កាត់ ត្រូវ​គិតគូរ​យកចិត្តទុកដាក់​បន្ថែម​លើ​ការងារ​កសាង​អង្គភាព​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ទាំង​ក្របខ័ណ្ឌ និង​កន្លែង​បំពេញការងារ ព្រមទាំង​ពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​ភារកិច្ច ផ្តល់​ការបណ្តុះបណ្តាល​ជាប្រចាំ​ដល់​កងកម្លាំង ការបំពាក់​មធ្យោបាយ​សម្ភារៈ ក្នុងនោះ​ប៉ុស្តិ៍នគរបាល​ដែល​មាន​ដី​ស្រាប់​ត្រូវ​កៀរគរ​ថវិកា​ដើម្បី​កសាង​អគារ​ប៉ុស្តិ៍ ហើយ​ប៉ុស្តិ៍​ណា​ដែល​មិន​មាន​ដី​នៅឡើយ ទាំង​ស្នងការ អធិការ មេ​ប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ និង​អភិបាល​ក្រុង ស្រុក ត្រូវខិតខំ​កៀរគរ​ថវិកា​ដើម្បី​ទិញ​ដី ដើម្បី​សាងសង់​អគារ​ប៉ុស្តិ៍ បន្ថែម​លើ​ថវិកា​ដែល​ថ្នាក់​ជាតិ​បាន​ផ្តល់​។​
+​ស្នើ​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​ធ្វើ​បច្ចុប្បន្ន អោយបាន​ច្បាស់លាស់​នូវ​ទិន្នន័យ​ប្រជា​ការពារ ហើយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ធ្វើការ​ប្រជុំ​បូក​សរុប​ដក​ពិសោធន៍​អំពី​ការងារ​គ្រប់គ្រង​ដឹកនាំ ប្រជា​ការពារ​នៅ​ក្នង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​រកអោយឃើញ​នូវ​ចំណុចខ្លាំង ចំណុច​ប្រឈម និង​ផ្តើមគំនិត​ដើម្បី​ចូលរួម​ជំរុញ​ចលនា​តម្រង់ទិស​ក្នុង​ការប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​អោយបាន​កាន់តែ​ប្រសើរ​។​
+​ណែនាំ​អោយ​ពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​ការងារ​របស់​លេខាធិការដ្ឋាន​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត ក្រុង ស្រុក ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​គណបញ្ជាការ​ឯកភាព​ខេត្ត ក្រុង ស្រុក ក៏​ដូចជា​ធ្វើ​បច្ចុប្បន្នភាព​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្ត ៕

 

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.