ហ៊ូ​វ ជី​វ៉ៃ ដឹកជញ្ជូន​ប្រណីត​ចេញពី​ព្រៃ​សហគម​ន៏​បាន ដោយសារ​អាជ្ញាធរខេត្ត​និង​មេ​ប៉េអឹម​ជា​អ្នក​ជួយ​ជ្រោមជ្រែង !?

រតនគិរី ៖ តាម​សេចក្តី​រាយ​ការណ៏​ពី​ប្រជា​សហគមន៏​ក្នុង​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខេត្តរតនគិរី​បានអោយ ដឹងថា​នៅ​យប់​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០១៨​មេ​ឈ្មួញ​ឧក្រឹដ្ឌកម្ម​ព្រៃ​ឈើឈ្មោះ ហ៊ូ​វជី​វៃ និង​បក្សពួក​កំពុង​ប្រមូល​ឈើ​ចេញ​ពី​ព្រៃ​សហគម​ន៏​តាម​ត្រាក់ទ័រ ប្រហែល​១០​គ្រឿង​កំពុង​អូស​ឈើ​ចេញពី​ព្រៃ​សហគមន៍​ភូមិ​បា​ដល​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខេត្ត​រតនះគិរី ចេញ​យក​ទៅ​ប្រទេស​វៀតណាម តាមផ្លូវ​ទឹក​យ៉ាង​រលូន​ដោយ​មិន​មាន​ការ​ភ័យ​បា​រម្ម​ណ៏​អ្វី​ទាំង​អស់​ដោយសារ​សមត្ថ​កិច្ច​និង​អាជ្ញាធរ​មួយចំនួន​ក្នុង​ខេត្ត​រតនះគិរី មិន​ខ្វល់​នឹង​ការព្រមាន​របស់ សម្ដេច​ក្រឡាហោម សខេង ហ៊ាន បើ​កដៃ អោយ​មាន​ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ តាម បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​យ៉ាង​រង្គា​ស​ដោយ​មិន​មាន​ទប់ស្កាត់​និង​បង្ក្រាប​?

​តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ឈរជើង​នៅក្នុង​ខេត្ត​រតនះគិរី​បាន​ទទួលផល​ប្រយោជន៏​យ៉ាង​ក្រាស់ក្រែង​ពី​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ឈ្មោះ ហ៊ូ​វជី​វៃ​មេ​ឧក្រឹដ្ឌកម្ម​ព្រៃឈើ​ប្រចាំ​ភូមិភាគ​ឦសាន្ត​ជាង​នេះ​ទៅ​ទៀត​បាន​ជាមេ​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ​ហ៊ូ​វជី​វៃ​អាច​គៀងគរ​មនុស្ស​និង​បក្សពួក​ចូល​កាប់​នៅ​ក្នុង​តំបន់ហាមឃាត់​ក្នុង​ដែន​ព្រៃ​សហគម​ន៏​បាន​ប្រជា​ពលរដ្ឌ​ដាក់​ការសង្ស័យ​ទៅលើ​អាជ្ញាធរខេត្ត​និង​លោក​គឹម​រស្មី មេ​ប៉េអឹម​ខេត្តរ​តនះ​គិ​រីនិង​សមត្ថកិច្ច​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​មេ​ឧក្រឹដ្ឌកម្ម​ព្រៃឈើ​ឈ្មោះ​ហ៊ូវ​ជីវៃ​ទេីប​មេ​ឈ្មួញ​ជនជាតិ​វៀតណា​មរូប​នេះ​ជាន់​ផ្អៀង​ខេត្ត​មួយ​នេះ​។​

​សេចក្ដី​រាយ​ការណ៏​បាន​បន្តទៀតថា ក្នុង  ឃុំ ញ៉ាង ស្រុក​អណ្ដូង​មាស​ខេត្ត​រតនះគិរី​មាន​ឈ្មួញ កំពុង​កាត់​ប្រមូល​ឈើ យ៉ាង​អនាធិបតេយ្យ និង​មាន​ជនជាតិ​វៀតណាម រាប់រយ​នាក់​និង​គ្រឿងចក្រ វៀតណាម​រាប់រយ​គ្រឿង កំពុង កាត់​ប្រមូល​ឈើ​ឆ្លងដែន ខុស​ច្បាប់​ជា​រាងរាល់​ថ្ងៃ​និង​រាល់​យប់​ហើយ​បន្ត​ដឹក​តាម​ក្បួន​អូស​ឈើ​ទៅ​ប្រទេស​វៀតណាម​រាប់រយ​ទូក​និង​ក្បួន ស្ថិត នៅ ចន្លោះ បង្គោល លគ្គ លេខ ១៤ និង ១៥  ក្នុង ភូមិ​ភិលើ  ឃុំ ញ៉ាង ស្រុក​អណ្ដូង​មាស​ខេត្ត​រតនគិរី​ជា​រាងរាល់ថ្ងៃ ។​

​ចំណែក​ប្រភពពី​ប្រជា​សហ​គម្មន័ ជនជាតិដើម​ភាគតិច ចា​រ៉ា​យ ក្នុង ភូមិ ប៉ា​ដល ឃុំ​សេ​សាន្ត ស្រុក​អូយ៉ាដាវ ខេត្តរ​តះ​គិរី បាន​លើកឡើង​ដែរ​ថា  ឈ្មួញ ឈ្មោះ ស៊ី​នឿន នឹង​ឈ្មោះ ប៊ិក ជា​នាក់​ទិញ​ព្រៃ សហ​គម្មន៍ ព្រៃ​កា​ពារ អោយ​វៀតណាម ចូល​កាត់ឈើ ជា​រៀងរាល់ថ្ងៃ ព្រោះ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​គាត់​គ្មាន​ឆន្ទះ​បង្ក្រាប​និង​ទប់ស្កាត់​បើ​ទោះបី​មាន​ការស្តីបន្ទោ​ស​យ៉ាង​ធ្ងន់ៗ​ពី​សំណាក់​សម្តេច​ក្រឡាហោម​ស​ខេង​យ៉ាងណា​ក៏​អាជ្ញាធរ​ខេត្ត​និង​សមត្ថកិច្ច​មេព្រៃ​រឹតតែ​ផ្គើន​និង​ប្រសា​ស​ន៏​សម្តេច​ក្រឡាហោម​យ៉ាងងើ​ល ?
​បើ​តាម​ការ​ផ្ដល់ ព័ត​មាន​ពី មន្ត្រី​មួយ​រូប ក្នុង​វិរះ​ការពារ​ព្រំដែន គោក លេខ​៦២៣.  សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា ឈ្មួញ ហូ​វជី​វៃ ជា​នាក់ ផ្ដល់​លុយ អោយឈ្មោះ ស៊ី​នឿន និង​ឈ្មោះ ប៊ិក រត់​ការទិញ​ព្រៃ​ខាងលើ​។ ​និង​ឈ្មោះ​ហូ​វជី​វៃ​ជា​អ្នក​រត់កា​ផ្ទាល់​បង់លុយ​អោយ គ្រប់​ជំនាញ និង​ស្ថាប័ន​ពាក់​ពន្ធ័​ក្នុង​ខេត្ត​រតនះគិរី ទាំងអស់ ។ បញ្ហា​បទល្មើស​ព្រៃឈើ​នៅតែ​ជា​ចំណុច​រេ​សី​ប​ដែល​ថ្នាក់ដឹកនាំ​ត្រូវតែ​គិតគូរ​និង​អ​ភី​រក្ស​និង​អភិ​វឌ្ឃន៏​ប្រកប​ដោយ​ចេរភាព .

​បញ្ហា​ខាងលើ​នេះ គឺ  មាន​មន្ត្រី​ជាច្រើនរូប សង្ស័យ កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ បើកដៃ​អោយមាន ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ចំណុច​ខាងលើ គឺ​មាន​ដូចជា​លោក ស្នងការ ងួន គឿន លោកស្នងកា​រង វ៉ាន សង្វាត​ទទួល​ផែន​ប្រឆាំង​បទ​ល​ល្មើស​សេដ្ធកិច្ច លោក ជា​តារា ប្រធានការិយាល័យ ប្រឆាំង បទ​ល​ល្មើស​សេដ​កិច្ច លោក ហេង រតនះ ស្នងកា​រង​ទទួលបន្ទុក​ការពារ​និង​បង្ក្រាប​ទ​ល្មើស​តាម​ព្រំដែន​
​លោក ងួន​សុ​វណ្ណា មេ​វិ​រះ​កាពា​ព្រំដែន​គោក​លេខ​៦២៣ លោក​នង ដា​មេ​ប៉ុស្តិ៍ របៀង​ភូមិ​ភិលើ​ចំណុះ​អោយ​វិរះ​កាពា​ព្រំដែន​គោក​លេខ​៦២៣ លោក សូ​សំណាង អធិកា​ស្រុក​អូយា​ដាវ និង​លោក​អភិបាលស្រុក​អូយ៉ាដាវ  សង្ស័យ​ទទួល​ល​បាន​លាភ​សា​កា​រះ ច្រើន​ពី​ឈ្មោះ​ហូ​វជី​វៃ ឬ​យ៉ាងណា​បាន​ជា​មិន​មាន​វិធានការ​បង្ក្រាប ។ ចំណែក លោក គឹម​រស្មី មេ​មញ្ជាកា​រ​កងរាជអាវុធហត្ត​ខេ​ត្ត ក៏​សំងំ​ឈឹង​ដែរ ។​

​បញ្ហា​ខាងលើ​នេះ គួរតែ​ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​បើក​ការ​ស៊ើប អង្កេត​អោយបាន​ស៊ីជម្រៅ​ទៅលើ​មន្ត្រី​គ្រាប់​ល្ពៅ​នៅ​ខេត្ត​រតនគិរី ព្រោះ​ធំក្លិន​មិនសូវ​ក្រអូប​ឡើយ​ជាងនេះទៅទៀត អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ខេត្ត​ភាគ​ឦសាន្ត​មួយ​នេះ​រឹតតែ​ផ្គើន​និង​ប្រសា​ស​ន៏​ដ៏​ថ្លៃថ្លា​សម្តេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធម្មជាតិ​ព្រៃឈើ​អោយទាន់​ពេលវេលា បើ​ពុំ​ដូច​នោះទេ ព្រៃឈើ​ខាងលើ និង​ត្រូវ​បាត់បង់​ទាំង​ស្រុង​នា​ពេល​ដ៏​ខ្លី​ខាងមុខ ៕

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គភាព​សារព័ត៌មាន ឆន្ទៈ​ខ្មែរ មិនអាច​សុំ​ការបញ្ជាក់អំពីសមត្ថកិច្ចពាក់ព័ន្ធខាងលើបាននៅឡើយ ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!