ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

អភិបាលខេត្ត​ប៉ៃលិន​ប្រើ​កន្តាប់ដៃ​ដែក បន្ត​រុះរើ​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ ដែល​សាងសង់​លើ​ចំណីផ្លូវ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

​ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ដាក់​វិធានការ​ក្តៅ និង​បន្ត រុះរើ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ណា ដែល​សាងសង់​នៅលើ​ចំណីផ្លូវ មិន​ថា​ផ្លូវលំ ឬ​ផ្លូវ​ជាតិ​នោះឡើយ ។ បើទោះបីជា​មាន​ប្លង់​កម្មសិទ្ធិ កាន់កាប់​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​អាជ្ញាធរ​មាន​សិទ្ធិ​កាត់ និង​រុះរើ​សំយាប​ផ្ទះ​បាន​ដែរ ខណ​:​ប្លង់​ខ្លះ​សង្ស័យ​មាន​ការឃុបឃិត​រវាង​ម្ចាស់​ដី និង​មន្ត្រី​ជំនាញ ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​ដូចនេះ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ដែល​មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ ខណ​:​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់​នៅ​សងខាង​ផ្លូវ​ខាង​លើ មានការ​អាក់អន់ស្រពន់ចិត្ត ដោយសារ​ការ​ធ្វើ​ផ្លូវ​នេះ ប៉ះពាល់​ដល់​ដី​ផ្ទះ​របស់​គាត់ ព្រោះ​ពួកគាត់​មាន​ប្លង់​កម្មសិទ្ធិ​រួចហើយ​ក៏​ដោយ ។ តែ​ការជួសជុល​និង​ស្ថាបនា​ផ្លូវ​ខាងលើនេះ មិន​មាន​បញ្ហា​ចម្រូង​ច​ម្រះ​ឱ្យ​ធំដុំ​នោះទេ ដោយ​ពួកគាត់​មិន​ហ៊ាន​នាំគ្នា​តវ៉ា ។​

​ឯកឧត្តម​បាន​បន្តទៀតថា ការធ្វើ​ផ្លូវ​ដោយ​កាត់​ដី​ចំណី​ផ្លូវ​នេះ គឺ​ធ្វើ​តាម​ច្បាប់ បើសិន​ជា​ប្រជាពលរដ្ឋ​ណា​មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​មន្ត្រី​ជំនាញ ហើយ​មាន​ការរុះរើ​ប៉ះ លោក​នឹង​បន្ត​សើរើ​ប្លង់​កម្មសិទ្ធិ​នោះ​សារជាថ្មី​ឡើងវិញ  ប្រហែល​ជា​កាលពីមុន​ប្រជាពលរដ្ឋ​សូក​លុយកាក់​ឱ្យគេ ទើប​ខាង​ជំ នា​ញ​ធ្វើឱ្យ តែ​ពេល​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ  ។ ការសាងសង់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំ ណើ​ររបស់​បងប្អូន​ប្រជា​ពលរដ្ឋ ជាការ​លំអ​សោភ័ណភាព​ទីក្រុង​ប៉ៃលិន ធ្វើ​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​កំសាន្ត​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បង្ហើប​ឱ្យដឹង​ទាំង​ការភ័យខ្លាច​ថា ពួកគាត់​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ទន់ខ្សោយ មិនដឹង​ច្បាប់ទម្លាប់​អ្វី​នោះ​ទេ ដោយ​ពឹងផ្អែក​តែ​ទៅលើ​អា ជ្ញាធរ ជាពិសេស​ភូមិ​ឃុំ និង​ខាង​សុរិយោដី ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​ការរស់នៅ​ជួបជុំ​ក្រុមគ្រួសារ ។ តែ​បើ​អាជ្ញាធរ ត្រូវ​ការអភិវឌ្ឍន៍​ផ្លូវ​ហើយ រួច​នាំគ្នា​មក​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ដីធ្លី​របស់​ពួកគាត់ តើ​ពួកគាត់​មាន​លុយ​ឯណា ដើម្បី​ជួសជុល​ការខូចខាត​ទាំងនេះ​សារជាថ្មី​ឡើងវិញ ៕ ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.