ខេត្តមណ្ឌលគិរី​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ​តាម​ច្រក ណាំ​លៀ ហៅ​ប៉ុស្តិ៍​ប្រាំពី សង្ស័យ​មាន​កា​បើកដៃ​ពី លោក​អភិបាលខេត្ត​

ខេត្ត​មណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បានអោយដឹងថា ឈ្មួញ​កំពុង​ត្រៀម​និង​លើក​ឈើ​ដាក់​លើ​ឡាន​រួចជាស្រេច​ស្ថិតនៅ​ភូមិ​ប៊ូ​ស្រា​ឃុំ​ប៊ូ​ស្រា ប្រហែល​ពី 30​ទៅ​40​ឡាន​ឡង់​គ្រីស័័​និង​ដឹក​ចេញ​ទៅ​ប្រទេ​សវៀត​ណាម​យប់​ថ្ងៃ​ទី​29​ខែតុលា​ឆ្នាំ​2018​ទៅ​លក់​អោយ​ឈ្មួញ​ឈើ​យួន​ដ៏​ធំ​មួយ ដែល​ទទួល​យក​អនុផល​ព្រៃឈើ​ខ្មែរ​នឹង​ហ៊ាន​ចំណាយ​លុយ​យ៉ាងច្រើន​មកហើយ តាម​ព័ត៌មាន​រសើប​និង​ច្បាស់ការ​បំផុត​បានអោយដឹងថា ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​នេះ​ឈ្មោះ អា ទិន «A TÍNH» ដែល​មាន​ទីលំនៅ​ឯ​ក្រុង​ព្រៃនគរ «Ho Chi Minh» ឈ្មួញ​ឈើ​ម្នាក់​នេះ​កំពុង​រង់ចាំ​ទទួល​ទិញ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ច្រក​ធ្វេ​ភាគគី «​ណាំ​លៀ​»​ហៅ​ប៉ុស្តិ៍​៧  ហើយ​ករណី​នេះ ក៏​មាន​ការ​ចូល​ដៃ​ជើង​ពី​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ក្នុង​ថ្នាក់​ខេត្ត​មណ្ឌល​គី​រី​ផងដែរ  ។

​តាម​ព័ត៌មាន​បែកធ្លាយ​ផ្ទៃក្នុង​បាន​បង្ហើប​នៃ​ខេត្ត​មណ្ឌលគិរី​យ៉ាងច្បាស់​ការ​ថា ទី​១​គឺ​លោក​ទិន ស៊ីន ហៅ​ឆ្នៅ​មេ​វរៈ​នគ​បាល​កាពា​ព្រំដែនគោគ​១០៣ ទី​០២​លោក ប៊ូ​សំ អ៊ុល ហៅ​តា​សាន្ត ជា​មន្ត្រី​នគ​បាល អតីត​មេប៉ុស៌​ឡាប៉ា​ខេ ទី​០៣ មាន​មន្ត្រី​សាលាខេត្ត​ម្នាក់​ជា​ខ្នងបង្អែក​ដ៏​រឹង​ម៉ាំ សំរាប់​យក​លុយ​ពីរ​វៀតណាម មក​ព្រមទាំង​អនុញ្ញាត​ឲ្យ​ថៅកែ​វៀតណាម​រូប​នោះ​ចេញ​ចូល​ស្នាក់នៅ ខេត្តមណ្ឌលគិរី​ដោយ​សេរី​ផងដែរ  ។​

​ហើយ​នេះ​ជា​ព័ត៌មាន​បឋម​ទុក​ជា​ការឆ្លើយតប​ចំពោះ​ការបង្ហាញ​របស់​អភិបាលខេត្ត​ដែល​បាន​ថ្លែង​ពី​ថ្ងៃ​មុន​ថា​គ្មាន​ទេ​ករណី​ដឹកឈើ​កាប់​ឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី  ៕

 

Filed in: ខេត្តមណ្ឌលគិរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!