ឃាត់​រថយន្ត​ដឹកទំនិញ​ចំរុះ​មួយ​គ្រឿង លួច​បង្កប់​កាំភ្លើងខ្លី ទំនើប​ចំនួន​៣៥​ដើម

​ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១៖២០​នាទី នៅតាម​ផ្លូវ​ចូល​ទៅ​ព្រំដែន​ប្រទស​វៀតណាម មាត់ច្រក ទន្លេ​ចាម ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត ត្បូងឃ្មុំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​មាន​ការចង្អុលបង្ហាញ​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​, លោក ព្រាប គា​រ៉ា​ត ជា​ប្រធាន​តំបន់​៦ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ដោយមាន លោក ហ៊ិ​ន សុវណ្ណ​រ៉ា និង សហការី សហការ​ជាមួយ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​ចំរុះ​មួយ​គ្រឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0839 លួច​បង្កប់​កាំភ្លើងខ្លី ទំនើប​ចំនួន​៣៥​ដើម ដែល​ជា​ប្រភេទ​កាំភ្លើង​បាញ់​ឲ្យ​សន្លប់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​បាន​។​

​តាម​ការ​ឆ្លើយ​សារភាព​ពីមា្ច​ស់​បាន​ឲ្យ​ដឹងថា កាំភ្លើង​ទាំងនេះ​ខ្លួន​បាន​សាង​ពី​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ លាយឡំ​ជាមួយ​ទំនិញ​ចំ​ម្រុះ ដោយ​មិន​បានដឹងថា ជា​អាវុធ​ទេ​។​

​ម្ចាស់​បាន​បន្ថែមថា ខ្លួន​ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម បាន​ចំនួន​៤​ជើង​ហើយ ក៏​ត្រូវ​សមត្ថកិច្ច​គយ​ចាប់​ឃាត់​តែម្តង​។​

​តាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទស និង​មាន​ការសម្របសម្រួល​ពី​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា ខេត្ត​ត្បូងឃ្មុំ ម្ចាស់​ទំនិញ និង​អ្នកបើកបរ ព្រមទាំង​អាវុធ​ខុស​ច្បាប់​ទាំងនេះ​បាន​ប្រគល់​ជូន​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

 

Filed in: ខេត្តត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!