យោធា​សឹក​រង​ក្រុង​សំរោង​ផ្ទុះអាវុធ​មួយ​គ្រាប់​គុំរាម​កម្មករ​រត់​បាត​ជើង​សរ​ព្រាត ព្រោះ​ចរចារ​ជាមួយ​ថៅកែ​ឈើ​មិនត្រូវ​ថ្លៃ​គ្នា​

ខេត្ត​ឧត្ដរមានជ័យ ៖ យោធាសិករ​ង​ក្រុង​សំរោង​ផ្ទុះអាវុធ​មួយ​គ្រប់ គុំរាម​ចាប់​ឈើ​ទៅ​លើ​ក្រុមកម្មករ​អូស​ឈើ​នៅ​តាម​បន្ទាត់​ព្រំដែន រត់​បាតជើង​សរ​ព្រាត គេចខ្លួន​ពូន​អាត្មា នៅពេល​មន្ដ្រី​យោធា​នោះ​ចរចារ​មិន​ត្រូវ​ថ្លៃ​គ្នា​ជាមួយ​និង​ថៅកែ​ឈើ​នៅ​តំបន់​នោះ​។​

​ពលរដ្ឋ​នៅក្នុង​ហេតុការណ៍​បានអោយដឹងថា ការផ្ទុះអាវុធ បង្ករ​ឡើង​ដោយ​កងកំលាំង​យោធា សឹក​រង​កងអនុសេនាធំ​លេខ​៨​នៃ​សឹក​រង​ក្រុង​សំរោង ចំនួន​ពី​រូប ទី​មួយ​ឈ្មោះ ចាន់ និង​ឈ្មោះ ស៊ុន

​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​អូ​ទឹក​ចោល ផ្លូវ​ឫស្សី​តោង ភូមិ​ត្រពាំង​ត្រាវ ឃុំ​អន្សាយ​រាក់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ប្រពល​រដ្ឋ​រស់នៅ​ភូមិ​ខាងលើ​ជាច្រើន​គ្រួរ​សារបាន​លើកឡើងថា មន្ដ្រី​យោធា​សឹក​រង​ឈ្មោះ​ចាន់​ដែល​ល្បី​ខាង​ជម្រិត​ទា​ប្រាក់​ពី​ពួកគាត់​ថាករ​ជា​អ្នក​រកស៊ី​បទល្មើស​ឈើ​នៅ​លើ​ខ្នងភ្នុំ​តំបន់​ខាងលើ​នោះដែ​។​

​ក្រុម​ពល រដ្ឋ​បាន​លើកឡើង​បន្ថែមថា ជាច្រើ​ឆ្នាំ​មក​ហើយ​ពួកគាត់​ត្រូវបាន​យោធា​សឹក​រង​ក្នុង​សំរោង បាន​ធ្វើ​សកម្ម ភាព​យង់ឃ្នង​ឃោ​ឃៅ​ខ្លាំង​ណាស់​មក​លើ ពួកគាត់​ទៅ ជី​កករ​កាយ​គល់​បេង​និង​កាត់ឈើ​បង្គោលរ​បងករ​ត្រូវ​ក្រុម​យោធា​ខាងលើ​សំឡុត​កំហែង​ជម្រិត​ទា​ប្រាក់​តាមតែ​អំពើ​ចិត្ត ពេល​ខ្លះ​គេ​យក​១០​ម៉ឺន ២០​ម៉ឺន​ទៅ​១០០​ដុល្លា ទោះ​ជា​ពួក​គាត់​យក​ឈើ​ទាំង​នោះ​មក​លក់​ខាត​ករ​ពួកគេ​ត្រូវតែ​យក​យកប្រាក់​តាម​វី​ដែល​ពួកគេ​ទាមទា​អោយ​ទល់​តែ​បានដែ ពោល​គឺ​ថា​ហុតឈាម​រាស្ដ្រ ទាំង​រស់​តែ​ម្ដង ។​

​លោក​ឧត្ដមសេនីយ៍ទោ តុ​ន ញាន មេបញ្ជាការ​សឹក​រង​ខេត្ត​ឧត្ដ​រម​សន​ជ័យ បានអោយដឹងថា មេបញ្ជាការរង​គរ ពិតជា​បាន​បាញ់​អាវុធខ្លី​មួយ​គ្រាប់​ពិតប្រាកដ មែន ព្រោះតែ​កាំភ្លើង​ចាប់តាំងពី​បើក​មក​មិន​ដែល​បាញ់​សាកល្បង​មួយ ដង ង​ណា​ឡើយ ហើយ​បាញ់​នៅ​កណ្ដាល​ព្រៃ​នៅ ឯលើ​ភ្នំ​ឯណោះ ពីព្រោះ​លោក​បាន​ដាក់បទបញ្ជា​អោយ​កង​កំលាំ​ល្បាត​ការពារ​មិន​អោយ​ពលករ​ឆ្លងដែន​កាប់​ឈើ ទើប​ធ្វើ​អោយ​កម្មករ​ទាំងនោះ​ខ្លាំង​ខ្លាំង​និង​រាយ​ការ​បំប៉ោង​។​
​ប៉ែន នួន​

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!