បញ្ហា​អនាម័យ បរិស្ថាន អាជ្ញាធរ ក្រុង​សៀមរាប កំពុងតែ​យកចិត្ត​ទុក្ខ​ដាក់ យ៉ាងសកម្ម !!

ក្រុង​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ អនុវត្ត​តាម​ការណែនាំ​របស់​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​ចលនា​បំផុស​ស្មារតី ឲ្យ​ថ្នាក់ដឹកនាំ មន្ទី អង្គភាព មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សម្អាត រក្សា​អនាម័យ បរិស្ថាន គោលដៅ​ធ្វើឲ្យ​ទីក្រុង និង​ទីប្រជុំជន​កាន់តែ​មាន​សោភ័ណភាព​ស្រស់បំព្រង គ្មាន​សំរាម​នៅតាម​ដងផ្លូវ តាម​ទីផ្សារ តាម​ទីប្រជុំជន តាម​សួនច្បារ និង តាម​ទីសាធារណៈ ធានា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​ឡើង រដ្ឋបាល​ក្រុង​សៀមរាប​បាន​ធ្វើ​ការសំអាត ថែរក្សា បរិស្ថាន​អនាម័យ តាម​បណ្តោយ​ផ្លូវ​៧​មករា ចាប់ពី​កែង​ជន្ល​ង់ រហូត​ដល់​ផ្លូវ​សម្តេច ហ៊ុន សែន សន្តិភាព (​ផ្លូវ​វាង​ក្រុង​)​ក្នុង​សង្កាត់​សាល​កំរើក ក្រុង​សៀមរាប ក្រោម​ការដឹកនាំ​ពី​លោក​ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា នឹង​លោក​សូរ ប្លាតុ​ង អភិបាល​នៃ​គ​ណះ​អភិបាល​ក្រុង​សៀមរាប​។

​លោក សូរ ប្លាតុ​ង បានអោយដឹងថា ការ​ប្រារព្ឋ​ទិវា​អនាម័យ​បរិស្ថាន​នេះឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណៈជន​ទូទៅ​នូវ​ការកែប្រែ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន ជា​ពិសេស​ធ្វើ​យ៉ាងណា ត្រូវ​ចេះ​ទុកដាក់ វេច​ខ្ចប់ និង​ចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។

​លោក​អភិបាល​បាន​បន្តថា គុណភាព​បរិស្ថាន សា​ភ័ណ​ភាព​ទីប្រជុំជន និង​សុខភាព​សាធារណៈ ចាំបាច់​ត្រូវការ ការចូលរួម​ទាំងអស់​គ្នា ដោយ​យកចិត្តទុកដាក់​លើកកម្ពស់ ការគ្រប់គ្រង​សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​ចេះ​វេច​ខ្ចប់ និង​ញែក​សំរាម​តាម​ប្រភេទ ដូចជា សំណល់​អាច​កែច្នៃ​បាន  អេតចាយ​សារធាតុ​សំណល់​សរីរាង្គ សំណល់​គ្រោះថ្នាក់ និង​សំណល់​ផ្សេងៗ ដើម្បី​ប្រែក្លាយ​សំណល់​មួយចំនួន​ឱ្យមាន​តម្លៃ​សេដ្ឋកិច្ច និង​កាត់បន្ថយ​បរិមាណ​សំណល់​នៅតាម ទីលាន ក្នុងទិសដៅ​ធានា​ឱ្យបាន​នូវ​គុណភាព​បរិស្ថាន សោភ័ណភាព បរិស្ថាន និង សុខភាព​អនាម័យ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​៕
០៧៧៧៩៧៩៥២/០៨៨៧៧៩៧៩៥២

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!