​តើ​ឯកឧត្ដម សរ ថា​វី និង​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី គិត​យ៉ាង​ណា​?​ចំពោះ​មូលហេតុ​នៅ​ពីក្រោយ​នៃ ការចាប់ខ្លួន ពលករ ពី​សំណាក់​យោធា​ថៃ​នៅ​តំបន់​វ​រះ​ការពារ​ព្រំដែន​៧០២ ដែល​បង្ករ​ឡើង មេខ្លោង ឈ្មោះ​ស​ក្ក័ និង​ឈ្មោះ​ដុស​

ខេត្ត​ឧត្ដរមានជ័យ ៖ កើតមាន​ជា​ហូរហែ​ជាច្រើន​ឆ្នាំ​មកហើយ​ចំពោះ​ការស្លាប់​និង​ចាប់ខ្លួន​ពលករ កាប់​ឈើ​ពី​សំណាក់​យោធា​ថៃ ដែល​ល្បី​ថា​មេខ្លោង​ធំ​ចំនួន​២​រូប ឈ្មោះ ស​ក្ក័ និង​ឈ្មោះ ដុស ដែល​បាន​គាងគរ​ពលករ​ឆ្លងដែន កាប់​ឈើប្រណិត​នៅ​ទឹកដី​ថៃ នៅ​បង្គោល​សី​ម៉ា​លេខ​១២​និង​១៣​និង​ចំណុច​ភ្នុំ​បាក់ ពោល​គឺ​នៅ​តំបន់ នគ​បាល​វរ​:​កា​ពារ​ព្រំដែន​គោក​៧០២ ទាំងមូល ក្នុង សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្ដរ​ម​សន​ជ័យ​។​

​តើ​ឯកឧត្ដម​សរ​ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​លោក ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគ​បាល​ខេត្ត​ឧត្តរមានជ័យ គិត​យ៉ាង​ណា​?
​ក្រោយ​មាន​ការ​បែកធ្លាយ​រឿង​នៅ​ពីក្រោយ​នៃ​ការចាប់ខ្លួន​ពលក​រកាប់​ឈើប្រណិត​នៅ​ទឹកដី​ថៃ​ជា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​។​

​ជាក់ស្ដែង  នៅ​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៨ មាន​ករណី​សមត្ថកិច្ច បង្ក្រាប​បាន​រថយន្ដ​ម៉ាក​កាមរី​សេរី​៩៥​ពណ៌​សំបក​ឪឡឹក​មួយគ្រឿង ផ្ទុក​ឈើប្រណិត​ប្រភេទ​នាងនួន​ពេញ​ព្រាប ចេញពី​ចំណុច​ភ្នំ​បាក់​សង្កាត់​អូ​ស្មាច់​ឆ្ពោះ​ទៅ​ស្រុក​អន្លងែ​ង ត្រូវបាន​សមត្ថកិច្ច​បង្ក្រា​បបាន​នៅ​ចំណុច​ភូមិ​អូរ​សាមរ ឃុំ​ត្រពាំង​តៅ​ស្រុក​អន្លង់វែង និង​រក្សារ​ទុក​នៅ​សង្កាត់​រដ្ឋ​ព្រៃឈើ​អន្លង់វែង ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ក្នុង​យុទ្ធនាការ ប្រម៉ា​ញតាម​បង្ក្រាប​រថយន្ដ​ផ្ទុក បទល្មើស​ឈើ​។ ឈ្មោះ​ឈឿង ស​ក្ក័ បាន​ជិះ​រថយន្ដ​បា​ឡែន​បិទគូទ​ពីក្រោយ​រថយន្ដ​ដឹកឈើ​នោះ​។​

​សមត្ថកិច្ច​បាន​បញ្ជា​ថា​ក្រោយ​បង្ក្រាបបាន​ភ្លាមៗ​នោះ មាន​អ្នកមានអំណាច​ម្នាក់​ចេញមុខ​អន្តរាគមន៍​ក្នុង​តំលៃ​១៥០$​ជា​ថ្នូរ​និង​ការដោះលែង ដែល​ឈើ​នៅក្នុង​រថយន្ដ​មាន​តំលៃ​២៥០០$​។​

​មហាជន​និង​រង​ចាំ​មើល​ថា​តើ​ថ្នាក់ដឹកនាំ​ខេត្ត​ឧត្ដរមានជ័យ​អាច​បញ្ឈប់​សកម្មភាព​ចរាចរណ៍​បទល្មើស​ឈើ​ឆ្លងដែន និង​សកម្មភាព​នៅ​ពីក្រោយ​ការចាប់ខ្លួន​ពលករ ពី​សំណាក់​យោធា​ថៃ ដែល​បង្ក​ត​ឡើង​ដោយ​ជន​ឧក្រិដ្ឋកម្ម​ឈើ​ឆ្លងដែន ឈ្មោះ ឈឿង ស​ក្ក័ នេះ​បាន​ដែរឺទេ រឺ​មួយក៍​ដូច​ពាក្យ​មេខ្លោង​ឈ្មោះ​ឈឿង ស​ក្ក័ បាន​និយាយថា​ច្បាប់​ខេត្តឧត្ដរមានជ័យ​ចង់អោយ សរ​ទៅជា​ខ្មៅ រឺ​ខ្មៅ​ទៅ​ជាសរ​បាន​។​

​សមត្ថកិច្ច​នៅ​អូ​ស្មាច​ថា ឈ្មោះ​ឈឿង​ស​ក្ក័ ជា​អ្នក ធ្វើ​សេដ្ឋ​បទល្មើស​ចិញ្ចឹម​អ្នកមាន​អំណាច​នៅ​តំបន់ទឹស​ទី​៣​មួយចំនួនធំ ជាពិសេស​នៅ​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២ ដោយ​គ្មាន​មេ​ឈ្មួញ​ផ្សេង​ឯទៀត ចូល​មក​ទិញ​ឈើ​នៅ​តំបន់​ខាងលើ​បាន​ឡើយ ពោ​លពី​ឈ្មោះ​ឈឿង​ស​ក្ក័ បាន​ដេញ​ថ្លៃផ្ដាច់មុខ​រឺ​គេ​ហៅ​ថា​ប៉ាវ​ផ្ដាច់ ដែល​ល្បី​ថា​ចំណាយ​ប្រាក់​ទិញ​ទឹក ចិត្ត​រាប់ម៉ឺន​ដុល្លា​ក្នុង​មួយខែ​៕
​ប៉ែន នួន​

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!