​តើ​សម្ដេច​ក្រឡាហោម ស ខេង​គិត​យ៉ាងណា ? ចំពោះ​លោក​ហោ ជិន​វីរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង យក​ដី​រាស្ដ្រ​និង​យក​ដី​រដ្ឋ​លក់​តាមតែ​អំពើរ​ចិត្ត តុលាការ​អម​សាលាដំបូង​ជូនដំណឹង​ចាត់វិធានការ​ផ្លូវច្បាប់​

ខេត្ត​ឧត្ដរមានជ័យ ៖ តើ​សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​គិត​យ៉ាងណា​?
​ចំពោះ​ករណី​លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង ដែល​ត្រូវ​ពលរដ្ឋ​ប្ដឹង​ចូល​តុលាការ អី​ឡូ​វ​នេះ​ត្រូវ បាន​តុលាការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ ចេញ​លិខិត​ជូន​ដំ​ដឹង​ជូន​ក្រសួងមហាផ្ទៃ តាមរយៈ​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ ដ​ម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ដើម្បី​ធ្វើ​ការចោទប្រកាន់​ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធ​ឯកជន ប្រព្រឹត្ត​នៅ​ភូមិ​អូ​ជញ្ជៀន ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ​។

​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​និង​ផ្ដន្ទាទោស​តាម​បទបញ្ញត្តិ មាត្រា ២៤៨ និង​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល​។​

​នេះ​ជា​លទ្ធផល ដែល​លោក ហោ​ជិន​វិរៈ​យុទ្ធ ដែល​បាន​ប្រើ​អំណាច​សាលាស្រុក បំពាន​យក​ដី​រាស្ដ្រ និង​យក​ដី​បឹង​រមនីយដ្ឋាន​តា​ម៉ុក​និង​ដី​ព្រៃ​ជាច្រើន ហិកតា​របស់​រដ្ឋ លក់​គ្មាន​សល់ ។​

​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ទទួល​លិខិត​ជូនដំណឹង​របស់​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ មិនដឹងថា សម្ដេច​ក្រឡាហោម ស ខេង គិត​យ៉ាង​ណា​នោះឡើយ ពេល​ដឹង​ថា​មន្ដ្រីក្រោមឱវាទ​កំពុងតែ​ជាន់ក​រាស្ដ្រ​យក​ដី និង​បំផ្លាញ​ព្រៃឈើ​យក ដី​រដ្ឋ​លក់​និង​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​បែប​អនាធិប្បតេយ្យ​គ្រប់​ទីកន្លែង​។​

​សកម្មភាព លោក​យោ​ជិន វិរៈ យុទ្ធ អភិបាល​ស្រុក​អន្លង់វែង លោភលន់​ល្មោភ​អំណាច ដើរ​បំពាន យក​ដី​រដ្ឋ​និង​រំលោភ​យក​ដី​រាស្ដ្រ តាមតែ​អំពើរ​ចិត្ត​នោះ​ត្រូវបាន​គេ​សង្ស័យថា មាន​អ្នកមានអំណាច​ដ៍​ធំ​ចំនួន​ពីររូប នៅ​ពីក្រោយ​ជា​ខ្នងបង្អែក លោក ហោ ជិន​វិរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង ទើប​លោក ហោ ជិន​វីរៈ​យុទ្ធ ធ្វើ​អ្វី​មិន​ខ្លាចក្រែង​រអែងចិត្ត​អ្នក​ណា​បន្តិច​ឡើយ ។​

​ដែល​កំពុង​តែ​អនុវត្តន៍​ផ្ទុយ​ពី​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន​សែន ៕ ប៉ែន នួន​

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!