រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ អបអរសាទរ​ថ្ងៃ​បុណ្យ​ចេញ​ព្រះវស្សា​

(​បាត់ដំបង​) ៖ រដ្ឋបាល​ខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​បណ្តែតប្រទីប អក​អំបុក សំពះ​ព្រះ​ខែ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​លើក​ទី​១៨ ក្នុងឱកាស​អបអរសាទ​រ ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា នៅ​ដងស្ទឹង​សង្កែ ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ចូលរួម​ទស្សនា​កម្សាន្ត​ផងដែរ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨៕

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!