​មន្ទីរពេទ្យ​កាល់ម៉ែត រៀបចំ​សិក្ខាសាលា​ស្តីពី វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ដើម្បី​បញ្ជ្រាប​ចំណេះដឹង ពី​វិធី​ព្យាបាល​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​

(​ភ្នំពេញ​)៖ វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ បាន​ផ្តល់​នូវ​ជំរើស នៃ​ការព្យាបាល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ ដែល​នាំឲ្យ​មាន​ភាពប្រសើរឡើ​ង នូវ​គុណភាព​ជីវិត ជា​ពិសេស​ទៀត​នោះ គឺ​កាត់​បន្ថយ​ការចំណាយ​របស់​អ្នកជំងឺ​ទៀតផង​។​

​លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ២០១៨​នេះ ក្រោម​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ Sobhan Vinjamuri នាយករង​នៃ​មនី្ទរពេទ្យ The Royal Liverpool University នៃ​ចក្រភព​អង់គ្លេស រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ រួម​ជាមួយ​សិក្ខា​ម​ពេទ្យ​ជាច្រើន​នាក់​ទៀត​។​

​លោក​សាស្ត្រ​ចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បា​ន​បន្តថា ការបើក​សម្ពោធ​ដាក់ឲ្យ​ដំណើរការ មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក គឺជា​ផ្នែក​មួយ​នៃ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​ដំបូង​គេ​នៅ​កម្ពុជា​។ នៅ​ដើមឆ្នាំ​នេះ គឺជា​ការរីកចម្រើន​មួយ​ផ្នែក​ទៀត លើ​វិស័យ​សុខាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយករង​មនី្ទរពេទ្យ​កាល់ម៉ែត្រ បាន​ថ្លែងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​មនី្ទរពេទ្យ​កាល់ម៉ែត បាន​បើក​សិក្ខាសាលា​ស្តីពី​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្តថា ការប្រើ​ពាក្យ​ថា​វេ​ជ្ជ សាស្ត្រ​នុយក្លេអ៊ែរ បើ​ស្តាប់​ទៅ​ថា​វា​រាង​ចំលែក​។ លោក​ថា តាមពិត​ទៅ​គឺ​ប្រើប្រាស់​ពាក្យ ក្នុង​បច្ចេកទេស​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​នេះ គឺ​វា​ផ្តល់​ប្រយោជន៍​យ៉ាងខ្ពស់ ក្នុង​ការព្យាបាល​នូវ​រោគ​មហារីក ដែល​ទាមទារ​ប្រើ​បច្ចេកទេស​នេះ ដើម្បី​សម្លាប់​នូវ​កោសិកា​មហារីក​។​

​អគ្គនាយករង​មនី្ទរពេទ្យ​បាន​បញ្ជាក់​ទៀត​ថា ដើមឆ្នាំ​២០១៨​នេះ មនី្ទរពេទ្យ​កាល់ម៉ែត្រ បើក​ឲ្យ​ដំណើរ​មជ្ឈមណ្ឌ​ល​ព្យាបាល​ជំងឺមហារីក មាន​បច្ចេកទេស​ច្រើន ក្នុង​ការព្យាបាល ដូចជា​បាញ់​កាំរស្មី​នៅក្នុង​ទីកន្លែង និង​ដោយ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​។ ដូច្នេះ​ដើម្បី​ឲ្យ​កម្រិត បច្ចេកវិទ្យា​របស់​មនី្ទរពេទ្យ ស្មើ​នឹង​ពិភពលោក គឺ​ទាមទារ​ឲ្យ​ម​នី្ទ​រ​ពេទ្យ​មាន​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​នេះ​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ Sobhan Vinjamuri បាន​លើកឡើង​ថា វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ឬ​គេ​ហៅថា វេជ្ជសាស្ត្រ​ម៉ូឡេគុល​អ៊ែរ ដែល​ធ្វើឲ្យ​មាន​ការបារម្មណ៍ បើ​មែនទែនទៅ គឺជា​របស់​ដែល​ត្រូវបាន​ស្គាល់​ជាង​៤០​ឆ្នាំ​មកហើយ ព្រមទាំង​យក​មក​ប្រើប្រាស់​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។

​លោក​បន្តថា ប៉ុន្តែ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែ​រ មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះទេ ព្រោះ​នៅក្នុង​ពិភពលោក វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ គឺ​មាន​គ្រប់​ទីកន្លែង​៕
​ដោយ រុន សារ៉េត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!