ចំពោះ​អំពើពុករលួយ​របស់​មន្ទី​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ ឯកឧត្ដម វេង សាខុន មិន​អាច​លុបបំបាត់បាន ដែល​គេ​ថា​ឆ្នាំង​ណា​គំរប​នឹង តើ​ឯកឧត្ដម ស ថា​វី លុបបំបាត់បាន​ដែរឺទេ​

​ខេត្ត​ឧត្ដរមានជ័យ​:  ក្រោយពី​មាន​ការសុំ​អំពាវនាវ ទៅដល់​ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង នេសាទ ជាច្រើនលើក​តាម​សារព័ត៍មាន  អោយមាន​ការលុបបំបាត់​អំពើពុករលួយ របស់​មន្ទី​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ លោក សូត្រ ស៊ី​សុឃាង ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ដោយ​ប្រើប្រាស់​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល ដាក់​ប៉ុស្ដិ៍ ប្រមូលប្រាក់​ពី​អាជីវករ​ធ្វើ​អាជីវកម្ម​សត្វ​រាប់​សិប​លាន​រៀល​ក្នុង​មួយខែៗ​ចូល​ក្នុង​ហោប៉ៅ ។​

​រហូតមកដល់​ថ្ងៃ​ទី​20 ខែតុលា ឆ្នាំ​២០១៨​នេះ គេ​នៅតែ​បន្តរ​ឃើញ​មន្ដ្រី​កសិកម្ម​ដាក់​កុងត្រូលជជុះ ប្រមូលប្រាក់ គៀបសង្កត់​ពី​អាជីវករ​ដឹក​សត្វ​មាន់រ​ស់​ឆ្លងដែន​មក​ពី​ប្រទេ​ថៃ តាម​រថយន្ដ​គ្រប់​ប្រភេទ​បែបនា​ធិបតេយ្យ ដដែល ។ ដោយ​គេ​សង្ស័យ​ថា​ឯកឧត្ដ​មវេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​លោក សូត្រ ស៊ី​សុឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ ជា​ឆ្នាំងបាយ​តែមួយ ដែល​គេ​ហៅ​ថា​ឆ្នាំង​ណា​គំរប​នឹង ទើប​ភាពអនាធិបតេយ្យ​និង​អំពើពុករលួយ​មិន​អាច​លុបបំបាត់បាន ។​

​មហាជន​ខេត្ត​ឧត្ដរមានជ័យ​និង​រង​ចាំ​មើល​បន្តរ ថា តើ​ឯកឧត្ដម​សរ ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ​ម្ដង​មើល ក្នុងនាម​ឯកឧត្ដម ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត តើ​អាច​លុបបំបាត់​អំពើពុករលួយ និង​ភាពអណាធិបតេយ្យ របស់​មន្ទី​កសិកម្ម​លោក សូត្រ ស៊ី​សុឃាង បាន​ដែរឺទេ​!​។​

​កុំអោយ​ដូច​ពាក្យ​ច​ចាម​រាម​ពោល​ថា​ត្រី​ស្អុយ​មួយ​គឺ​ស្អុយ​ទាំង​កន្ដ្រក ។​

​ភាពអនាធិបតេយ្យ​កុងត្រូលជជុះ និង​អំពើពុករលួយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន តម្រូវ​អោយ​ព្យាបាល​វះកាត់​ឃ្វាល​សាច់​ស្អុយ​ជាបន្ទាន់ ក្នុងន័យ សម្ដេច​ដឹកនាំ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ តែ​ស្ថាប​ន័​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ហាក់ដូចជា​ផ្ទុយ និង​គោលនយោបាយ របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ផ្គើន​ទៅ​និង​អនុសា​ស​របស់​សម្ដេច​តេជោ​ហ៊ុនសែន​។

​លោក សូត្រ ស៊ី​សុឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ​បានអោយដឹងថា មិន​អាច​បន្ទោស​ម្នាក់ៗ​បានទេ ព្រោះ​សត្វ​មាន់​វា​មិន​អាច​ហើរ​ឆ្លងដែន​បានទេ  គឺ​មាន​ការដឹកជញ្ជូន​តាម​រថយន្ដ មាន​ច្បាប់​ឬ​អត់​ច្បាប់​នោះ គឺ​ខាង​លោក​មិន​មាន​សិទ្ធ​ត្រួតពិនិត្យ​នៅ​ព្រំដែន​ឡើយ មានតែ​គយ និង​សាខា​កាំកុងត្រូល​ទេ​ដែល​មាន​ស្នាក់ការ​ចាំ​ត្រួតពិនិត្យ ។​
​ប៉ែន នួន​

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!