ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​និង​លោក​ស​ថេត​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ល្បែងស៊ីសង​និង​គ្រឿងញៀន​ស្ថិតនៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័យ

ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​និង​លោក​ស​ថេត​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ល្បែងស៊ីសង​និង​គ្រឿងញៀន​ស្ថិតនៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័យ

​ជំពូក​ទី ៣ ទោស​ប្បញ្ញត្តិ​
​មាត្រា ៤: ជន​ណា​លេង​ល្បែងស៊ីសង​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​១​ម៉ឺន​រៀល (១០.០០០៛) ដល់​៥​ម៉ឺន​រៀល (៥០.០០០៛) ឬ ដាក់​គុក​ពី​មួយ​សប្តាហ៍​ទៅ​មួយ​ខែ ។​
​ក្នុង​ករណី​ពុំ​រៀងចាល ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​ម៉ឺន​រៀល (៥០.០០០៛) ដល់​ប្រាំ សែន​រៀល (៥០០.០០០៛) ឬ ដាក់​គុក​ពី ១​ខែ​ដល់​១​ឆ្នាំ​»​។​

​មាត្រា​៥: ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ប្រាំ​លាន​រៀល (៥.០០០.០០០៛) ដល់​ម្ភៃ​លាន​រៀល (២០.០០០.០០០៛) ឬ ដាក់​គុក​ពី មួយឆ្នាំ ដល់​ប្រាំ​ឆ្នាំ ចំពោះ​អ្នក​បើក​ល្បែងស៊ីសង​
​អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង និង​ភ្នាក់ងារ​ល្បែងស៊ីសង​»​។​
​ក្នុង​ករណី​ពុំ​រៀងចាល ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​និង​ដាក់គុក​ខាងលើ​នេះ​ជា​អតិបរមា ។​
​មាត្រា ១១: ជន​ណា​ដែល​ចេញមុខ​ការពារ​វង់​ល្បែងស៊ីសង​ឬ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទី​ណាក៏ដោយ ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​មានប្រសាសន៍​ជា​សាធារណៈ​ហើយ​ថា សម្តេច​តេជោ ត្រូវការ​តែ​មន្ត្រី​ប្រភេទ​គ្រាប់​ល្ពៅ​ទី​៤ ក្រៅពី​នេះ​សម្តេច​តេជោ មិន​ត្រូវការ​ឡើយ​។ ជាពិសេស​គឺ មន្ត្រី​គ្រាប់​ល្ពៅ​ប្រភេទ​ទី​១​តែម្តង ជា​មន្ត្រី​ដែល​អាក្រក់​បំផុត បើ​តាម​ចិត្ត​ខឹង​វិញ​គួរតែ “​សេះ​៥​បំបែក​សាកសព​”​ទើប​ត្រូវ ។​

​បើ​មន្ត្រី​នគរបាល​យុត្តិធម៌ តាំងពី​ថ្នាក់​ឃុំ​/​សង្កាត់ ថ្នាក់ក្រុង​/​ខណ្ឌ​/​ស្រុក ថ្នាក់​រាជធានី​/​ខេត្ត ថ្នាក់​ការិយាល័យ ថ្នាក់​មន្ទីរ ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​អគ្គនាយកដ្ឋាន មិន​ពាក់​នឹង​ការទទួល​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន​១០០% នោះ​គ្រប់​បទ​ល្មើស​ទាំងអស់ មិន​ថា​ល្បែងស៊ីសង​ខុសច្បាប់ មិន​ថា​ជួញដូរ​គ្រឿងញៀន មិន​ថា​កាប់រំលំ​គាស់​គល់ឈើ​ផ្តាច់​ពូជ​ខុសច្បាប់ មិន​ថា​កាប់​រាន​ឈូសឆាយ​ដី​ព្រៃ​ដី​ព្រៃកោងកាង​ដីព្រៃ​លិច​ទឹក​ខុសច្បាប់ មិន​ថា​ដឹក​ដី​ចាក់​លុប​ស្ទឹង​បឹង​ព្រែក​ទន្លេ​ឆ្នេរ​សមុទ្ទ​ខុសច្បាប់ មិន​ថា​បំផ្លិចបំផ្លាញ​នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ មិនអាច​កើត​ឡើង​បានឡើយ ចុះបើ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​វិញ នោះ​ប្រាកដជា​បុគ្គល​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​បាល​យុត្តិធម៌ ក្រោយពី​ទទួល​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន​រួចហើយ នោះ​នឹង​បានប្រែក្លាយ​ខ្លួន​ពី​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​ទី​៤ ទៅ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ​ទី​១ វិបាក​សង្គម​កម្ពុជា​នឹង​ធ្លាក់ចុះ​ទៅ​ក្នុង​ជ្រោះ​មហន្តរាយ​។​

​ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌​រូប​ណា ដែល​ប្រព្រឹត្ត​បំពាន​ច្បាប់ មិន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ នោះ​នឹង​ទទួល​បណ្តាសារ​ដ៏​ធ្ងន់ធ្ងរ មានចែង​ក្នុង​សម្បថ​ផ្លូវការ ពី​បារមី​ព្រះអង្គ​ដ៏​ស័ក្តិសិទ្ធិ​ដែលមាន ព្រះអង្គ​ដង​កើ ព្រះអង្គ​ក្រពុំ​ឈូក ព្រះអង្គ​ស្វេតច្ឆត្រ ព្រះអង្គ​ចេក​ព្រះអង្គ​ចម លោកតា​ឃ្លាំងមឿង លោកតា​ក្រហម​លោកតា​ដំបង​ដែក លោកយាយ​ទេព ព្រះអង្គ​វិហ៊ា​រសួគ៌ លោកតា​ដំបងគ្រញូង និង​ព្រះអង្គ​វត្ត​ទួល​ស្លែង​ជាដើម​គឺ​៖ វិនាស​រលាយ ឲ្យស្លាប់​តៃ​ហោងដោយ​គ្រាប់កាំភ្លើង រន្ទះបាញ់ រថយន្ត​ម៉ូតូ​បុក ខ្លាខាំ​ពស់​ចឹក លុះ​អនាគតជាតិ​ព្រាត់ប្រាស់​និរាស ឪពុកម្តាយ កូនចៅ​ខ្ចាត់ព្រាត់​អស់​រាប់រយ​ជាតិ​។

​ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ល្បែងស៊ីសង​ដែល​កើតឡើង​នៅ ចំណុច​ភូមិ​ថ្មគោល ចូល​តាម​ក្លោងទ្វារ​សាលាបឋមសិក្សា​គោ​កបាយ​ជាន់​២០០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័​យ​និង​មួយកន្លែង​ទៀត​ចូល​តាម​វត្ត​អង្គ​តា​មិញ​ចំងាយ​១០០​ម៉ែត្រ​ដែល​មេការ​ឈ្មោះ​ម៉ាប់​,​ស្វិត​និង​ធា​ទីតាំង​ល្បែង​នេះ​គឺជា​ប្រភព ចំណូល​របស់ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មួយចំនួន​ដែល​គិតគូរ​តែ​ពី​រឿង ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​បទល្មើ​សរាល​ដា​ល កាន់តែ​ខ្លាំង​ថែម​ទៀត​។ ប្រភព​ពី​មន្ត្រី​នគរបាល​តូចតាច​មួយ​ចំនួន​បាន ព្រលយ​ពាក្យ​ថា​អ្នកបើក​ល្បែងស៊ីសង​នៅ​ចំណុច​ភូមិ​ខាងលើ​នេះ​គឺជា​មនុស្សសិ្ន​ទ្ធិ​និង​លោក​ស្នងការ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ ព្រោះ​មន្ត្រី​អាជ្ញាធរ​រាជធានី​មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ថ្មគោល​បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ចាត់វិធានការ​បង្ក្រាប​ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ​សថេត​ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុង​ខណៈ​ដែល​ល្បែងស៊ីសង​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ជាង​មុន​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក​ស​ថេត​ចាត់វិធានការ​បង្ក្រាប​ល្បែង​ស៊ី​ស​ចំណុច​ភូមិ​ថ្មគោល​ចូល​តាម​ក្លោងទ្វារ​សាលាបឋមសិក្សា​គោ​កបាយ​ជាន់​២០០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័​យ​និង​មួយកន្លែង​ទៀត​ចូល​តាម​វត្ត​អង្គ​តា​មិញ​ចំងាយ​១០០​ម៉ែត្រ​ដែល​មេការ​ឈ្មោះ​ម៉ាប់​,​ស្វិត​និង​ធា​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ថ្មគោល​បានឲ្យដឹងថា ល្បែង​បៀរ​អាប៉ោង​ជា​ពិសេស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​គេ​បើក​លេង​នៅ​ចំណុច​ក្នុង​ភូមិ​ចំណុច​ថ្មគោល ចូល​តាម​ក្លោងទ្វារ​សាលាបឋមសិក្សា​គោ​កបាយ​ជាន់​២០០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័​យ​និង​មួយកន្លែង​ទៀត​ចូល​តាម​វត្ត​អង្គ​តា​មិញ​ចំងាយ​១០០​ម៉ែត្រ​ដែល​មេខ្លោង​ឈ្មោះ​ម៉ាប់​,​ស្វិត​និង​ធា​យក​លុយ​មក​បិទបាំង​សមត្ថកិច្ច​ពុករលួយ​យ៉ាង​សុខ​ស្រួល​។

​ប្រភព​បានឲ្យដឹង​ទៀតថា សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​បង្ក្រាប​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ ព្រោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ពី​អ្នក​បើក​ល្បែងស៊ីសង​ជា​ប្រចាំ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម និង​បទល្មើស​គ្រឿងញៀន​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ចំណុច​ភូមិ​ថ្មគោល​ចូល​តាម​ក្លោងទ្វារ​សាលាបឋមសិក្សា​គោ​កបាយ​ជាន់​២០០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័​យ​និង​មួយកន្លែង​ទៀត​ចូល​តាម​វត្ត​អង្គ​តា​មិញ​ចំងាយ​១០០​ម៉ែត្រ​ដែល​មេការ​ឈ្មោះ​ម៉ាប់​,​ស្វិត​និង​ធា​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្ដៅ​ក្នុង​ការរស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​។​ពាក់ព័ន្ធ​ពត៌មាន​ស្អុយរលួយ​ខាងលើ​អង្គភាព​យើង​បាន​ទំនាក់ទំនង​ទៅ​លោក ស​ថេត​ព្រឹក​នេះ​ដែរ​តែ​មិន​លើក​ទូរស័ព្ទ​។​

​ទោះ​បី​យ៉ាង​ក៏ដោយ​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏មកថា​ល្បែងស៊ីសង​នៅ​ចំណុច​ភូមិ​ថ្មគោល ចូល​តាម​ក្លោងទ្វារ​សាលាបឋមសិក្សា​គោ​កបាយ​ជាន់​២០០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៏​សែនជ័​យ​និង​មួយកន្លែង​ទៀត​ចូល​តាម​វត្ត​អង្គ​តា​មិញ​ចំងាយ​១០០​ម៉ែត្រ​ដែល​មេការ​ឈ្មោះ​ម៉ាប់​,​ស្វិត​និង​ធា​នៅ​កក្រើក​ជាពិសេស​គ្រឿងញៀន​ធ្វើឲ្យ​ពួក​ភ័យខ្លាច​ធើ្វឲ្យប៉ះពាល់​ដល់​ការសិក្សា​របស់កូ​នៗ​របស់​ពួកគាត់​ផងដែរ​៕
​លោក រុន សារ៉េត ទូរ​សព្ទ័​លេខ​÷  012 826 890

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!