អាជ្ញាធរ​ខេត្ត​ប៉ៃលិន ធ្វើ​ការដោះស្រាយ​បញ្ហា​ទំនាស់​ព្រំ​ដី​រវាង​ពលរដ្ឋ​ជាមួយនឹង​យោធា​កង​អនុ​សេនា​តូ​ចលេ​ខ​៣

ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​មាន​បញ្ហា​ទំនាស់​ព្រំដី រវាង​ប្រជាពលរដ្ឋ​ម្នាក់ ជាមួយនឹង​ខាង​បន្ទាយ​យោធា​មួយកន្លែង កងអនុសេនាតូច​លេខ​៣ ស្ថិតនៅក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូតមក​ដល់​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន និង​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បាន​ចុះ​ធ្វើការ​សម្របសម្រួល ដោះស្រាយ​ជូន​ភាគី​ទាំងសងខាង ។ តែ​ប្រជាពលរដ្ឋ​ជា​ភាគី​ខាង​ម្ចាស់​ដី​មិន​ទាន់​ទទួល​យល់ព្រម​ចំ ពោះ​ដំណោះស្រាយ​នោះ​នៅឡើយ​ទេ ។​

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ម្ចាស់​ដី​មា ន ឈ្មោះ ដុំ ទូច ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​ឫស្សី ឃុំ​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ចំណែក​មន្ត្រី​យោធា ដែល​ស្ត្រី​ម្ចាស់​ដី​បាន​ដាក់ពាក្យ​ប្តឹង មានឈ្មោះ ឈាង សាវុធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​ឈ្មោះ សេង ទ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​បន្ទាយ​យោធា​ក្នុង​ភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​មិន​អាច​ហាមឃាត់ ចំពោះ​ការជីក​ឈូសឆាយ​ដី​ភ្នំ​របស់​កង​ទ័ព ដើម្បី​យក​កន្លែង​សាងសង់​បន្ទាយ​យោធា​បានទេ ព្រោះ​ជា​ការងារ​ប្រទេស​ជា តិ ហើយ​ខាង​កងទ័ព ក៏​មិន​បាន​យក​ដី​នោះ​ទៅ​ធ្វើ​ជា​របស់​កម្មសិទ្ធិឯកជន​ដែរ ។
​ទោះ​បី​ជា​ម្ចាស់​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ពី​ភូមិ​ឃុំ​នៅ​លើ​ដី​ភ្នំ​នោះ​ក៏​ដោយ គឺ​អាច​អាស្រ័យ​ផល ដាំ​ដំណាំ​បាន តែ​មិន​អាច​យក​ដី​នោះ​ធ្វើជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​បាន​នោះ​ទេ ល្គឹក​ណា​ដែល​រដ្ឋ​ត្រូវការ ខាង​ម្ចាស់​ដី​ត្រូវតែ​ប្រគល់​ជូន​វិញ ។  ម្យ៉ាងទៀត ទោះបីជា​ដីភ្នំ​ក៏ដោយ ខាង​យោធា ក៏​មិន​អាច​រំលោភ​បំពាន​ឈូសឆាយ​ផ្ទៃដី​រាប ធ្វើឱ្យប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​បាន​ដែរ ព្រោះ​គាត់​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ ។

​លោក​បញ្ជាក់ថា តែ​ការដោះស្រាយ​នេះ ខាង​ម្ចាស់​ដី​ហាក់ដូចជា​មិន​ព្រម​ទទួលយក​នោះទេ ព្រោះ​គាត់​អះអាងថា ដី​បន្ទាយ​យោធា​ខាងលើ គឺ​គាត់​ជា​អ្នក​សម្បទាន​ជូន​ប្រវែង​២០​ម៉ែត្រ​ប៉ុ ណ្ណោះ បើ​ឈូសឆាយ​លើសពីនេះ​ទៀត អាច​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​ដាំ​ដុះ​របស់គាត់ ដូចជា ប៉ះ​ដើម​ស្វាយ​ចំនួន​១១០​ដើម មៀន​ប៉ៃលិន​ចំនួន​៧០​ដើម ទុយោ​ទឹក​ចំនួន​៩​ដើម និង​ដើម​ឫស្សី​ចំនួន​៣​គុម្ព​ផងដែរ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ ស្ត្រី​ខាងលើ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន រួចរាល់​អស់ហើយ ដោយ​ប្តឹង​មន្ត្រី​យោធា​ខាង​លើ​ចំនួន​២​នាក់ រួមជាមួយ​នឹង​បក្សពួក ទី​១. ឈ្មោះ ឈាង សាវុធ និង​ទី​២. ឈ្មោះ សេង ទ្រី ពី​បទ​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់ អចលនវត្ថុ​ដោយ​សុចរិត និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!