​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ជំរុញ​ដល់​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​យុវជន​បន្ត​ខិតខំ​អនុវត្ត​ផែនការ អាទិភាព​ចំពោះ​មុខ ឆ្នាំ ២០១៨ នេះ​ឱ្យ​សម្រេច​បន្ថែមទៀត​

(​ខេត្ត​កំពត​)៖ លោក ភុ​ន សារ​ពេជ្រ ប្រធាន​ក្រុមការងារ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​មានប្រសាសន៍​ណែនាំ​ជំរុញ​ផ្ដាំផ្ញើ​ដល់​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​កំពត​ទាំងអស់​ត្រូវ​បន្ត​ខិតខំ អនុវត្ត​ផែនការ​អាទិភាព​ចំពោះមុខ សម្រាប់​ឆ្នាំ​២០១៨​នេះ ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

​លោក​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ជា​វិសាមញ្ញ​មួយ​ជាមួយ ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​យុវជន​គណបក្ស​មកពី​គ្រប់​មន្ទីរ​នានា​និង​គ្រប់​ផ្នែក​ក្នុង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែតុលា ឆ្នាំ​២០១៨ នៅឯ​មន្ទីរ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​។​

​លោក ភុ​ន សារ​ពេជ្រ បាន​គូសបញ្ជាក់​បន្ថែមទៀតថា​៖ យុវជន​គឺជា​អ្នក​បន្តវេន បម្រើ​ឱ្យ​ប្រយោជន៍​ដល់​សង្គម​និង​ប្រទេសជាតិ​។ ដូចនេះ​ដើម្បីឱ្យ​ការអនុវត្ត​ផែនការ​គ្រឹះ​របស់​ក្រុម​ការងារ​យុវជន​គណបក្ស អនុវត្ត​បានរ​លូន​ស៉ីសង្វាក់​គ្នា​តាំងពី​ថ្នាក់​លើដល់​ថ្នាក់ក្រោម​និង​មាន​ប្រសិទ្ធភាព​នោះ ថ្នាក់ ដឹកនាំ​ក្រុម​ការងារ យុវជន​គណបក្ស ទាំងអស់ ត្រូវ​ជំរុញ​ការចូលរួម​ទាំងអស់គ្នា ទាំង​ថ្នាក់​ក្រុង ស្រុក និង​សកម្មជន និង​ជន​បង្គោល​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​ឱ្យ​ដល់​មហាជន​បាន​យល់​ជ្រួតជ្រាប​នូវ​ផែនការ​អាទិភាព​ចំពោះមុខ​សម្រាប់​ឆ្នាំ​២០១៨​នេះ​របស់ ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ឱ្យបាន​ទូលំទូលាយ​សម្រាប់​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​ភុន សារ​ពេជ្រ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ក៏​បានឱ្យ​ដឹង​អំពី គោលបំណង និង​សកម្មភាព​សំខាន់ៗ ដែល​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពត ក្នុង​រយៈពេល​កន្លងមក​តែង​បាន​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​តាម​បណ្ដា​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​កំពត​កន្លងមក ពិសេស​ជួយ​លើ​ការងារ​សង្គម​និង​ការងារ​មនុស្សធម៌ ដែល​ធ្វើឱ្យ​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​មហាជន​មាន​ការជឿ​ទុកចិត្ត​នូវ​អំពើ​ល្អ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​យុវជន​ដែល​ជា​សក្ដានុពល​អ្នក​បន្តវេន​សម្រាប់​ទ្រទ្រង់​សង្គមនិង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ដ៏​ត្រចះត្រចង់​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​របាយការណ៍​ឱ្យ​ដឹង​អំពី​លទ្ធផល​សកម្មភាព​ការងារ​នា​រយៈ​៩​ខែ​ឆ្នាំ​២០១៨​នេះ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ខេត្ត ដែល​បាន​ចុះ​ជួយ​ពិនិត្យ​ព្យាបាល​ជម្ងឺ​បឋម ចែក​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១២​ដង​ក្នុង​ស្រុក​ចំនួន​៧​ស្មើ​៤៤​ឃុំ ដែល​មាន​ប្រជាពលរដ្ឋ​មក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ចំនួន​២៩៣៥​នាក់ និង​បាន​ចំណាយ​ទៅ​សកម្មភាព​មនុស្សធម៌​ទាំងអស់​សរុប ថវិកា​ប្រមាណ​ជិត​៤៣​លាន​រៀល​និង​ជាង​១​ម៉ឺន​៧​ពាន់​ដុល្លា​ផងដែរ ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!