សម្តេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ហែរ ព្រះមហាក្សត្រ និង​សម្តេចម៉ែ ថ្វាយ​ព្រះ​រាជកុសល ព្រះ​វិញ្ញាណក្ខ័ន្ត​ព្រះ​បរ​មរតន​កោដ្ឋ​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ឋិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​ព្រះបរមរាជវាំង សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ហែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម​-​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ នរោត្ដម មុនីនាថ សីហនុ ក្នុង​ពិធី​ថ្វាយ​ព្រះ​រាជកុសល ព្រះ​វិញ្ញាណក្ខ័ន្ត​ព្រះ​បរ​មរតន​កោដ្ឋ  សម្តេចព្រះ នរោត្ដម សីហនុ គម្រប់​ខួប​៦​ឆ្នាំ​គត់​ដែល​ព្រះអង្គ​បាន​សោយ​ទីវង្គត នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

​ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។

​កូនចៅ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស និង​មន្ត្រីរាជការ សូម​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខ័ន្ឋ​ព្រះ​បរម​សព ព្រះករុណា​បាទ​សម្តេចព្រះ នរោត្តម សីហនុ  សូម​ស្តេចយាង​បដិសន្ឋិ​ក្នុងព្រះ​បរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!