​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារ​បង្ក​ហិង្សា​ដល់​អ្នកដទៃ​

(​ខេត្ត​កែប​)៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ដំណាក់​ចង្អើរ ឃាត់ខ្លួន​នាំ​ទៅ​ធ្វើ​ការសាកសួរ បន្ទាប់ពី​បុរស​ជា​ជនសង្ស័យ​រូបនេះ បាន​ប្រើ​អំពើហិង្សា​បង្ក​របួសស្នាម​ទៅលើ ស្ត្រី​ជា​ជនរងគ្រោះ​ម្នាក់​បណ្តាលឲ្យ​រងរបួស​បែក​ក្បាល​ដេរ​អស់​៦​ថ្នេរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​១៣​រោជ ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​តាម​ប្រព​ភ​ពី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនសង្ស័យ​ដែល​បង្ក​របួសស្នាម​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ចាន់ ធី​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ករណី​ហិង្សា​នេះ ផ្តើម​ដោយ​ទំនាស់​ពាក្យសំដី​ជាមួយ​ជនរងគ្រោះ​ហើយ​ជនដៃដល់​ក៏​យក​ពូថៅ​ទៅ​វាយ​លើ​ជនរងគ្រោះ​ឈ្មោះ ចាន់ សុ​ភណ្ឌ ភេទ​ស្រី អាយុ ៣៩ ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា បណ្តាលឲ្យ​ជនរងគ្រោះ រងរបួស​បែកក្បាល​ផ្នែក​ខាងក្រោម​ដេរ​ចំនួន​៦​ថ្នេរ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​សួរនាំ​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!