​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​

(​ខេត្ត​កំពត​)៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន លើ​កំណាត់​ផ្លូវ​លេខ​៤១​។​
តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​១៣​រោជ ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ ២០១៨ ដែល​បង្កឡើង​ដោយ​យុវវ័យ ៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ផ្លាកលេខ កំពត 1L-1849 ឌុប​គ្នា​ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ចង្កូត ទៅបុក​បង្កាន់ដៃស្ពាន ភ្លោះ លើ​ផ្លូវជាតិ​លេខ​៤១ (​អង្គឌួង​)​ចន្លោះ​គីឡូម៉ែត្រ លេខ​៥៥/៥៦ ត្រង់​ចំណុច​ស្ពាន​ភ្លោះ ស្ថិតក្នុង​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បានឲ្យដឹង​ទៀតថា ក្នុង​ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ខាងលើ បណ្តាល​ឲ្យ​យុវវ័យ​ក្មេង​២ នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ និង​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុមគ្រួសារ​ឲ្យមក​ដឹក​ទៅ​តាម​គេហដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​ប្រភព​បាន​បន្តថា ជនរងគ្រោះ​ទាំង​នាក់​បី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ហើយ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ខាងលើ គឺ​ម៉ូតូ​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរ​មានឈ្មោះ ភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត រងរបួស​ធ្ងន់​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ចំណែក​អ្នករួមដំណើរ​២​នាក់ ទី​១​ឈ្មោះ ហូ ថុល ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា​បាន​ស្លាប់​។​
​ទី​២/ ឈ្មោះ ថន ង៉ែត ភេទ​ប្រុស អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ  ហើយ​ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូរ​វស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!