​ប្រជាពលរដ្ឋ​៣០​គ្រួសារ​តំណាងអោយ​៥០​គ្រួសារ​ធ្វើការ​តវ៉ា​នៅ​សាលាក្រុង​ប៉ោយប៉ែ​ត​ដើម្បី​រក​ដំណោះស្រាយ​!

ខេត្ត​បន្ទាយមានជ័យ​-​ក្រុង​ប៉ោយប៉ែត ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​៣០​គ្រួសារ​តំណាងអោយ​៥០​គ្រួសារ​ធ្វើការ​តវ៉ា នៅ​សាលាក្រុង​ប៉ោយប៉ែ​ត​ដើម្បី​រក​ដំណោះស្រាយ និង ស្នើសុំ​អោយ​សម្តេច​ជួយ​រក​យុត្តិធ៌ម ត្រូវបាន​បុគ្គល​ឈ្មោះ អ៊ុង សួន​រស្មី ឃុបឃិត​ជាមួយ​អាជ្ញាធរ​នឹង​តុលាការ​មួយ​ចំនួន​ដោយ​យក ស ជ ណ ទៅប្តឹង​រួច​ចេញ​លិខិត​កាន់កាប់​ទាំង​បំពាន​ច្បាប់ យក ស ជ ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​(១៣៥៦)​ស ជ ណ មក​វាស់​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​(៥៨៩)​គ្រួសារ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រិច និង ភូមិ​ទួល​ប្រសាទ​/​សង្កាត់​ក្រុង​ប៉ោយ​ប៉ែត​/​ខេត្ត​បន្ទាយមានជ័យ​។​

​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​គាត់​រស់នៅ​លើ​ដី​នេះ នឹង​អាស្រ័យ​ផល​រយៈពេល ប្រមាណ​ជិត​២០​ឆ្នាំ​មកហើយ តែ​បុគ្គល​ម្នាក់​នេះ​បាន​ឆ្លើយថា​៖ ខ្លួន​បាន​ទិញ​ដី​នេះ​នៅ​ឆ្នាំ​២០១៥ ពី​ដំណាង​ប្រជាពលរដ្ឋ តែ​ជាក់ស្តែង​បុគ្គល​ឈ្មោះ​អ៊ុង​សួន​រស្មី នេះ ដើរ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​នឹង​តុលាការ​មួយចំនួន​ដោយ​យក ស ជ ណ ទៅប្តឹង​រួច​ចេញ​លិខិត​កាន់កាប់​ទាំង​បំពាន​ច្បាប់ រួច​ចាប់​ប្រជាពលរដ្ឋ​ជា​ការ​គំរាម ចំណុច​នេះ​ហើយ​ដែល​ធ្វើ​អោយ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​។​

​ប្រជាពលរដ្ឋ​មក​សាលាក្រុង​ប៉ោយប៉ែត​ធ្វើការ​តវ៉ា អោយ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ផង​។ លោក​អភិបាល​បញ្ជាក់ថា​៖ អោយ​ផ្តិតមេដៃ ដាក់​ពាក្យបណ្តឹង​នៅ​សាលាក្រុង និង តុលាការ ដើម្បី​រក​ភាព​យុត្តិធ៌ម ជា​ពិសេស​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​សំណូមពរ​អោយ​សម្តេច​តេជោ​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!