​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២ ក្រោម​អធិបតីភាព លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ជាវ តា​យ អភិ​បាក នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ផងដែរ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​ព្រឹក​នេះ​រួមមាន​៖ ១/-​ពិនិត្យ​និង​អនុម័ត លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ២/-​ពិនិត្យ​និង​អនុម័ត លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ៣/-​ពិនិត្យ​និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត​។ ៤/-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍ ប្រចាំ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ស្តីពី​ការងារ​អនុវត្ត​របស់​រដ្ឋបាល​ខេត្ត​។ ៥/-​ពិនិត្យ និង​អនុម័ត លើ​ផែនការ​ថវិកា ប្រចាំឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​។ ៦/-​បញ្ហា​ផ្សេងៗ ដូចជា​ការប្រកាស​ជូន​ព័ត៌មាន​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ ដែល​នឹង​ប្រព្រឹតិ្តទៅ​នៅ​ថ្ងៃ​ទី ០៦​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ផ្តោត​សំខាន់​ទៅ​លើ​គោលការណ៍​ចំនួន​បី​ចំណុច ទី​១-​នយោបាយ ទី​២-​សន្តិសុខ ទី​៣-​សេដ្ឋកិច្ច​។​លោក​បញ្ជាក់ថា ឥឡូវនេះ​នយោបាយ​យើង​ល្អ សន្តិសុខ​ក៏​ល្អប្រសើរ ដោយ​រាជរដ្ឋាភិបាល​បាន​បង្កើត​និង​ប្រសូត្រ​ឡើង​មាន​ការគាំទ្រ​ទូទាំង​ពិភពលោក​រឿង​អី​បាន​ថា​សេដ្ឋកិច្ច​មិន​ដើរ ម្យ៉ាងទៀត​ខេត្ត​កំពត​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ខ្លាំង​ហើយ​អំណោយផល​ល្អ ព្រមទាំង​បាននិងកំពុង​ទាក់ទាញ​អ្នកវិនិយោគ​ក្រុមហ៊ុន​ណា​ក៏​គេ​ចង់​មក​ខេត្ត​របស់​យើង​ដែរ ដូច្នេះ​យើង​ត្រូវ​មើល​ឱ្យ​ឆ្ងាយ កុំ​សម្លឹង​ជិត ទើប​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន​និង​ជោគជ័យ​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣​នេះ បើ​តាម​ការលើកឡើងរ​បស់ លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ថ្លែង​ដោយ​តម្រូវឱ្យ​អង្គប្រជុំ​ដក​នូវ​របៀបវារៈ​មួយ​ចេញ ទាក់ទិន​នឹង​ការរៀបចំ​វេទិកា​ចុះ​ទៅ​ក្រុង​-​ស្រុក សម្រាប់​ឆ្លើយ​តប​មក​ក្រុមប្រឹក្សា​ខេត្ត ហើយ​កិច្ចប្រជុំ​បាន​និង​កំពុង​ពិភាក្សា​និង​ធ្វើការ​កែសម្រួល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!