បែកធ្លាយ​រឿង​លោក នង សុខុម បើកភ្លើង​ខៀវ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​បង់ពន្ធ​មិន​គ្រប់​ចូល​រដ្ឋ​ពី​វៀតណាម​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​វៀតណាម តាម​ច្រក​បាវិត​?

ខេត្ត​ស្វាយរៀង​៖ ការប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ច្បាប់​ចែងថា អ្នកទទួល​សំណូក​និង​អ្នក​យក​លុយ​ទៅ​សូកប៉ាន់​ឲ្យគេ​ត្រូវ​មាន​ទោស​ដូច​គ្នា​និយាយ​តាម​បែប​សាមញ្ញ​គឺ​អ្នក​ស៊ី​និង​អ្នក​សូក​មិន​អាច​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ​នៅក្នុង​មាត្រា​ច្បាប់​មាន​ស្ថាន​ទម្ងន់​ទោស​ដូចគ្នា​ដែល​ទាក់ទិន​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​លោក នង  សុខុម ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​គេ​ទម្លាយ​ឲ្យដឹងថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ យកលុយ​ដាក់​ខែ​ពី​រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​គេច​ពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ដែល​ចេញ​ចូល​ពី​វៀតណាម​មក​កម្ពុជា​និង​ពី​កម្ពុជា​ទៅ​វៀតណាម តាម​ច្រក​បាវិត​នេះ ដោយ​តម្រូវ​ឲ្យ​ឈ្មួញ​និង​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ​បង់​លុយ​ក្នុង​មួយខែៗ​ចាប់ពី​3000​ដុល្លារ​សម្រាប់​រថយន្ត​កុងតឺន័រ​១​គ្រឿង​ជា​ថ្នូរ​ក្នុងការ​បើកភ្លើង​ខៀវ​ឲ្យ  ។​

​សេចក្ដីរាយការណ៍​បានឲ្យដឹង​ថា​លោក នង សុខុម មេ​គយ​ច្រក​បាវិត​នេះ​មិន​ត្រឹមតែ​បាន​យក​លុយ​ពី​រថយន្ត​កុងតឺន័រ​នោះទេ ដែល​បង់​លុយ​ដាក់​ខែ​ឲ្យ​គយ​ច្រក​បាវិត សូម្បីតែ​រថយន្ត​ក្រុង​ដែល​លួច​ដឹក​ទំនិញ​បង្កប់​ពីក្រោម ឬ​តាម​ដំបូល គឺ​សុទ្ធតែ​ជា​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​នេះ ក៏​ត្រូវ​បង់លុយ​ប្រចាំ​ខែ​ឲ្យ​លោក នង សុខុម ប្រធាន​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត ។

ផ្ទុយទៅវិញ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​បាន​ចេញ​ចូល​ដោយ​ស្រួល​បំផុត ដែល​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ព្រោះ​បើ​មិន​មាន​ការឃុបឃឹត​គ្នា​ពី​មេ​សាខាគយ​ខេត្ត​ស្វាយរៀង​នោះ​ទេ​ក៏​មិន​អាច​ហ៊ាន​លោតឆ័ត្រ​ល្មើសច្បាប់​បែប​នេះ​ឡើយ​តាម ដូចគ្នា​ក្នុង​មួយខែៗ ចាប់ពី​១៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​សម្រាប់​រថយន្ត​ក្រុង​១​គ្រឿង ដែល​គេ​សង្ស័យ​ថា​អាច​មាន​ចំណែក​ជាមួយ​លោក​ខៀវ សារឿ​ន មេ​គយ​ខេត្តស្វាយរៀង​ដោយ​ត្រូវតែ​បង់​ឲ្យ​ជា​រៀងរាល់​ខែ ទើប​អាច​ដំណើរការ​ដឹកជញ្ជូន​បាន​យ៉ាង​រលូន ហើយ​បើ​ហ៊ាន​យឺតយ៉ាវ​ដល់​ថ្ងៃ​បង់លុយ​មន្ត្រី​គយ​ទាំង​នោះ​ស្ទាក់​ឃាត់​ឲ្យ​អែប​ខាង​ដើម្បី​សួរនាំ​រឿង​លុយ​គឺ​ត្រូវ​តែ​យក​មក​បង់​ឲ្យ​ភ្លាមៗ រួច​បាន​អនុញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​បាន ព្រោះ​គយ​នៅ​ច​ណុ​ចនេះ​ហាក់ដូចជា​មាន​ភាគហ៊ុន​ជាមួយ​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ចេញ​ចូល​ដោយសារ​ពេលខ្លះ​ហួស​ថ្ងៃ​បង់​បន្តិច​បន្ទួ​ចមន្ត្រី​គយ​បានកំណត់​ឲ្យ​បង់​ផាកពិន័យ​ពី​លើ​ថែមទៀត​ផង ហើយ​ការ​បង់លុយ​ឲ្យ​មន្ត្រី​គយ​នោះ​គឺ​មិន​មានវិក័យ​ប​ត្រ​ទេដោយ​គ្រាន់​ផ្តិតមេដៃ​ទទួលកំហុ​សលើ​កំណត់​ហេតុ​ដែល​គេ​ត្រូវ​រក្សាទុក​ទំនិញ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​ប្រភព​បន្តថា​ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​តូច ធំ គ្រប់​ប្រភេទ​កំពុង​សម្រុក​ដឹកទំនិញ​ទាំង​ស្រប​ច្បាប់​និង​មិន​ស្របច្បាប់ ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ពី​ក្រុង​ហូ​ជី​ម៉ិញ ប្រទេស​វៀតណាម ចូល​ម​កម្ពុជា​បាន​យ៉ាង​រលូន ដែល​បាន​លួច​ផ្ទេរ​ទំនិញ​នៅ​ចំណុច​ដីស​ក្បែរ​ប៉ុស្តិ៍​៧ ព្រោះ​មាន​អ្នក​រត់ការ យក​លុយ​បង់​ឲ្យ​សមត្ថកិច្ច​គ្រប់​កន្លែង​ជាមុនសិន ជាពិសេស​ការិយាល័យ​គ​យ​និង​រដ្ឋាករ ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត មុនគេ​ហើយ​ក៏​ត្រូវ​បង់លុយ​ឲ្យ​ច្រើន​ជាង​សមត្ថកិច្ច​តា​មដង​ផ្លូវ​នានា​ដែរ ខណ​:​ដែល​ឈ្មួញ​និង​អាជីវករ​តូចតាច​កំពុង​ត្អូញត្អែ​ពី​ការរកស៊ី​ខាត​ពេល​បាន​កម្រៃ​បន្តិច​បន្ទួច​គ្រាន់តែ​បង់​ឲ្យ​គយ​និង​សម្ថ​កិច្ច​ស្ទើរតែ​មិន​បាន​រួច​ដើម​ផង ដោយសារ​លោក​នង សុខុម ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តជាតិ​បាវិត​នេះ​បាន​កំណត់​តម្លៃ​ខ្ពស់​ពេក​បើ​សំរាប់​មេ​ឈ្មួញ​ធំៗ​គេ​អាច​មាន​លទ្ធភាព​បង់ ចំណែកឯ​អ្នករកស៊ី​តូចតាច​វិញ​បាន​មួយ​ថ្ងៃ​សំរាប់​មួយថ្ងៃ​ប៉ុណ្ណោះ​កំពុង​ជួប​ការលំបាក​ខ្លាំងណាស់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាវិត​បានឲ្យដឹង​ថា​សកម្មភា​ព លោក នង សុខុម មេ​គយ​បាវិត​ដែល​អាង​ស៊ី​ខ្សែសង្វាក់​ជាមួយ​លោក​ខៀវ សារឿ​ន មេ​គយ​ខេត្តស្វាយរៀង បាន​ខិតខំ​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​បែបនេះ អាច​ធ្វើឲ្យ​បាត់បង់​ថវិការជាតិ​ជា​ច្រើន​សន្ធឹកសន្ធាប់ ចំណែក​ប្រាក់ចំណូល​ចូល​រដ្ឋ​វិញ​នោះ មិន​កើនឡើង​ទេ​គឺ​មិន​សម​នឹង​ចំនួន​ទំនិញ​ដែល​ដឹក​ក្នុង​មួយ​ថ្ងៃៗ​រាប់រយ​រថយន្ត​ដែល​មាន​ចំនួន​រាប់​ពាន់​តោន​នោះឡើយ រីឯ​ប្រាក់ចំណូល​បាន​ហូរ​ចូល​តែ​បុគ្គល​និង​បក្ខពួក ។​

​ខ្សែបណ្ដោយ​មន្ត្រី​គយ​នៅ​ច្រក​បាវិត​នេះ​ប៉ុណ្ណោះ ហើយ​ពួកគេ​មិន​ញញើត​កោតខ្លាច​ចំពោះមុខ​ច្បាប់​បន្តិច​សោះឡើយ  ដោយ​អាង​ខ្នងបង្អែក​ដ៏​រឹងមាំ​ពី​លោក​ខៀវ សារឿ​ន ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ស្វាយរៀង នៅ​ពីក្រោយ​ក្នុងការ​បើកដៃ​ឲ្យ​លោក​នង សុខុម មេ​គយ​បាវិត​ដ៏​មាន​ឥទ្ធិពល​រូបនេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ជិះសេះ​លែងដៃ​ព្រហើន​នឹង​ការព្រមាន​ពី​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ថែម​ទៀត​។​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​នង សុខុម ។​

​មេ​គយ​ច្រក​បាវិត​ដែល​បាន​យក​លុយ​ដាក់​ខែ​ពី​ឈ្មួញ​និង​ម្ចាស់​រថយន្ត​ដែល​ឆ្លងកាត់​ច្រក​បាវិត​នេះ ដូចជា​រថយន្ត​កុងតឺន័រ និង​រួម​ទាំង​រថយន្តក្រុង​ខាងលើ​នេះ​ដែរ លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព  អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​បុគ្គល នង សុខុម ដែល​កេងប្រវ័ញ្ច​ថវិកា​ជាតិ​ធ្វើ​មាន​ធ្វើបាន​តែ​បក្ខពួក​ខ្លួន​មិន​ញញើត​នឹង​ច្បាប់​ដូចនេះ​ឲ្យបាន​ស៊ីជម្រៅ​និង​មាន​ប្រសិទ្ធភាព ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ជម្រុញ​ឲ្យមាន​ការទប់​ស្កាត់​នឹង​ចាត់វិធានការ​បង្ក្រាប​អំពើពុករលួយ​នៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់​ជាពិសេស​គឺ​ស្ថាប័ន​គយ​នេះ​មុន​គេ​តែម្តង​។​

​ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព​សារ​ព័ត​មាន យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក នង  សុខុម បានទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្ត​ពេល ក្រោយ ៕

 

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!