លោក អ៊ុយ ឆាយ ធ្វើ​ការបកស្រាយ​ឡើងវិញ ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា សំណង់​សាងសង់​របស់​លោក​រំលោភ​យក​ដី​ផ្លូវ​

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពី​មាន​ការចុះផ្សាយ​ពាក់ព័ន្ធ​ករណី​ថា លោក អ៊ុយ ឆាយ កុំ​ពុង​នឹង​បាន​សាងសង់​សំណង់​រំលោភ​យក​ដី​ផ្លូវ​នឹង​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ថា រូប​លោក​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន តែ​ត្រូវបាន​លោក អ៊ុយ ឆាយ ធ្វើ​ការបកស្រាយ​ឡើងវិញ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើ​នេះ ។​

​នៅ​រសៀល​ថ្ងៃ​ទី​១​ខែ​តុលា​នេះ លោក អ៊ុយ ឆាយ បាន​ជួប​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា ដើមឡើយ រូបលោក​បាន​ទិញ​ពី​ស្ត្រី​អង្ការ​គ្រួសារ​មេម៉ាយ និង​បាន​កាត់ឈ្មោះ​យ៉ាង​ត្រឹមត្រូវ ពី​អាជ្ញាធរ​ផងដែរ ហើយ​រូ​ម​លោក​បាន​បាន​សាងសង់​អគារ​ទៅតាម​បែបបទ​របស់​អាជ្ញាធរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​តាម​បែប​ប្លង់​ស្ថាបត្យកម្ម ។​

​លោក អ៊ុយ ឆាយ បាន​បន្តរ​ទៀត​ថា ចំណែក​សារព័ត៌មាន​បាន​ផ្សាយ​ថា រូប​លោក​សាងសង់​សំណង់ និង​រំលោភ​យក​ដី​ផ្លូវ​នោះ ក៏​មិន​ពិត​ដែរ គឺ​រូប​លោក​សាងសង់​ទៅតាម​ទំហំ​ដី​ដែល​រូបគាត់​បាន​ទិញ នឹង​អាជ្ញាធរ​ធ្វើ​ខិត​បញ្ជាក់​អោយ​តែ​ប៉ុណ្ណោះ ។ ហើយ​សំណង់​ថ្មី​មួយទៀត ដែល​ជាប់​នឹង​ទីតាំង​របស់​លោក​ដែល​ទើបនឹង​សាងសង់​នោះ គឺជា​សំណង់​មិត្តភ័ក្ក្រ​របស់​លោកទេ ហើយ​ក្នុង​នាម​ជា​មិត្ត​ភ័ក្ត្រ​នឹង​នៅ​ជិត​គ្នា​ទៀត ហើយ​ទើប​អោយ​រូបលោក​ជួយ​មើល​តែម្តងទៅ ។​

​លោក​ឆាយ​បាន​បន្ថែម​សំណង់​មិត្ត​ភ័ក្ត្រ​របស់លោក​ក៏​មាន​ច្បាប់​សាងសង់​រួចរាល់​ផងដែរ គឺ​សាងសង់​បែប​ស្ថាបត្យកម្ម​សំណង់​អាគារ​ស្នាក់នៅ​រួម​ធ្វើ​អំពី​អិដ្ឋ​បេតុង ដែល​មាន​ជាន់​ផ្ទាល់​ដី​ចាប់ពី​ជាន់​ទី​១ រហូត​ជាន់​ទី​៨ នឹង​មាន​ការ​ប្រក់​ដំបូល​ទែ​រ៉ា​ស់​ផងដែរ ហើយ​សំណង់​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​មាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលន​វត្ថ​លេខ​០១១០០២០១-១៩៩៨ ចុះ​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ដែល​មាន​ម្ចាស់​សំណង់​ឈ្មោះ នាង​ស៊ិន​ពិស្តា ។​

​ចំណែក​ខាង​សាលាសង្កាត់​បាន​អោយ​អ្នកយក​ព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១​ផងដែរ​ថា ខាង​សង្កាត់ ធ្លាប់​បាន​ចុះទៅពិនិត្យ​លើ​សំណង់ និង​ឯកសារ​ពាក់ព័ន្ធ​លោក អ៊ុយ ឆាយ ផងដែរ ឃើញថា សំណង់​របស់​លោក​ពិត​ជា​មាន​ឯកសារ​ត្រឹមត្រូវ​ពិតប្រាកដ​មែន ។​

​រឺឯ​ខាង​សាលាក្រុង​ប៉ោយប៉ែត​វិញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ តុលា​ថា ខាង​សាលាក្រុង​ក៏​ធ្លាប់បាន​ធ្វើ​ការត្រួតពិនិត្យ​លើ​សំណង និង​ឯកសារ​របស់លោក អ៊ុយ ឆាយ ផងដែរ ឃើញថា សំណង់​សាងសង់​របស់​លោក​ពិត​ជា​មាន​ខ​ក្ខណៈត្រឹមត្រូវ​ពិតប្រាកដ​មែន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!