ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នា​រសៀល ថ្ងៃ​ចន្ទ ៧​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ភុ​ន សារ​ពេជ្រ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​ដឹកនាំ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត រួម​នឹង​សមាជិក​-​សមាជិកា ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ដឹកនាំ​ដោយ លោក ហង្ស ច​ក្រា អនុប្រធាន​ទី​១ ក​.​អ​.​ឯ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហ៊ុន សុខា ប្រធាន ក​.​អ​.​ឯ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​សព ផ្ទះ​លេខ ៣៩១ ផ្លូវ ប៉ូ​ឡា​រី​ស ច្រកទ្វារ​ទី​២ បុរី​ប៉េង​ហួត (​បឹង​ស្នោរ​) សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២:៥១ នាទី​រសៀល ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​រោគាពាធ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!