សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដឹកនាំ​គណៈប្រតិភូ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​អាទិត្យ ៦​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង ១៣:០០​នាទី ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​រោគាពាធ​។

​ស្ថិត​ក្នុង​វេលា​ដ៏​សោកសង្រេង​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា​ទាំងអស់ សូម​សម្តែង​នូវ​ស​មានទុក្ខ​ដ៏​ក្តុកក្តួល សោកស្តាយ អាឡោះអាល័យ​ជាទី​បំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកជំទាវ មាឃ ឡា​ញ់ នៃ ប៉េ​ណា និង​ក្រុមគ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េ​ណា បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​លោក រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!