​លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ដឹកនាំ​មន្ត្រីរាជការ​ចូលរួម​កា​ន់​បិណ្ឌ​វេន​ទី​៦​នៅ​វត្ត​ធម្ម​គី​រី​បុប្ផា​ចំការ​បី ភ្នំ​វ​ល្លិ៍​

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៦​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប តំណាង​ដ៏​ខ្ពស់​ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពុទ្ធបរិស័ទ ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៦ នៅ​វត្ត​ធម្ម​គិរី​បុប្ផា​ចំការ​បី ភ្នំ​វល្លិ ស្ថិតក្នុង​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយបាន​នាំយក​នូវ​ទេយ្យវត្ថុ​មួយចំនួន ព្រមទាំង​បច្ច័យ​ចំនួន​ប្រមាណ​ជាង ៣.០០០.០០០​រៀល​ផង​ដែរ សម្រាប់​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទី​អារាម​នេះ​។​

​ក្នុងឱកាស​នោះ លោក ងួន បៀ​ន ក៏បាន​លើកឡើង​នូវ​ការរីកចម្រើន​លើ​វិស័យ​ពុទ្ធចក្រ ហើយក៏​បាន​ចាត់ទុក​ពិធី​កាន់បិណ្ឌ​ក្នុង​ពេល​នេះ​ពិតជា​មាន​សារៈសំខាន់ សម្រាប់​បំពេញ​កុសលផល​បុណ្យ​ដើម្បី​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក និង​ក៏​ជា​ទំនៀមទម្លាប់​តាំងពី​យូរលង់​ដែល​យើង​មិន​អាច​រំលង​បាន​ឡើយ​។​អ្នកតំណាងរាស្ត្រ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ដោយសារ​អាណា​ចក្រ​រុងរឿង​ប្រកបដោយ​សុខ សន្តិភាព ទើប​ធ្វើឱ្យ​វិស័យ​ពុទ្ធចក្រ​មាន​ការ​រី​ចម្រើន​បែបនេះ​ដែរ​៕

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!