​បង្ក្រាប​គ្រឿងញៀន​នៅ​ខេត្ត​កែប ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៤​នាក់ លុះ​ព្រឹក​ឡើង​បាត់​ជនសង្ស័យ​ម្នាក់​ដោយ​គ្មាន​មូលហេតុ​

(​ខេត្ត​កែប​)៖ ជន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស ស្រី ៤​នាក់​រួម​ជាមួយ​ថ្នាំញៀន​សរុប​ទម្ងន់​២៦,១១​ក្រាម ក្រោយពី​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩​ខែ​កញ្ញា ឆ្នាំ​២០១៨​រួច​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បែរជា​មាន​ការ​ឆោឡោ​ថា​បាត់​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ដោយ​មិន​ដឹង​មូលហេតុ​ទៅវិញ​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ឈានទៅ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ស្រាប់តែ​បាត់​ម្នាក់​ដូចខាងលើ លោក​វរសេនីយ៍ឯក ងួន សាម៉េត ស្នងការរង​ទទួល​ផែន​បទល្មើស មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិស្តា​យ៉ាងណា​ដល់​អ្នកយកព័ត៌មាន​នៅឡើយ​ទេ តែ​លោក​សុំ​ពន្យា​ពេល​បន្តិច​សិន​។​

​ជាមួយ​នឹង​ករណី​ដដែល​នេះ បើ​តាម​ប្រភព​ជាក់លាក់​បាន​រាយការណ៍​ថា ក្នុង​ប្រតិ​ប​តិ្ត​ការបង្ក្រាប​គ្រឿងញៀន​នេះ មិន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស ៣​នាក់​និង​ថ្នាំញៀន​ចំនួន​១១​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ​។​លុះ​សួរនាំ​ជនសង្ស័យ​ទាំង​៣ ទើបា​នទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​មេក្លោង ត្រង់​ចំណុច​ហាង​ខារ៉ាអូខេ​៩៩៩៩ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ដោយ​ដកហូត​ថ្នាំញៀន​បាន​១​កញ្ចប់​ធំ ទម្ងន់ ២​ក្រាម រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ភ្លាមៗ​។​ប្រភព​បាន​បន្តថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​នាំខ្លួន​ស្ត្រី​ជា​មេក្លោង​មក​ឃុំឃាំង​សមត្ថកិច្ច​បែរជា​ធ្វេសប្រហែស​ធ្វើ​ឱ្យ​ស្តីជា​ជនសង្ស័យ​ម្នាក់​នេះរ​ត់​បាត់​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣០​ខែ​កញ្ញា ឆ្នាំ​២០១៨ ទើប​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោកស្នងការ​នគរបាល​ខេត្ត​កែប ក៏​បានដាក់​បញ្ជា​ឱ្យ​ឃុំខ្លួន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​៣​នាក់ នៅក្នុង​បន្ទប់ ដើម្បី​សើុបអង្កេត​តាមដាន​និង​សូរនាំ​តែម្តង ដោយ​ចំណាត់ការ​នេះ​គឺ​ប្រដូច​ទៅ​នឹង​ករណី​ចោរ​រត់​បាត់ ម្ចាស់ផ្ទះ​ត្រូវតែ​មាន​ទោស​។​

​ជុំវិញ​ករណី​ដ៏​កម្រ​ខាងលើ លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា សមត្ថកិច្ច​ពិតជា​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ចំនួន ២៦,១១​ក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​(​ប្រុស​៣ ស្រី​១)​ប្រាកដ​មែន ប៉ុន្តែ​ព្រឹក​ឡើង​បែរ​ជា​បាត់​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​ស្រី​ដោយ​មិន​ដឹង​មូលហេតុ​ទៅវិញ​។​លោកស្នងការ​បាន​បន្ត​ថា បើ​ករណី​បាត់​ជនសង្ស័យ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ការដោះលែង​របស់​សមត្ថ​កិច្ច​មែន គឺ​ដាច់ខាត​លោក​មិន​អត់ឱន​នោះឡើយ គឺ​ត្រូវតែ​ទទួល​ទោសទណ្ឌ​មិនអាច​លើកលែង​។ ដោយឡែក​បើ​ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការដោះលែង វា​គ្រាន់តែ​ការធ្វេសប្រហែស ដែល​សមត្ថកិច្ច​ជំនាញ​គ្មាន​ទំនួល​ខុស​ត្រូវ ហើយ​សមត្ថកិច្ច​ជំនាញ​នេះ​ត្រូវតែ​ស្រឿស​រសៃ​ចេញ​ខ្លះ​មិន​ខាន​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!