​ដោយសារតែ​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល ត្រូវរ៉ូវ​គ្នា​ជាមួយ​មេ​ឈ្មួញ​ឈ្មោះ សាក់ និង​ឈ្មោះ​ដុស ពលករ​ម្នាក់​ក្នុងចំណោម​មួយក្រុម ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​

​ខេត្ត​ឧត្តរមានជ័យ ៖ ប្រភព​ពី​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្តរ​មានជ័យ​បាន​អោយ​ដឹង​នៅ​ថ្ងៃទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​មក​ថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​៤០២​នៃ​យោធភូមិ​ភាគ​ទី​៤ បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ ជាមួយ​មេ​ឧក្រិដ្ឋ​ឈើ​ក្រញូង​ឆ្លងដែន ដុះ​ស្លែ ចំនួន​ពី​រូប នៅ​សង្កាត់​អូ​ស្មាច់ ទី​១​ឈ្មោះ​ដុស ទី​២​ឈ្មោះ សាក់ ដែល​ជា​មុខសញ្ញា​ធំជាងគេ​ក្នុង​ការគាងគរ​ពលក​រ​ឆ្លងដែន​និង​ចរាចរណ៍​ឈើ​ក្រញូង នៅ​បង្គោល​សី​ម៉ា​លេខ​១៣​ក្នុង​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ពលករ​មួយ​នាក់​ក្នុងចំណោម​ពលករ​មួយក្រុម​ត្រូវបាន​យោធា​ថៃ​ចាប់ខ្លួន រួម​ទាំង​វត្ថុតាង​ឈើ​ក្រញូង​មួយរ​ទេស​តូច ស្ថិត​នៅក្ក្នុង​ស្រុក​កាប់​ជើង ខេត្ត​សុរិន​ប្រទេ​ថៃ ជាប់​ព្រំប្រទល់ សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្តឩត្ដរមានជ័​យ​។​

​ពលករ​ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​សំនាក់​សមត្ថកិច្ច​ចំរុះ​របស់​ថៃ​មានឈ្មោះ រឿន សិលា ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ​រស់នៅ ភូមិ​អូ​ខ្លា​ឃុំ សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​។​

​ប្រភព​ពី​ស​មត្ថិ​ច្ច​បាន​អោយដឹងថា ឈ្មោះ សាក់ និង​ឈ្មោះ​ដុស  ដែល​ល្បី​រន្ទឺ​ជា​មេ​ឧក្រិដ្ឋកម្ម​ឈើ​ក្រញូង​ឆ្លងដែន និង​គាងគរ​ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង ច្រើន​ឆ្នាំ​មក​ហើយ​នៅក្នុង​តំបន់​ចាប់ពី​បង្គោល​ស៊ី​ម៉ា​លេខ​១៣ រហូត​នៅ​ក្នុងទឹសទី​៣​ទាំងមូល​តែ​ម្ដង​។​

​ដែល​សកម្មភាព​ចរាចរណ៍​អត់​ឈប់ឈរ​ជា​ច្រើន​ឆ្នាំ​មកនេះ គឺ​ដោយសារតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​កងកំលាំង​ឈរជើង​ខាងលើ​ជាពិសេស នៅ​តំបន់​វរៈ​ការពារ​ព្រំដែន​៤០២ ដែល​បច្ចុ​ប្ប ន្ន គ្រប់ គ្រង​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល​។​ជុំវិញ​ករណី​ខាងលើ​ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ប៉ុក​សុផល​បាន​ទេ ព្រោះ​ស្វែងរក​ការទំនាក់ទំនង​មិនទាន់បាន ៕
​ប៉ែន នួន​

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!