​តើ​ឯកឧត្ដម ឱម​យិន ទៀង និង ឯកឧត្ដម វ៉េង សុខុន គិត​យ៉ាង​ណា​? ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​អំពើរ​ពុករលួយ​ធ្ងន់ធ្ងរ​របស់​មន្ទី​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ​

ខេត្ត​ឧត្តរមានជ័យ ៖ ក្រោយពី​មាន​ការ​បែកធ្លាយ រឿងអាស្រូវ​នៃ​អំពើពុករលួយ​ធ្ងន់ធ្ងរ ជាច្រើន​ឆ្នាំ របស់​មន្ទី​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ ដែល​ល្បី​ថា​លោក​សូ​ត ស៊ី​សុខ ឃៀង ប្រធាន​មន្ទី​រូបនេះ បាន​ប្រើប្រាស់​ការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល ដើ​តួ​យ៉ាង​សំខាន់​ក្នុងការ​ដើ​រប្រ​ម៉ូល​ប្រាក់​ពុករលួយ ពី​អាជីវករ​ធ្វើ​អាជីវ កម្ម​សាត្វ ដែល​ល្បី​ថា ប្រមូលប្រាក់​ពុករលួយ​បាន​រាប់​សឹប​លាន​រៀល​ក្នុង​មួយ​ខែៗ​។​

​ក្រោយពី​មាន​ការ​បែកធ្លាយ​អំពើពុករលួយ​ធ្ងន់ធ្ងរ​រហូត​មក​ទល់​និង​ពេល​នេះ តើ​ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ គិត​យ៉ាង​ណា​?​ដែល​មន្ដ្រី​របស់​ខ្លួន​ប្រព្រឹត្ត​រឿងអាស្រូវ​ផ្ទុយ​ពី​ច្បាប់​រដ្ឋ ភ្លេច​តួរ​នាទី​ខ្លួនឯង បែ​ជា​នាំគ្នា​មក​ឃុបឃិត​បំពាន​ច្បាប់​បែបនេះ ។​

​ជុំវិញ​ក្នុង​រឿង​នេះដែ តើ​ឯកឧត្ដម​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​គួរតែ​លើកយក​មក​ពិចារណា​ដែ​រឺទេ​!​ក្រោយ​មន្ដ្រី​អនុវត្ដ​ច្បាប់​មិន​គោរព​ច្បាប់ បែ​ទៅជា​បំពាន​ច្បាប់ ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ធ្ងន់ធ្ងរ ដែល​ជា​ដើម​ហេតុ​ធ្វើអោយ​បាត់បង់​ចំណូល ថវិការ​ជាតិ​រាប់​សិប​លាន​រៀល​ក្នុង​មួយខែៗ ដែល​នាំ​គ្នា លួច​លុយ​ជាតិ​យកមក​ធ្វើ​ជា​សម្បត្តិ​ផ្ទល់​ខ្លួន​បែប​នេះ និង​ជា​ដើមហេតុ​ក្នុងការ​អសកម្ម​ក្នុង​ការអភិវឌ្ឍន៍ ។​

​ប្រភព​បាន​អោយដឹងថា ការប្រម៉ូល​ប្រាក់របៀប​អំពើរពុករលួយ របស់​លោក​សូត​ស៊ី​សុខ​ឃៀង ប្រធាន មន្ទី​កសិកម្ម​ខេត្ត​ឧត្តមានជ័យ និង​លោក​តាញ់ បុត្តា ប្រធានការិយាល័យ​បសុព្យាបាល តាមរយៈ​អាជីវករ​ធ្វើ​អាជីវកម្ម​សាត្វ ទាំង​ការ​ដាក់​លក់​ទាំង​ការដឹកជញ្ជូន ក្នុង​មួយ​ថ្ងៃៗ​រាប់សិប​រថយន្ដ ហើយ​ក្នុង​មួយ​រថយន្ដ​មិន​ក្រោម​6​ម៉ឺន​រៀល​នោះឡើយ​។​

​ជាក់ស្ដែង​អាជីវករ​ដឹក​មានរ​ស់​ឆ្លងដែន​មកពី​ប្រទេស​ថៃ បានបញ្ជាក់​យ៉ាងច្បាស់​ថា​បង់​អោយ​ពេទ្យ​សាត្វ​ខេត្ត​ឧត្តរមានជ័យ​ក្នុងមួយ​រថយន្ដ​កាមរី 6​ម៉ឺន​រៀល ដោយ​ជា​ថ្នូរ​ក្នុង​ការដឹកជញ្ជូន​សាត្វ​រស់អ​ត់ច្បាប់ ៕
​បែន នួន​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!