​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​៤​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ ដែល​មាន​ការចូលរួម​ពី​សំណាក់​មន្ទីរ អង្គភាព​ជំនាញ​ទូទាំង​ខេត្ត​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​ព្រឹក​នេះ​៖ ១/-​ពិនិត្យ និង​ពិភាក្សា​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្តន៍​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត ២/-​ពិនិត្យ និង​ពិភាក្សា​ឆ្លង​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កែប សម្រាប់​៥​ឆ្នាំ អាណ​តិ្ត​ទី​២​។​

​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​នានា ពិសេស​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ត្រូវ​ត្រៀម​លក្ខណៈ​ក្នុងការ​រក្សាសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មក​លម្ហែ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។ ជាមួយនេះដែរ លោក​អភិបាលខេត្ត​ក៏​បាន​ផ្តោត​សំខាន់​ទៅលើ​ការត្រៀម​លក្ខណៈ​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត ដែល​រដ្ឋបាល​ខេត្ត តែងតែ​ប្រារព្វ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ដូចជា​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឬ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ជា​ដើម​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!