​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​ដឹកនាំ​មន្ត្រីរាជការ​ចូលរួម​កា​ន់​បិណ្ឌ​ទី​៥​នៅ​វត្ត​ចរិយា​វង្ស​

ខេត្ត​កែប ៖ លោក កែ​ន សត្ថា អភិបាល អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ថ្លែង​ដោយ​ចាត់ទុក​វិស័យ​ពុទ្ធចក្រ​ពិតជា​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​សង្គម​ជាតិ​ផង​ដែរ ព្រោះថា​ព្រះពុទ្ធសាសនា ក្រៅពី​ការអប់រំ​ប្រៀនប្រដៅ​ឱ្យ មនុស្ស​ស្គាល់​បុណ្យ​និង​បាប​នោះ ក៏​បាន​រួមចំណែក​លើ​ការបណ្ដុះបណ្ដាល​ថ្នាល​ធនធានមនុស្ស​និង​កិច្ចការ​សង្គម​ទៀតផង​។​

​លោក កែ​ន សត្ថា បាន​មានប្រសាសន៍​លើកឡើង​បែប​នេះ​ក្នុង​កិច្ច​សំ​ណេះ សំ​ណា​ល ជាមួយ​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ពុទ្ធបរិស័ទ នាឱកាស នៃ​ពិធី​វេន​កាន់បិណ្ឌ​ទី ៥ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៨ នៅ​វត្ត​ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប​។

​លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ទៀតថា ដោយ​មើលឃើញ​ពី​សារៈសំខាន់ នៃ​វិស័យ​ពុទ្ធចក្រ​នេះហើយ ទើប​ត្រូវបាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ជ្រោង​លើកកម្ពស់ និង​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​ជា​រៀង​រហូត​មក ។​

​លោក​កែន សត្ថា អភិបាលខេត្ត ក៏​បាន​ចាត់ទុក​ពិធី​កាន់បិណ្ឌ​នាពេល​នេះ​ពិតជា​បាន​នាំមក​នូវ​ពិធី​ដ៏​សំខាន់ ហើយក៏​បាន​នាំមក​នូវ​គ្រឿងឧបភោគ​បរិភោគ​ទេយ្យវត្ថុ​រួម​និង​បច្ច័យ​ជា​ថវិកា​ចំនួន​៣.៥៨០.០០០​រៀល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា និង​ការបំពេញ​កុសលផល​បុណ្យ​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ដែល​ពិធី​នេះ​ធ្វើឡើង​ទៅ តាម​ប្រពៃណី​កាន់បិណ្ឌ​នៃ​ព្រះពុទ្ធសាសនា​យើង​ក្ដី ពិធី​នេះ​ក៏​ជា​ចំណែក​មួយ​នាំមក​នូវ​បច្ច័យ​មួយចំណែក ដើម្បី​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទី​អារាម​វត្ត​ឱ្យបាន​ស័ក្តិសម​ជា​ទី​សក្ការៈបូជារ​បស់​ពុទ្ធបរិស័ទ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!