លោក​សូត ស៊ី​សុក​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាត​ខេត្ត​ឧត្ដរមានជ័យ​ប្រើប្រាស់​លោក​តាញ់ បុត្តា​ដើរតួ​ក្នុង​ការប្រម៉ូល​លុយ​ពុករលួយ​

ខេត្ត​ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​បែកធ្លាយ​រឿងអាស្រូវ អំពើពុករលួយ​ធ្ងន់ធ្ងរ ជាច្រើន​ឆ្នាំ របស់​មន្ទី​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ ដោយ​ល្បី​ថា លោក​សូត​ស៊ី សុក​ឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ដ​ឧត្ដរមានជ័យ បាន​ប្រើប្រាស់ លោក​តាញ់ បុត្តា ប្រធាន ការិយាល័យ ផលិតកម្ម​បសុព្យាបាល នៃ​មន្ទី​កសិកម្ម​ខេត្ត​ឧត្តមានជ័យ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការប្រម៉ូល​ប្រាក់របៀប​ពុករលួយ  រាប់​សិប​លាន​រៀល ក្នុង​មួយ​ខែៗ ពី​អាជីវករ ធ្វើ​អាជីវកម្ម សត្វ អត់​ច្បាប់ (​ឃុបឃិត​គ្នា​ប្រ​ម៉ូ​ល​ប្រាក់​ដាក់​ហោប៉ៅ​)​។​

​ជាក់ស្ដែង​នៅ​ថ្ងៃ​ថ្ងៃទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ អាជីវករ​រកស៊ី សត្វ​មាន់​រស់ ដឹកជញ្ជូន​មាន់រ​ស់​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់​ខេត្ត​ឧត្តមានជ័យ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគាត់​ដឹកជញ្ជូន​សត្វ​មាន់រ​ស់​អត់​ច្បាប់ ក្នុង​មួយ​រថយន្ត​តូច បាន​បង់​ប្រាក់​អោយ​មក​ខាង​ពេទ្យសត្វ​ខេត្ត​ឧត្តរមានជ័យ ៦​ម៉ឺន​រៀល ហើយ ការទាមទា​ប្រាក់​មិន​មាន​ដែន​កំណត់​នោះ​ទេ​តាមតិច​តាមច្រើន​។​

​ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយដឹង​ថា​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ លោក សូត​ស៊ី​សុឃាង បាន​ប្រើប្រាស់ ការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល ដើរតួរ​យ៉ាង​សំខាន់ ក្នុង​ការប្រម៉ូល​លុយ​ពុករលួយ​គ្រប់​ទឹ​ស​ទី ដើម្បី​បំពេញ​ម​ហ​ច្ឆិតា​របស់ខ្លួន ។​

​ប្រភព​បាន​បន្តរ​ថា ការ ប្រ​ម៉ូ​លប្រាក់​ពី​អាជីវករ​សត្វ​មាន់ ក្នុង​មួយ​ខែៗ​រាប់​សឹប​លាន​រៀល យកទៅ​ចែក​បក្សពួក​របស់​ខ្លួន ទៅ​ដេក​សោយសុខ​យ៉ាង​ស្រួល ដោយ​មិន​ខ្វល់​អំពី​ការបាត់បង់​ចំណូល​ថវិការ​រដ្ឋ​ឡើយ​។​
​រហូតមកទល់​ពេលនេះ​មិនទាន់​ដឹង​ថា​ឯកឧត្ដម​ស ថា​វី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ ដឹង​រឿង​ខាង​នេះ​ហើយ​រឺ​នៅទេ បើ​ឯកឧត្ដម​ដឹង​ហើយគួ​តែ​មាន​ចំណាត់ការ​យ៉ាង​ណា​ដែរ ចំពោះ​មន្ដ្រី​គ្រាប់​ល្ពៅ​ទាំងនេះ ដែល​មិន​បាន​បំពេញ​តួរ​នាទី​របស់​ខ្លួន​ក្នុង​ការអនុវត្ត​ច្បាប់ បែ​ជា​នាំគ្នា​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៅវិញ​។​

​ជុំវិញ​ករណី​ខាងលើ ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​ទេ​ចំពោះ​លោក​តាញ់​បុត្តា ប្រធានការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល ព្រោះ​ទូ​សព្ទ័​ចូល​គ្មាន​អ្នក​ទទួល​។​

​ចំណែក​លោក សូ​ត ស៊ី​សុក​ឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្តមានជ័យ បានអោយដឹងថា ជាទូទៅ​ច្បាប់​នាំចូល​មាន់ ថ្នាក់ក្រោម​ជាតិ​មិន​មាន​សិទ្ធ​អនុ​សញ្ញតិ​ទេ​វា​ជា​កតិព្វកិច្ច​របស់​ថ្នាក់​ក្រសួង នៃ​ការបង់ពន្ធ​គេ​បង់​មក​ពី​លើ​ទាំងអស់ ចឹង​ហើយ​យើង​នៅ​ខេត្ត​អត់​មាន​សិទ្ធ​ឈរ​ចាំ​មើល​ពន្ធ​នៅ​មាត់​ច្រកទ្វាអី​ទេ គឺ​អ្នក​ដែល​ឈរ​មាន​គយ និង​កាំកុងត្រូល និង​សមត្ថកិច្ច​ដ៍ទៃទៀត លោក​បន្តរ​ថា​កុំ​ព្យាយាម​ដាក់បន្ទុក​តែ​ម្នាក់​ដើម្បី​បង្កាច់បង្ខូច​បុគ្គល់ គេ​ហៅថា​យក​អារម្ភណ៍​មក​ធ្វើការ​មិនមែនយ​កវិ​ជ្ជា​ជីវៈ​មក​ធ្វើ​ការងារ​ទេ ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!