​បែកធ្លាយ​លោក​ជូ សារុន មេបញ្ជាការ​ប៉េអឹម​ខេត្ត​កំពង់ស្ពឺ​ស៊ីដាច់​លុយ​មន្ត្រី​ការពារ​ការបោះឆ្នោត​កន្ល​ង​ទៅ​

ខេត្ត​កំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ត្រី​ជូ​សារុ​ន​នេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​រង​ការចោទប្រកាន់​ពី​សំណាក់​មន្ត្រី​ជាច្រើន​នាក់​ក្រោម​ឱវាទ​របស់​ខ្លួន​ថា​បាន​ស៊ីដាច់​លុយ​ការពារ​ក្នុង​ការបោះឆ្នោត​កន្លងទៅ​រាប់​លាន​រៀល​និង​អង្ករ​របស់​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ផ្តល់ជូន​កាលពី​ពេល​ថ្មីៗ​នេះ​សំរាប់​បើក​អោយ​មន្ត្រី​ទាំងអស់​នោះ​ថែម​ទៀត​ផង​។​

​ការលើកឡើង​ពី​សំណាក់​មន្ត្រី​អាវុធហត្ថ​សូម​មិន​បញ្ចេញ​ឈ្មោះ ទៅលើ​មេ​បញ្ជាកា​របស់​ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥​កញ្ញា​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​មន្ត្រី​អាវុធហត្ថ​មួយ​រូប​នោះ​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់តាំងពី​លោក ជូ សារុន ចូល​មក​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​មក​មាន​ភាពមិនប្រក្រតី​ជាច្រើន​បាន​កើតឡើង​ដូចជា​ប្រកាន់​បក្ខពួក​(​យក​តែ​សាច់ញាតិ​បងប្អូន​) និង​បង្កើតអោយមាន​អ្នកដើរ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​និង​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​ខេត្ត​ជាងនេះទៅទៀត​កន្លែង​ណា​ដែល​អាច​រកលុយ​បាន​ដោយ​ស្រួល​លោក​ជូ​សារុន​តែងតែ​ដាក់​សាច់ញាតិ​ឯង​អោយ​ទៅ​កាន់​កន្លែង​នោះ​ភ្លាមៗ មិន​បាន​ពិភាក្សា​ជាមួយ​លោក​មេបញ្ជាការរង​ណា​ម្នាក់​នោះ​ទេ គឺ​អាង​ខ្លួន​ជា​មេបញ្ជាការ​មានអំណាច​នោះ​។​ជាក់ស្តែង​នៅពេល​ដែល​មក​កាន់​តំណែង​ភ្លាម​លោក​ជូ សារុន គាត់​បាន​ដាក់​សាច់ញាតិ​ម្នាក់ ដែល​មកពី​ខេត្ត​កោះកុង​ជាមួយគ្នា​អោយ​ទៅ​កាន់​ជា​មេបញ្ជាការរង​ក្រុង​ច្បារមន​ផងដែរ​។​ប្រភព​បាន​បន្តទៀតថា​លើសពីនេះ​ទៀត​គាត់​បាន​បញ្ជូន​ប្អូនប្រុស​របស់​គាត់​ម្នាក់​ទៀត​អោយ​ទៅ​ដាក់​កុងត្រូលដេល​ចាំ​យក​លុយ​ពី​បទល្មើស​ផ្សេងៗ នៅ​ចំណុច​ភ្នំ​តូច​ព្រំប្រទល់​ស្រុក​ឱ​រ៉ា​ល់​និង​ថ្ពង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ដើម្បី​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​ថែមទៀត​ផង​។​ដោយឡែក​ខាង​ផ្លូវជាតិ​លេខ​៥ ស្នាក់ការ​សន្តិសុខ​៥៥១​ឯណោះ​វិញ​លោក​ជូ សារុន បានដាក់​លោក​វរសេនីយ៍ទោ គង់ វាសនា​ដែល​មាន​រហ័ស្ស​នាម​ថា​មហាមេឃ​កំពុង​ធ្វើ​ព្យុះ​ធ្វើ ភ្លៀង​សម្បើម​ខ្លាំងណាស់​ដូចជា​ដេញចាប់​ឡាន​ដឹក​បទល្មើស​នានា​បើក​ដែល​ឆ្លងកាត់​ស្នាក់ការ​សន្តិសុខ​កៀបសង្កត់​យក​លុយ​មិន​ប្រណី​ដៃ​ឡើយ អោយ​តែ​មិន​ព្រម​បង់លុយ​អោយ​លោក គង់ វាសនា​នោះ​។​

​បើ​តាម​ប្រភព​ច្បាស់​ការណ៍​មួយទៀត​បាន​ប្រាប់ឲ្យដឹង​ដែល​ថា​នៅពេល​ថ្មីៗ​នេះ​ទៀតសោត លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន បាន​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ​របស់​ឯក ឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ  ដែល​បាន​ផ្តល់ជូន​មន្ត្រី​កងកម្លាំង​អាវុធហត្ថ​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នោះ​ទៀត​ផង ជាពិសេស​គឺ ស៊ីដាច់​លុយ​ការពារ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​រាប់​លាន​រៀល តែម្តង ។​

​បើ​តាម​ប្រភព​បន្តទៀតថា រឿង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​នេះ​បើ​ជា​សាច់ញាតិ និង​ជា ខ្សែរ​ស្រ​ឡាយ ជិតស្និត​របស់​លោក​ជូ សារុន​គឺ​បាន​ទទួល​គ្រប់​ចំនួន​ប៉ុន្តែ បើ​មិន​មែន​ជា​ខ្សែរ​លោក​ទេ​ខ្លះ​គឺ​មិន​បាន​ទទួល​ឡើយ ស៊ីដាច់​តែម្តង​គ្រឹបៗ​។

​ប្រភព​ដដែល​បាន​បន្តថា លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន បាន​អោយ​មនុស្ស​ជំនិត​របស់​ខ្លួន​ដើរ​ប្រមូល​គាបសង្កត់​អ្នករ​ស៊ី ដោយ​ក្នុង​នោះ​អោយ លោក​វ​សេនីយ៍​ទោ លឹម ឧសភា ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ និង​ទំនិញ​នៅ​តាម​ផ្លូវជាតិ​លេខ​៤ និង​ម្តុំ​ក្រាំងចេក​។

​ដោយឡែក មេបញ្ជាការ​ស្រុក​មួយចំនួន​ក៏​បានរ​អ៑ូរ​រទាំ​ផង​ដែល​ថា​តាំងពី​លោក​ជូ សារុន មក​កាន់​តំណែង​ជា​មេ​ខេត្ត​កាលណា​មក​មេបញ្ជាការ​តាម​បណ្តា​ស្រុក​នានា​ទូ​រទាំង​ខេត្ត​ម្នាក់ៗ​ស្ទើ​ខ្សោះ​ខ្យល់​អស់ហើយ​ដោយ​ប្រឹងប្រែង​ស្វែង រក​លាភសក្ការៈ​យកទៅ​សែន​ដល់​មេ​ដើម្បី​កុំអោយ​មាន​ការដោះដូរ​ចេញពី​មេស្រុក​ថែមទៀត​ផង​។​

​ពាក់ព័ន្ឋ​និង​ការលើក​ឡើង​ក៏​ដូចជា​ការរិះគន់​នេះ​ផង​ដែល​មន្ត្រី​អាវុធហត្ថ​មួយចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ​ស្នើរ​សុំ​ឲ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មេត្តាជួយ ពិនិត្យ​មើល​ទង្វើរ​រប​ស់លោក​ជូ សារុន​ផង ករណី​នេះ​ជា​ពិសេស​សូម​ចាត់​ក្រុម​អធិការកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ការពិត​ផង​ទាន​។​

​ទាក់ទង​នឹង​ការរិះគន់​ក៏ដូចជា​ចោទប្រកាន់​ខាងលើ​នេះ​ដែល​លោក​ឧត្តមសេនីយ៍ត្រី​ជូ​សារុ​ន​បាន​ឆ្លើយតប​យ៉ាងខ្លី តាម​ប្រព័ន្ឋ​វ័ត​អាប់ WhatsApp ថា ៖ វា​ជា​រឿង​មិន​ពិត​នោះទេ ហើយ​លោក​ក៏​មិន​បាន​ប្រព្រឹត្ត​ដូច​ការលើកឡើង​ខាង​លើ​របស់​មន្ត្រី​មួយ​ចំនួន​នេះ​ដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!