អភិបាលខេត្ត​ប៉ៃលិន​៖ មន្ត្រី​ដែល​តែងតាំង​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ទៅតាម​បទដ្ឋាន និង​តាម​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ល្អ​

(​ប៉ៃលិន​)៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋបាល​ខេត្ត​ដែល​បាន​តែងតាំង ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ទៅតាម​បទដ្ឋាន និង​តាម​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ល្អ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ នៃ​ក្រម​សីល​ធ​ម៍​មន្ត្រីរាជការ​ស៊ីវិល ប្រកាន់ខ្ជាប់​នូវ​តួនាទី និង​ភារកិច្ច​ស្នូល​របស់​ខ្លូន ត្រូវមាន​ឥរិយា​ការងារ​ទន់ភ្លន់ ម៉ឺងម៉ាត់ មាន​ការទទួលខុសត្រូវ មាន​ភាពស្មោះត្រង់ មាន​តម្លាភាព មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ ហើយ​ត្រូវ​ធ្វើ​ការលើកទឹកចិត្ត​ដល់​មន្ត្រី និង​បុគ្គលិក​ក្រោម​ឱវាទ​។​

​ឯកឧត្តម​បាន​ថ្លែ​យ៉ាង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ប្រកាស​តែងតាំង ផ្លាស់ប្តូ និង​ប្រគល់​ភារកិច្ច​ថ្មី​ដល់​មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​ថ្លែងបន្តថា មន្ត្រីរាជការ​ទាំងអស់​ត្រូវ​បង្កើត​ឆន្ទៈ​ក្នុង​ការបំពេញ​ការងារ និង​ធ្វើ​ការយកចិត្តទុកដាក់ ក្នុង​ការបណ្តុះបណ្តាល​បង្កើន​សមត្ថភាព វិជ្ជាជីវៈ​សំដៅ​ធ្វើ​ការងារ​របស់ អង្គភាព​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព ដើម្បី​សំរេច​នូវ​គោលដៅ​រួម​នៃ​ការផ្តល់សេវា​សាធារណៈ គឺ​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើ​ឡើង ព្រមទាំង​សហការ និង​សម្របសម្រួល​ការងារ​ជាមួយនឹង​មន្ត្រី​ដែល​បាន​តែងតាំង ផ្លាស់ប្តូរ និង​ប្រគល់​ភារកិច្ច​ថ្មី​ឱ្យបាន​ល្អ ដើម្បី​សំរេចបាន​នូវ​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ វិមជ្ឈការ និង​សហវិមជ្ឈការ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​មូលដ្ឋាន​។​

​បើ​តាម​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាលខេត្ត ដែល​បាន​ប្រកាស​ចូល​កាន់​មុខតំណែង និង​ផ្លាស់ប្តូ​ភារកិច្ច​ជូន​មន្ត្រីរាជការ ចំនួន​៤​មន្ទីរជំនាញ មាន​សរុប​ទាំងអស់​ចំនួន ២៥​រូប ក្នុងនោះ មន្ទីរ​មុខងារសាធារណៈ​ខេត្ត​ចំនួន ៦​រូប គឺ ទី​១៖ លោកស្រី ស៊ុម សុ​ភួង ទៅជា​អនុប្រធាន​ការិយាល័យ និង​ហិរញ្ញវត្ថុ​នៃ​មន្ទីរ​មុខងារសាធារណៈ ទី​២៖ លោកស្រី ជា ចាន់​ថូ ទៅជា​អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​រដ្ឋបាល និង​បៀវត្ស ទី​៣៖ លោក ផេង ភី ទៅជា​អនុប្រធាន​មន្ទីរ​មុខងារសាធារណៈ ទី​៤៖ លោក កែវ ភក្តី ទៅជា​អនុប្រធាន​ការិយាល័យ​ក្របខ័ណ្ឌ និង​បណ្តុះបណ្តាល​នៃ​មន្ទីរ​មុខងារ​សារ​ធាណៈ ទី​៥៖ លោកស្រី ង៉ែត មុំ ទៅជា​អនុប្រធាន​ការិយាល័យ​ក្របខ័ណ្ឌ និង​បណ្តុះបណ្តាល និង​ទី​៦៖ លោក កៅ សារ៉ុម ទៅជា​ប្រធាន​ការិយាល័យ​ក្របខ័ណ្ឌ និង​បណ្តុះបណ្តាល​។​

​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​ចំនួន ០៥​រូប​គឺ​ទី​១៖ លោក ស៊ី វឿន បាន​ផ្លាស់ប្តូ​ភារកិច្ច​មក​ជា​អនុប្រធាន​ការិយាល័យ​សំណង់ ទី​២៖ លោក សែម សុខន បាន​ផ្លាស់ប្តូ​ភារកិច្ច​មក​ជា​អនុប្រធាន​ការិយាល័យ​សុរិយោដី និង​ភូមិសាស្ត្រ ទី​៣៖ លោក គង់ ផល្លា បាន​ផ្លាស់ប្តូ​ភារកិច្ច​មក​ជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ក្រុងប៉ៃលិន ទី​៤៖ លោក ញ៉ែម វណ្ណា បាន​តែងតាំង​ទៅ​ជា​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ក្រុងប៉ៃលិន និង​ទី​៥៖ លោក ស៊ុក សុវណ្ណ បាន​តែងតាំង​ទៅ​ជា​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​សាលា​ក្រៅ​។​

​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន ០៥​រូប គឺ​ទី​១៖ លោកស្រី ម៉ាត់ ធន បច្ចុប្បន្ន​ជា​ប្រធាន​ការិយាល័យ​គណនេយ្យ ផ្លាស់ប្តូ​ភារកិច្ច​មក​ជា​មន្ត្រី​នៅ​ការិយាល័យ​បច្ចេកទេស ទី​២៖ លោក ខិល ដា​ណា បាន​ផ្លាស់ប្តូ​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាលបុ​គ្គ​លិក ទី​៣៖ លោក តែង សារដ្ឋ ត្រូវបាន​តែងតាំង​មុខតំណែង​ទៅជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ទី​៤៖ លោក នាង វាសនា បាន​តែងតាំង​មុខតំណែង​ទៅជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទី​៥៖ លោក ង៉ុច សេង​ធួន ប្រគល់​ភារកិច្ច​ទៅជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​។​

​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចំនួន​៩​រូប គឺ ទី​១៖ លោក កៅ សំភាស់ ទៅជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាលបុ​គ្គ​លិក ទី​២៖ លោក ម៉ម សុ​ផានី ទៅជា​អនុប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម ទី​៣៖ លោក ផុន មិថុនា ទៅជា​អនុប្រធាន​ការិយាល័យ​ក្សេតសាស្ត្រ និង​ផលិតភាព​កសិកម្ម ទី​៤៖ លោកស្រី ជិន ហ៊ុន​ឡាយ ទៅជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ទី​៥៖ លោក ស ហុង​សៀក ទៅជា​អនុប្រធាន​ការិយាល័យ​កសិឧស្សាហកម្ម​កសិក​ម្ម ទី​៦៖ លោក បុល ប៊ុន ទៅជា​អនុប្រធាន​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម ទី​៧៖ លោក មឿន ប៊ុន​សែម ទៅជា​ប្រធាន​ការិយាល័យ​ផែនការ​គណនេយ្យ ទី​៨៖ លោក ស៊ាន ញ៉ាន ទៅជា​ប្រធាន​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម និង​ទី​៩៖ លោក ប៉ិច កន្និដ្ឋា ទៅ​ជា​នាយករង​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្រុក​សាលា​ក្រៅ​៕

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!