​លោក ម៉ម ប៊ុននាង​៖ ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង គួរ​ផ្តោត​ការយកចិត្តទុកដាក់​ពី​ការដឹកជញ្ជូន​ផលិតផល​ដែល​នាំ​ឱ្យ​ខូតខាត​ផ្លូវថ្នល់​

(​ខេត្ត​កំពត​)៖ ក្រុមហ៊ុន​ផលិត​ស៊ី​ម៉ងច​ក្រី​ទីង គួរ​ផ្តោត​សំខាន់​នូវ​ការដឹកជញ្ជូន​ផលិត​សីុម៉ង់ត៍​របស់​ខ្លួន​ឆ្លងកាត់​ផ្លូវ​នានា ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជាដើម​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ដែល​អមដំណើរ​ដោយ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ប្រតិភូ​ជាច្រើនរូប នៅ​រោងចក្រ​សីុម៉ង់ត៍​ចក្រី​ទីង ក្នុងភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក ម៉ម ប៊ុននាង បាន​បន្តទៀតថា ដោយ​ផ្តោត​សំខាន់​ទៅលើ​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ លោក​តម្រូវឱ្យ​ក្រុមហ៊ុន​ផលិត​សីុម៉ង់ត៍​មួយ​នេះ​ជួយ​ពន្លឿន​ក្នុង​ការជួសជុល​ផ្លូវ​ថ្ន​ល់​ដោយ​ទំនូល​ខុសត្រូវ​ខ្ពស់ ដូចជា​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ហើយ​កិច្ចការ​នេះ​ចាត់ទុក​ជា​ការជួយ​គ្នា​ទៅវិញទៅមក​។​លោក​បាន​បញ្ជាក់ទៀតថា ការ​វិយោគ​ទន់​នៅ​តំបន់​នេះ ក្រុមហ៊ុន​ពិតជា​មាន​ភាព​រីកចម្រើន​យ៉ាង​លើសលប់ ដូច្នេះ​ក្រុមហ៊ុន​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​ពី​បញ្ហា​ប្រឈម​ដែល​បាន​រៀបរាប់​ខាងលើ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ត្រូវតែ​ប៉ះប៉ូវ​រាល់​ការខូចខាត​ផ្លូវ ខណៈ​ការដឹកជញ្ជូន​សីុម៉ង់ត៍​រាប់​លាន​តោន ក្នុង​មួយ​ឆ្នាំៗ​ឆ្លងកាត់​នានា ពិសេស​ដងផ្លូវ​ក្នុង​ខេត្ត​កំពត​។​

​សូមជម្រាបថា បើ​តាម​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​ក៏បាន​លើកឡើង​ផង​ដែរ​ពី​ការដឹកជញ្ជូន​ផលិតផល​សីុម៉ង់ត៍​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ហើយក៏​បាន​ធ្វើឱ្យ​ផ្លូវថ្នល់​ត្រូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​ជាមួយនេះ លោក​អភិបាល​ខេត្ត​កំពត​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ផលិត​សីុម៉ង់ត៍​ចក្រី​ទីង ត្រូវតែ​ទួល​ខុស​ត្រូវ ពិសេស​ត្រូវ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដែល​ចូល​ទៅក្នុង​រោងចក្រ​សីុម៉ង់ត៍​ដែល​កំពុងរង​ការខូចខា​ត​នាពេលនេះ ហើយ​ក្រុមហ៊ុន​ត្រូវតែ​ប្រកាន់យក​នូវ​ភាព​សុក្រិត្យ​ដោយ​មិន​អាច​ធ្វើ​ព្រងើយ​ត​ន្តើ​យ​នោះទេ​។​

​ដោយឡែក បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​ក្រុមហ៊ុន​រោងចក្រ​សីុម៉ង់ត៍ បាន​អះអាង​ថា រោងចក្រ​នេះ​មាន​សមត្ថភាព​នាំចេញ​សីុម៉ង់ត៍​ចំនួន ១២.០០០.០០០​តោន​ក្នុង​មួយឆ្នាំៗ ដោយ​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ចំនួន ៣៨១​នាក់​។​ជាមួយគ្នា​នេះ​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នានា ទាក់ទិន​ចង្វាក់​ផលិតកម្ម​សីុម៉ង់ត៍​ចក្រី​ទីង ភាគី​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​រាល់​សំណូមពរ​ទាំងឡាយ ដែល​អាជ្ញាធរ​ខេត្ត​កំពត​បាន​លើកឡើង​ខាងលើ​រួច​ហើយ​ដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!