​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

(​ខេត្ត​កំពត​)៖ ដោយ​មើលឃើញ​អំពី​សត្តា​នុព​ល​របស់​ខេត្ត​កំពត ពិសេស​ពាក់ព័ន្ធ​នឹង​សំណាង​ស្ថាបត្យកម្ម បន្សល់ទុក​ពី​ជំនាន់​សម័យ​អ​ណា​និគម​បារាំង ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង វប្បធម៌ ក៏ដូចជា​អាជ្ញាធរ​ខេត្ត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា   បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ចងក្រង​រៀបចំ​បញ្ជី​បេតិកភណ្ឌ​ដើម្បី​ស្នើសុំ​ទៅ អង្គការ​យូ​នី​ស្កូ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​។​

​នេះ​បើ​តាម​ការលើកឡើង​របស់ លោក កើត ពុទ្ធ​វ​រី  នាយក​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍ ប្រាប់​អ្នក​សារព័ត៌​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​គោលនយោបាយ​ទេសចរណ៍ និង​កសាង​ឯកសារ​បឋម នៃ​ក្រុង​កំពត​ដែល​ត្រៀម​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ ២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត​។

​លោក​បាន​បន្តថា ការ​ចងក្រង​ឯកសារ ដើម្បី​ដាក់​បញ្ចូល​ក្រុង​កំពត​ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក ជា​កិច្ចការ​រួមគ្នា រវាង​ក្រសួង​វប្បធម៌ និង​ក្រសួង​ទេសចរណ៍ ក៏ដូចជា​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្រុង​ការរៀបចំ​ចង់ក្រង ជា​ផែនការ​សកម្មភាព ក្នុង​ការអភិរក្ស​តំបន់​បេតិកភណ្ឌ ទាំងអស់នេះ ឲ្យក្លាយ​ជា​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​របស់​ប្រទេសជាតិ ដើម្បី​បង្ហាញ​ឲ្យ​ទេសចរ មក​ទស្សនា​យល់​អំពី​អត្តសញ្ញាណ​ជាតិ​របស់​យើង ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់​អាស៊ី ពិសេស​ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជួន​ពលរដ្ឋ ក៏​ដូច​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​តាម​គោលការណ៍​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី ៦​នេះ​។ ហើយ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ចងក្រង​ឯកសារ​ស្នើសុំ​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពី​ភព​លោក​។​

​ជាមួយនេះ លោក​ស្នើ​ដល់​អា​ជ្ញធរ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ ត្រូវ​សហការ​រួមគ្នា​ថែរក្សា​អភិរក្ស​សំណង់​បេតិកភណ្ឌ​ទាំងអស់​នោះ​ឲ្យបាន​គង់វង្ស ពិសេស​យើង​ទាំង​គ្នា​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យបាន​ច្រើន​។

​ដោយឡែក​បើ​តាម​ប្រសាសន៍​របស់​អ្នក​ម្នាង​បណ្ឌិត ស៊ី​សុ​វត្តិ ម៉ែន ច័ន្ទ​ទេវី នាយិការ​មជ្ឍមណ្ឌល​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ និង​ជា​សកលវិទ្យាធិការរង​នៃ​សកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ បាន​បញ្ជាក់​ដែរ​ថា កន្លងមក​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​វប្បធម៌​និង​វ​ចិត្រ​សិល្បៈ បាន​រៀបចំ​គម្រោង​សិក្សា​អំពី​ទី​បី​ដើម្បី​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ មាន​ខេត្ត បាត់ដំបង កំពត និង​ក្រចេះ​។​

​សូមបញ្ជាក់​ថា បើ​តាម​ចក្ខុវិស័យ​ព្យាករណ៍​របស់ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​ឆ្នាំ​២០២០​កម្ពុជា នឹង​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​ប្រមាណ​៧​លាន​នាក់​ជាមួយ​ចំណូល​ជាង​៥​ពាន់​លាន​ដុល្លា​និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​១​លាន​នាក់​និង​ដោយ​ប្រយោល​រាប់លាន​នាក់​ថែមទៀត​ផង​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!