​លោក ងិន ងិន​ដា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ដឹកនាំ​មន្ត្រី​រាជការ​កាន់បិណ្ឌ​ទី​១​នៅ​វត្ត​ចរិយា​វង្ស ក្នុង​សង្កាត់​អូរ​ក្រសារ​

(​ខេត្ត​កែប​)៖ លោក ងិន ងិន​ដា អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ថ្លែង​ដោយ​ចាត់ទុក​វិស័យ​ពុទ្ធចក្រ​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ជាតិ​ផង​ដែរ​ព្រោះថា​ព្រះពុទ្ធសាសនា ក្រៅពី​ការអប់រំ​ប្រៀនប្រដៅ​ឱ្យ​មនុស្ស​ស្គាល់​បុណ្យ​និង​បាប​ក៏​បាន​រួមចំណែក​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​និង​កិច្ចការ​សង្គម​ទៀតផង​។​

​លោក ងិន ងិន​ដា បាន​មានប្រសាសន៍​លើកឡើង​បែប​នេះ ក្នុង​កិច្ច​ជួប​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ពុទ្ធបរិស័ទ​នាឱកាស​នៃ​ពិធី​វេន​កាន់បិណ្ឌ​ទី​១​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ១​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៨ នៅ​វត្ត​ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប​។

​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ទៀតថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ពុទ្ធចក្រ​នេះ​ហើយ​ទើប​ត្រូវបាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ជ្រោង​លើកកម្ពស់​ចាត់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​ជា​រៀង​រហូត​មក​។​

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​ចាត់ទុក​ពិធី​កាន់បិណ្ឌ​នាពេលនេះ​ពិតជា​បាន​នាំមក​នូវ​ពិធី​ដ៏​សំខាន់ ហើយក៏​បាន​នាំមក​នូវ​គ្រឿងឧបភោគ​បរិភោគ​ទេយ្យវត្ថុ​រួម​និង​បច្ច័យ​ជា​ថវិកា​មួយចំនួន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​និង​ការបំពេញ​កុសលផល​បុណ្យ​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ដែល​ពិធី​នេះ​ធ្វើឡើង​ទៅ​តាម​ប្រពៃណី​កាន់បិណ្ឌ​នៃ​ព្រះពុទ្ធសាសនា​យើង​ក្ដី ពិធី​នេះ​ក៏​ជា​ចំណែក​មួយ​នាំមក​នូវ​បច្ច័យ​មួយចំណែក​ដើម្បី​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទី​អារាម​វត្ត​ឱ្យបាន​ស័ក្តសម​ជា​ទី​សក្ការៈបូជា​របស់​ពុទ្ធបរិស័ទផ​ង​ដែរ​៕
សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!