​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

(​ខេត្ត​កែប​)៖ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ ត្រូវបាន​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅឯ​សណ្ឋា រ៉ុក​រូ​យ៉ា​ល​(​ខេត្ត​កែប​) ក្រោម​អធិបតីភាព លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ងិន ងិន​ដា អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃគៈ​អភិបាលខេត្តកែប ព្រមទាំង​មាន​ការចូលរួម​ពី​ស្ដាប័ន អង្គភាព​ជំនាញ​ចំនួន​០៨​ខេត្ត​មក​ចូលរួម​ផង​ដែរ​។​

​ក្នុងឱកាស​ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក នុត ច័ន្ទ​សុខា បាន​គូសបញ្ជាក់ថា ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ការធ្វើពា​ណិជ្ជូបនីយកម្ម និង​ការអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម​ដែល​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម​នៃ​ផលិតផល​កសិកម្ម ក៏ដូចជា​ជួយ​បង្កើន​ចំណូល​ដល់​ប្រជាកសិករ​។​ជាមួយនេះ រដ្ឋាភិបាល​បាន​កំណត់​យក​ផលិតផល​កសិឧស្សាហកម្ម ដែល​បម្រើ​ឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក ជា​អទិភាព​មួយ​ក្នុង​វិស័យ​អភិ​ភាព​ទាំង​៥ នៅក្នុង​គោ​នយោបាយ​អភិ​វ​ឌ្យ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម គឺ​ត្រូវ​ជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន​១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។​លោក​ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ខាងលើនេះ យើង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យមាន​ចំណេះដឹង​ខ្ពស់ ទូលំទូលាយ មាន​សមត្ថភាព​ស្រាវជ្រាវ ច្នៃប្រឌិត និង​មាន​ជំនាញ​បច្ចេកទេស​ច្បាស់លាស់​។​

ក្នុងន័យ​នេះ​ហើយ ដែល​រាជរដ្ឋាភិបាល​តាំងពីដើម​រៀងមក ជានិច្ចកាល​តែងតែ​ចាត់ទុក​វិស័យ​អប់រំ​ជា​វិស័យ​អទិភាព និង​ជា​កូនសោរ​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការលើកកម្ពស់​ផលិតភាព​ការងារ ដើម្បី​ធានា​ភាព​ជោគជ័យ​នៃ​ដំណើរ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិការណ៍​នៃ​សាកល​វូប​នីយកម្ម និង​ការលូតលាស់​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​ខ្លាំងក្លា​នាពេល​បច្ចុប្បន្ន​នេះ​។​

យ៉ាងណាមិញ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៏មាន បាន​កំណត់​នូវ​វិស័យ​អទិភាព​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក ហើយ​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​ចតុកោណ​ទី​១ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស រួមមាន​៖ ទី​១-​ការពង្រឹង​គុណភាព​វិស័យ​អបរំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ទី​២-​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ៣-​ការលើកកម្ពស់​សេវា​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ ៤-​ការពង្រឹង​សមត្ថភាព​យេន​ឌ៍រ និង​ការ​គាំពារ​សង្គម​។​ពិសេស​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព និង​គុណធម៌ ញឺ​ជា​កត្តា​គន្លឹះ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ទាំង​ក្នុងពេល​ចំពោះមុខ និង​ទៅ​អនាគត​។​

​សូមជម្រាបថា ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នក​ដឹកនាំ​នេះ ត្រូវបាន​រៀបចំឡើង ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ត្រូវ​ប្រព្រឹត្ត​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!