សូម​សម្ដេច​ក្រឡាហោម សរ ខេង និង​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ ជួយ​រក​យុត្តិធម៌​ជូន ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ​រាប់សែន ត្រូវបាន​គាប​យកប្រាក់​ផង​ទាន​!

ខេត្ត​ឧត្តរមានជ័យ ៖ លោក​ខួង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ ខេត្ត​ឧត្តមានជ័យ ជា​ជន​រង​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ​រាប់សែន ស្រែក​អោយ​ជួយ​រក​យុត្តិធម៌​តាម​សារព័ត៍មាន ដល់​ស្ថាបន័​កំពូល​ណា​ដែល​មាន​លទ្ធភាព​ជួយ​ដោះស្រាយ​និង​រក​យុត្ត​ធម៌​ជូន​ពួកគាត់​អោយបាន​ទាន់​ពេលវេលា​ផង​ទាន​!​។​

​ជាពិសេស​សូម សម្ដេច​ក្រឡាហោម​សរ​ខេង និង​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ អគ្គ​អន្តោប្រវេសន៍ ជួយ​ដល់​ជនរងគ្រោះ​ខាងលើ​ផង ។​

​ការសុំ​អំពាវនាវ​របស់​លោក​ឧត្ដមសេនីយ៍ត្រី​ខួង ទីន ក្រោយពី​មាន​ការផ្ទុះ​ព័ត៍មាន​នៅ​ក្នុង​ក្រុប​មន្ទី​ព័ត៍មាន​ខេត្តឧត្ដរមានជ័​យ​កាលពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ ក្រោម​ការសុំ​ជួយ​អន្តរាគមន៍​និង​ស្រេក​រក​យុត្ត​ធម៌ របស់លោក ក្រោម​ប្រធានបទ ក្រុម​អ្នក​សារព័ត៍មាន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ គាប់ស៊ី​លុយ​ពី​លោក​ក្នុង​មួយ​នាក់ ១០០$​ទៅ​២០០$ ក្រោយ​បែកធ្លាយ​រឿង អំពើពុករលួយ​ធ្ងន់ ដែល​លោក​បាន​គាបស៊ី​លុយ​ពី​ប្រជាពលរដ្ឋ រាប់សែន លាន​នាក់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង មកនេះ រហូត​លោក​មាន​លុយ​វល់​លាន​ដុល្លា​ន ទិញ​សុទ្ធតែ​រថយន្ដ​សេរី​ទំនើប​៥៧០ តំលៃ​ជាង​សែន​ដុល្លា និង​មានទ្រព្យ​ស្ដុក​ស្ដ​ម​។​

​រឿង​ដែល​លោក​ឧត្ដមសេនីយ៍ត្រី​ខួង​ទីន គាបស៊ី​ប្រាក់​ពី​ប្រជាពលរដ្ឋ តាមរយះ​កា​ផ្ដល់​សៀវភៅ​ឆ្លងដែន ប្រថាប់ត្រា​ឆ្លងដែន និង​ទំនិញ​ចេញចូល តាម​ទំហ៊ំ គាបស៊ី​ប្រាក់​ពី​ពលរដ្ឋ​គ្មាន​ដែន​កំណត់​។​

​រហូតមក​ទល់​និង​ពេលនេះ​លោក​ឧត្ដមសេនីយ៍ត្រី​ខួង ទីន បានប្រកាស់​រក​យុត្តិធម៌​ថា ខ្លួន​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណា​ម​ជនរងគ្រោះ​រាប់សែន​នាក់ ហើយ​ជា​ជនរងគ្រោះ​ក្រ​យ​គេ ដែល​ត្រូវបាន​ជន​ទុច្ចរិត​មួយ​ក្ដាប់​តូច​ប្រើ​ស្ថាបន័ព័ត៍​មានគាប​ស៊ីលុយ ទើប​លោក​សុំ​អំពាវនាវ​ទៅ​ដល់​ស្ថាបន័​កំពូល​ណា ដែល​អាច​ជួយ​លោក​បាន ជួយ​ដល់​រូប​លោក​ផង ជាពិសេស​សម្ដេច ក្រឡាហោម​សរ​ខេង និង​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ ដែលជា​ឪពុក​ម្ដាយ​របស់​លោក​នោះ​។​

​ចំពោះ​ជនរងគ្រោះ លោក​ឧត្ដមសេនីយ៍ត្រី​ខួង​ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ ដែល​ត្រូវបាន​ក្រុម​អ្នក​សារព័ត៍មាន​គាប​ស៊ីប្រាក់ និង​ពលរដ្ឋ​រាប់សែន នាក់​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​នៅ​អូ​ស្មាច់ ដែល​ត្រូវបាន​លោក​ខួង​ទីន គាបស៊ី​ប្រាក់​ពី​ពួកគាត់​ជា​ច្រើន​ឆ្នាំ​តាមតែ​អំពើរ​ចិត្ត​នោះ​
​តើ​សម្ដេច​ក្រឡា ហោម​សរ​ខេង និង​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័ថា អគ្គនិ​យ​កដ្ឋានអន្តោប្រវេសន៍​គិ​ត​យ៉ាងណា​ដែ​ទាន​! ។​

​ចំពោះ​រឿង​ពុករលួយ​ធ្ងន់ធ្ងរ​ខាងលើ ឯកឧត្ដម ឱម យិ​ទៀង គួ​តែ​លើក​យក​មក​ពិចារណា​ដែ​រឺទេ រឺ​មួយក៍​ទុក​អោយ​មន្ដ្រី​គ្រប់​ល្ពៅ ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត ដែល​ជា​ឆ្អឹង​ទទឹង​កររ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

 

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!