ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) និង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ លើកយក​មក​ពិចារណា​ដែ​រឺទេ​? ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​របស់​ឧត្ដមសេនីយ៍ត្រី ខួង​ទីន​មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់

ខេត្ត​ឧត្ដរ​មានជ័យ ៖ ​នៅ​ថ្ងៃទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ មានការ​បែកធ្លាយ​មក​ថា លោក​ខួង​ទីន​មេ​ប៉ុស្ដិ៍​នគ​បាល​អន្ដោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ ស្រែក​រក​យុត្ត​ធម៌​ចំពោះ​អំពើ ពុករលួយ ធ្ងន់ធ្ងរ​របស់លោក​ជាច្រើន​ឆ្នាំ​មកនេះ ត្រូវបាន​អ្នក​សារព័ត៍មាន​គាបស៊ី​ក្នុង​ម្នាក់​១០០$​និង​២០០​ដុល្លា ។​

​តើ​ឯកឧត្ដម​ឱម យិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ គួរតែ​លើកយក​មក​ពិចារណា និង​ដាក់​កា​រសើប​អង្កេត​និង​ស្រាវជ្រាវ​ដែរឺទេ ក្រោយ​បែកធ្លាយ​រឿង​ពុក​លួ​យ​ចេញ​ពី​លោក​ខួង​ទីន​ដោយ ផ្ទាល់ ដែល​ប្រ​ម៉ូ​ល​ប្រាក់​គាបសង្កត់​ពី​ប្រជាពលរដ្ឋ​ដឹក​ទុំនិញ​ឆ្លងដែន បោះត្រា​លើ​សៀវភៅ ឆ្លងដែន និង​ផ្ដល់​សៀ​ល​ភៅ​ឆ្លងដែន លើស​សៀវភៅ​បន្ទុក​រហូត​ដល់ ទៅ​៥​ម៉ឺន​រៀល ដែល​បាន​ប្រព្រឹត្ដ​ជាច្រើន​ឆ្នាំ​កន្លងមក នៅ​ច្រក​អន្តរជាតិ​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ​។​

​រហូត​លោក​ឧត្តមសេនីយ៍ត្រី​ខួង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​មាន​រថយន្ដ លុច​ស៊ី​ស ៥៧០​តំលៃ​រាប់សែន​ដុល្លា បាន​លុយ​មក​ពី​ណា ?​ដែ​បាន​ល្បី​ជាច្រើន​ឆ្នាំ មក​ថា លោក​ឧត្ដមសេនីយ៍ត្រី ខួង​ទីន គាបស៊ី​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេង​និង​ពលរដ្ឋ​រស់នៅ​ខេត្ដ​ឧត្តរមានជ័យ ឡើង​ខ្សោះ​ឈាម​អស់​ទៅហើយ ។​

​ចំពោះ​រឿង​អាស្រូវ​ខាងលើ​របស់លោក​ឧត្ដមសេនីយ៍ត្រី​ខួង​ទីន​តើ នាយ​ឧត្ដមសេនីយ៍ គៀត​ចន្ទ័​ថា​រិទ្ធ អគ្គនាយក​និង​អគ្គនិ​យ​កដ្ឋានអន្តោប្រវេសន៍ គិត​យ៉ាង​ណា ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ច្រើ​ឆ្នាំ គាបស៊ី​ជញ្ជក់​ឈាម​រាស្ដ្រ​តាមរយៈ​ស្ថាបន័​អន្តោប្រវេសន៍ បែប​នេះ​រហូត​ទៅ​។​

​ចំពោះ​រឿង​អាស្រូវ​រាប់មិនអស់​របស់​មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​អូ​ស្មាច់ របស់លោក ឧត្ដមសេនីយ៍ត្រី ខួ​ង ទីន ជាច្រើ​ឆ្នាំ មកនេះ តើ​ឯកឧត្ដម​ឱម​យិន ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) និង​លោកនាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ អគ្គនិ​យ​កដ្ឋានអន្តោប្រវេសន៍​គួ​តែ​លើក​យកមក​ពិចារណា​ដែ​រឺទេ​? រឺករ​ឯកឧត្ដម​ទុក​អោយ​មន្ដ្រី​ពុករលួយ ជន​ក​ររស្ដ្រ​បន្តរ​ទៅ​ទៀត ៕
​ប៉ែន នួន​

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!