លោក​វរ​សេ​នីយ៌ឯក ង៉ែត ព្រឿង មេបញ្ជាការ​យោធា​អភិវឌ្ឍន៌​ភូមិភាគ ៥ បើកដៃ​អោយ​កូនចៅ នាំ​ទំនិញ​គេច​ពន្ធ និង​សត្វព្រៃ​ចូល​តាម​ច្រករបៀង​

បន្ទាយមានជ័យ ៖ នៅ​ច្រករ​បៀ​មួយ​គ្រុបគ្រង ដោយ​លោក​វរ​សេ​នីយ៌ឯក ង៉ែត ព្រឿង មេបញ្ជាការ​យោធា​អភិវឌ្ឍន៌​ភូមិភាគ​5​គេ​ឃើញ​បន្សល់​ស្លាកស្នាម​សង្ស័យ​ជា​កន្លែង​លើកដាក់​សត្វព្រៃ​មុន​ឬ​ក្រោយ​នាំ​ឆ្លងដែន​ហើយក៌​មាន​រថយន្ត​កាមរី​2​គ្រឿង​នៅចាំ​ទីនោះ​គ្រាន់តែ​ឃើញ​អ្នកយកព័ត៌មាន​យើង​ចូល​ទៅ​ដល់​បាន​បើក​រត់គេច​ភ្លាមៗ​ចេញ​ពី​ទីតាំង​ខាងលើ​នោះ​។​កន្លែង​ដែល​ក្រុម​អ្នកសារព័ត៌មាន​យើង​នោះ​គឺ​ស្ថិតនៅ​ច្រករបៀង​សេះ​ងាប់​ក្នុងភូមិ​ក្តិប​ថ្ម​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ដែល​នៅ​ទីនោះ​គ្រប់គ្រង​ដោយ​ក្រុម​យោធា​អភិវឌ្ឍន៌​ភូមិភាគ ៥ ។

​រថយន្ត​កាមរី​២​គ្រឿង​ដែល​គេ​ឃើញ​ចត​នៅ​កន្លែងកើតហេតុ​ប៉ុន្តែ​ពេល​ឃើញ​អ្នកព័ត៌មាន​ចូល​ទៅ​ដល់​ក្រុម​មនុស្ស​4​នាក់​នៅ​ទីនោះ​បាន​បើករថយន្ត​គេចចេញ​ពី​ទីនោះ​ទៅ​ចូល​ប៉ុស្តិ៍​យោធា​អស់ ។ យ៉ាងណាក៌ដោយ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​បន្សល់​វត្ថុតាង​គួ​ឲ្យ​សង្ស័យ​ជាច្រើន ដូចជា​កា​រ៉ុង​ដែល​មាន​អុច​ភ្លើង​ប្រហោង​តូចៗ​កន្ត្រក​ជ័រ​និង​ស្បៃ​សម្រាប់​ច្រក​សត្វព្រៃ​ជាច្រើន​ទៀត ។ ក្រៅពីនោះ ក៌​មានស​ត្វ​អន្សង​មួយ​ក្បាលជាង​10​គីឡូក្រាម​ងាប់​គេ​បោះចោល​ក្នុង​ស្មៅ​ហើយ​អណ្តើក​រស់​4​ក្បាល​គេ​ច្រក​ទុក​ក្នុង​ស្បៃ​និង​01​ក្បាល​ងាប់​នៅក្នុង​កា​រ៉ុង​។​ប្រភព​ថា​ច្រករបៀង​ខាងលើ​កន្លង​មាន​ចេញ​ទំនិញ​ផ្សេងៗ​និង​មាន់​ទា​រស់​ពី​ថៃ​ផង​ដែរ ។​

​ជុំវិញ​ករណី​នេះ លោក​វរ​សេ​នីយ៌ឯក ង៉ែត ព្រឿង មេបញ្ជាការ​យោធា​អភិវឌ្ឍន៍​ភូមិភាគ ៥ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នោះទេ ព្រោះ​អង្គភាព​យើង​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!