ឪពុក​ធម៌ កូនធម៌​បង្ក​ហិង្សា​ដាក់គ្នា អ្នកចាញ់​ចូល​ពេទ្យ អ្នកឈ្នះ​ចូល​ទ្រុង​ដែក​

ខេត្ត​កែប ៖ បុរស​ពីរ​នាក់​ដែល​គេ​ស្គាល់​ថា​ជា​ឪពុកធម៌ និង​កូនធម៌​នឹង​គ្នា គ្រាន់តែ​មាន​ទំនាស់​តូចតាច ក៏​បាន​បង្ក​ហិង្សា​ដាក់​គ្នា​បណ្តាលឱ្យ​ឪពុកធម៌​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​កូនធម៌​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​ភ្លាមៗ​។​

ករណី​បង្ក​ហិង្សា​បណ្តាលឱ្យ​បុរស​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ករណី​ឈានដល់​ការកាប់​ប្រហារ​គ្នា​បណ្តាល​ឱ្យ​បុរស​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់​នេះ គឺជា​ករណី​បង្ក​ហិង្សា ផ្តើម​មុនដំបូង​គឺ​បុរស​ជា​ឪពុកធម៌​ទៅ​រក​រឿង​បុរស​ជា​កូនធម៌​មុន ទើប​ខណៈ​នោះ​បុរស​ជា​កូនធម៌​ទ្រាំ​មិន​បាន ក៏​យក​កាំបិត​ទៅ​កាប់​ឪពុក​ធម៌​ឱ្យ​រងរបួស​ធ្ងន់​តែម្តង​។​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា បុរស​ដែល​ជា​ជន​ដៃស់​ដល់ ឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។​ចំណែក​បុរស​រងគ្រោះ ឈ្មោះ សូង ឡាង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

​ប​ច្ច​ប្បន្ន ជនដៃដល់​ជា​កូន​ធម៌​ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុងកែប​។​ដោយឡែក បុរស​ចំណាស់​រងគ្រោះ​ត្រូវបាន​បងប្អូន សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!