​មេបញ្ជាការ​កងអនុសេនាធំ​ទី​២​អន្លង់វែង លោក​អនុសេនីយ៍ទោ រស់ សា​រួម (​ហៅ​ថា​ន​)​ជា​មេខ្លោង ក្នុង​មុខ​ជុំនួញ​ឈើ​ក្រញូង ដែល​បណ្ដាល​អោយ​ពលករ​ស្លាប់ របួស និង​ចាប់ខ្លួន​ពី​សំណាក់​យោធា​ថៃ​ឥត​ស្រាកស្ដ្រាន

​ខេត្ត​ឧត្ដរមានជ័យ ៖ ថ្ងៃទី ២២​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​មាន​ការ​បែកធ្លាយ​មក​ថា លោក​អនុសេនីយ៍ទោ រស់ សា​រួម (​ហៅ​ថា​ន​) មេបញ្ជាការ កងអនុសេនាធំ​ទី​២​អន្លង់វែង ជា​មេខ្លោង​គាងគរ​ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ​និង​ជា​មេ​ឈ្មួញ​ចរាចរណ៍​ឈើ​ក្រញូង​ឆ្លងដែន នៅក្នុង​តំបន់​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង ដែល​ជា​ដើមហេតុ​ធំ​បង្អស់ ដែល​បណ្ដាល​អោយ ពករ​ឆ្លងដែន​ត្រូវបាន​អាជ្ញ​ធរ​សមត្ថកិច្ច​ថៃ បាញ់សម្លាប់ ចាប់​ដាក់គុក និង​រងរបួស ពី​សំណាក់​គ្រប់​កាំភ្លើង​របស់​សមត្ថកិច្ច​ថៃ​ខេត្ត​សុរិន ឥត​ស្រាក​ស្រា​ន​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២១​និង​ថ្ងៃ​ទី​២២​ខែកញ្ញា​នេះ មាន​ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ខុសច្បាប់ ជា​ប្រជាពលរដ្ឋ និង​ជា​យោធា​នៅ​កងអនុសេនាធំ​ការពារ​ព្រំដែន​ទី​២​ផង ត្រូវបាន​អាជ្ញាធ័រ​ថៃ​ចាប់ខ្លួន ៤​នាក់ បញ្ជូន​ទៅ​ផ្ដន្ទា ទោស នៅ​ខេត្ត​សុរិន​ប្រទេ​ថៃ និង​ដោះលែង​យោធា​ម្នាក់​មក​វិញ និង​បាញ់​សម្លាប់​ម្នាក់ នៅ​ថ្ងៃ​ទី​២២​ខែ​កញ្ញា កន្លងទៅនេះ​។​

​ស្ថិត​នៅ​ចំណុច UA(៨៦ ៣០២▪៨៥០៧៥)​ភូមិសាស្ដ្រ បាន​តា​វែង ខេត្ត​សុរិន ប្រទេស​ថៃ ព្រំប្រទល់​ភូមិ​សាមគ្គី​ឃុំ​ត្រពាំងប្រិយ​ស្រុក​អន្លង់វែង​ខេត្តឧ​ត្ត​រ​មានជ័យ​។​

​ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយដឹងថា ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង ដែល​ជា​មន្ដ្រី​យោធា​ផង​និង​ពលរដ្ឋ​ផង​នោះ ផ្ដើមចេញ​ពី​មេខ្លោង និង​ឈ្មួញ​ឈើ​ក្រញូង គឺ​លោក​អនុសេនីយ៍ទោ រស់ សា​រួម (​ហៅ​ថា​ន​)​ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី​២​ស្រុក​អន្លង់វែង​។​

​ពលករ ដែល​មេព្រៃ​ថៃ​ចាប់បាន​បញ្ជូន​មក​អោយ​អាជ្ញាធរ​ខ្មែរ​វិញ​កាលពី​ថ្ងៃ​ទី​២១​កញ្ញា​នេះ ឈ្មោះ​ផល ឡាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​យោធា​នៅ​កងអនុសេនាធំ​ទី​២ មាន​ឋានៈ​ជា​នាយចំណង់​។ និង​៤​នាក់ ទៀត​ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់ខ្លួន​បញ្ជូន ទៅ​ផ្ដន់ទាទោស​តាម​ច្បាប់​ប្រទេស​ថៃ ក្នុងចំណោម​៤​នាក់​មាន​ម្នាក់​ជា​កូន របស់​មេ “​ខ​៣” នៃ​កងអនុសេនាធំ​ទី​២​នេះដែ​។​

​ជុំវិញ​ករណី​ខាងលើ លោក​អនុសេនីយ៍ទោ រស់ សា​រួម មេបញ្ជាការ​កងអនុសេនាធំ​ទី​២ លោក​មិន​មាន​ពាក់​ពន្ធ័​រកស៊ី​អ្វី​ឡើយ ដោយ​ធ្វើ​តែ​តាម​បទ​បញ្ជា​ថ្នាក់លើ​តែ​ប៉ុន​ណោះ​ដែល​ខាង​អាជ្ញាធរ​ថៃ​បាន​លួច​ចូល​បំពាន​មក​ចាប់​ខាង​ទឹកដី​ខ្មែរ លោក​បន្តរ​ថា​ចំពោះ​ការបាញ់​សម្លាប់​ម្នាក់ និង​ចាប់ខ្លួន​៤​នាក់​នោះ​ខាង​ភាគី​យើង​កំពុងតែ​ធ្វើ​ការយកចិត្ត​ទុកដាក់​។​

​លោក​ឧត្ដមសេនីយ៍ត្រី តូច រ៉ា ប្រធាន​ស្នាក់ការ​ទំនាក់​ទំ​ង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​នៅ​ច្រកទ្វា​អន្តរជាតិ​ជាំ បានអោយ​ដឹង​តាម​ទូ​សព្ទ័​ថា ចំពោះ​យោធា​ថៃ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូន​ទៅ​ខេត្ត​សុរិន​ពី​នាក់​និង​ដោះលែង​មកវិញ​ម្នាក់​កាលពី​ថ្ងៃ​ទី​២១​ខែកញ្ញា​នេះ គឺ​ម្នាក់​ជា​យោធា បាន​ជិះ​ម៉ូតូ​ទៅ​យក​អីវ៉ាន់​នៅ​តំបន់​ខ្លួន​ឈរជើង​ក្នុង​ទឹកដី​ខ្មែរ ទើប​គល់​អោយ​វិញ​ទាំង​យប់​។ រីឯ​ហេតុការណ៍​ដែល​កើតឡើង​នៅ​ថ្ងៃ​បន្ទាប់​ទី​២២ ខែកញ្ញា​ដដែល​នេះ ថា​បាញ់សម្លាប់​ម្នាក់​និង​ចាប់ខ្លួន​ពីរ​នាក​ផ្សេង​ទៀត នោះ​លោក​បាន​ទទួល​ព័ត៍មាន​ដែ តែ​មិន​ទាន់​របាយ​ការ​ណា​ជាក់លាក់​នៅឡើយ លោក​បន្ដរ​ថា​និង​អោយ​កំលាំ​ទៅ​ស្រាវជ្រា​វខាង​ថៃ​ហើយ ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ​។​

​ដោយឡែក លោក ឧត្តមសេនី​ទោតុន ញៀន មេបញ្ជាការ សឹក​រង​ខេត្ត​ឧត្តរមានជ័យ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​ទូ​សព្ទ័​ចូល​គ្មាន​អ្នក​ទទួល ៕
​ប៉ែន នួន​

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!