លោក សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក ចំំណាយពេល​អស់​រយៈពី​ថ្ងៃ បង្ក្រាប​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​បានរ​នី​ង​រណោង ដូច​កំពិ​សតោង​គ្នា​…

ខេត្ត​បន្ទាយមានជ័យ ៖ ស្រុក​ថ្មពួកៈ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២១៨ នៅវេលា​ម៉ោង​និិង​១៥​និង​៣០​នាទី កំលាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បន្ទាយឆ្មារ ចុះ​ប្រតិបត្តិការ និង​បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ ចំនួន​០៣​នាក់ ធ្វើតេស្ត​ទឹកនោម​សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន នៅ​ចំណុច ស្ពាន​អូ​តា​ទ្រី ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជនសង្ស័យ​មាន​ឈ្មោះ​ដួច​ខាងក្រោមៈ​

១-​ឈ្មោះ  សុខ ឆៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ     (​ផល​វិជ្ជមាន​)​។​
២-​ឈ្មោះ សូត្រ តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ     (​ផល​វិជ្ជមាន​)​។​
៣-​ឈ្មោះ ហ៊ាង សុភាក់ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ (​ផល​វិជ្ជមាន​)​។​

​ជនសង្ស័យ​ទាំង​០៣ នាក់ រស់នៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​ជំ​នស​ញ​បានធ្វើការ​បន្ត​ដើម្បី​ចាប់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន លុះដល់​វេលា​ម៉ោង​២០​និង​៣០​នាទី កំលាំង​សមត្ថកិច្ច​នគរបាល  បាន​ពួន​ស្ទាក់​ចាប់ ចំនុច​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ឃាត់ខ្លួន​បាន​អ្នក​ចែកចាយ​ចំនួន​០១​នាក់ ឈ្មោះ គៀត ប៊ុត ប្រុស អាយុ​៣៧​ឆ្នាំ និង ស្រី​ស្នេហ៍​០២​នាក់ ឈ្មោះ រ៉ាក់ ណាវី អាយុ​២៩​ឆ្នាំ និង​បាន​ដកហូត​វត្ថុតាង​រួមមានៈ​
១-​ថ្នាំញៀន​(wy) ចំនួន​១០​គ្រាប់​។​
២-​ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន​០៥​ថង់​។​
៣-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​។​

​ករណី​ខាងលើ​នេះ បន្ទាប់​ពី​ធ្វើការ​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាព ដោយ​មាន​ការ​អនុញ្ញាត្តិ​ពី​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា ដំបូង​ខេត្តបន្ទាយមានជ័យ  កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ ឈ្មោះ គៀត ប៊ុត ទៅកាន់​លំនៅដ្ឋាន​ដែល​ខ្លួន​ស្នាក់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត វេលា​ម៉ោង​២៣​និង​៣៨​នាទី ដោយ​បង្កើត​គណ​:​កម្មា​ការ​មាន​ការចូលរួម​ពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​៨០៧ និង​លោក​មេភូមិ ធ្វើ​ការឆែកឆេរ​លំនៅដ្ឋាន​រកឃើញ​វត្ថុតាង​រួមមាន​៖
១-​ថ្នាំញៀន​(wy)​ចំនួន​០៨​គ្រាប់​។​
២-​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​០៣​ថង់​។​
៣-​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។​
៤-​ដប​ជក់​ថ្នាំញៀន​ចំនួន​០១​។
៥-​និង​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ចំនួន​០១​នាក់​ទៀត ឈ្មោះ ហ៊ីម ចាន់ ប្រុស​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​ក​រមៀត ស្រុក​ថ្មពួក​។​

​លុះ​ឈាន​ចូលដល់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​និង​៤៣​នាទី​ព្រឹក ក្រោយពី​សាកសួរ​រួច ផ្អែក​តាម​ចំម្លើយសារភាព​របស់​ជនសង្ស័យ កំលាំង​ជំនាញ​ឈាន​បន្ត​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០១​នាក់ ទៀត ឈ្មោះ ឃឿន ស្រី​មិន ស្រី​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ដោយ​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា យើង​បាន​បង្កើត​គណ​:​កម្មា​ការឆែកឆេ​រ​លំលំដ្ឋាន រកឃើញ​វត្ថុតាង​ដូចខាងក្រោមៈ​

១-​រកឃើញ​ថ្នាំ​ញៀន​គ្រាប់​(wy)​ពណ៍​ក្រហម​ស្រោប​ក្នុង​ថង់​ផ្លាស់​ស្ទិចពណ៍​ខៀវ ចំនួន​៦០០ គ្រាប់ និង​ស្រោប​ថង់​ផ្លាស់​ស្ទិចតូច​ពណ៍​ខៀវ ចំនួន​០៧​គ្រាប់ ។​
២-​រកឃើញ​ប្រភេទ​ម្សៅ​ក្រាម​សរ​ថ្លា ចំនួន​០៦​កញ្ចប់ ច្រក​ក្នុង​ថង់ព​ណ៍ស​ថ្លា លាក់​ក្នុង​ធៀងត្នោត​។​

៣-​រកឃើញ​ថ្នាំ​ញៀន​គ្រាប់​(wy)​ពណ៍ ស្រោប​ក្នុង​ថង់​ផ្លាស់​ស្ទិចពណ៍​ខៀវ​ចំនួន​០១​ថង់ ស្មើរ​និង​១១​គ្រាប់ និង​ច្រក​ក្នុង​បំពង់​បឺត​កន្លះ​ថង់​ចំនួន​០២​កំណាត់ ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍សរ​ថ្លា ច្រក​ក្នុង​បំពង់​បឺត​ចំនួន​១២​កំណាត់ ក្នុង​ផ្ទះបាយ របស់​ជនសង្ស័យ​។​
៤-​ប្រាក់​បាត​ចំនួន​៣០០០​បាត​
៥-​ប្រាក់​ខ្មែរ ចំនួន​២៥០.០០០​រៀល និង​ទូរស័ព្ទ​១៩​គ្រឿង  ។​

​លោក សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់ សារព័ត៌មាន​(​គេហទំព័រ​ប៉ោយប៉ែ​ត​ប៉ុស្តិ៍​) អោយដឹងថា​៖ ការចុះ​បង្ក្រាប​ករណី​អ្នកប្រើប្រាស់ និង អ្នក​ចែកចាយ​គ្រឿងញៀន​ខាងលើនេះ ត្រូវ​ចំំណាយពេល​អស់​រយៈពេ​លពី​ថ្ងៃ ក្នុង​ការចុះ​បង្ក្រាប​។ ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ កំលាំង​ង​ជំនាញ​បាន​កសាង​សុំណុំរឿង​បញ្ជូន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!