អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់នៅ​ស្វាយ​រលំ​ស្រុក​ស្អាង​

​កណ្តាល ៖ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់នៅ​ស្វាយ​រលំ​ស្រុក​ស្អាង ផ្គើន​នឹង​សមត្ថកិច្ច អប់រំ មិន​រាងចាល ឃាត់​ខ្លួន​អ្នក​ជល់​មាន់​៤​នាក់ បញ្ជូនទៅ​តុលាការ​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ ស្រុក​ស្អាង នៅ​ថ្ងៃ អាទិត្យ ១៤​កើត ខែ ភទ្របទ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩ និង ៤០​នាទី បាន​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់ នៅ​ចំណុច​ភូមិ លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ជនសង្ស័យ​ចំនួន ០៤​នាក់ ត្រូវបាន​ឃាត់ខ្លួនៈ​
១ / ឈ្មោះ វុ​ធ សុខ​វី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
២ / ឈ្មោះ ស្រី រតនៈ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
៣ / ឈ្មោះ ឡេ មិន​ធី ហៅ សុខ ជាវ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាង​ឈើ ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
៤ / ឈ្មោះ ឆោម សុង​ហ៊ួត ភេទ​ប្រុស ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ពូក ទីលំនៅ​បច្ចុប្បន្ន​ភូមិ ស្វាយ​សំរោង ឃុំ​ពោធិ៍​រំ​ចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​វត្ថុតាង​ចាប់យក ៖
១ / សត្វ​មាន់​ជល់​(​ឈ្មោល​)​ចំនួន ០២​ក្បាល (​សម្បុរ ដាង ចំនួន ០១​ក្បាល​) និង (​សម្បុរ ស្គូ​យ ចំនួន ០១​ក្បាល​) ។​
២ / ជញ្ជីង​ប្រើ​ថ្ម​ពិល ចំនួន ០១​គ្រឿង ។​
៣ / ជញ្ជីង​ប៉ុង (​ទម្ងន់ ៣០​គីឡូក្រាម​) ចំនួន ០១​គ្រឿង ។​
៤ / ស្គុត​រុំ​ខ្នាយ​មាន់​មួយចំនួន ។​
៥ / ម៉ូតូ ចំនួន ០២ គ្រឿង (​ម៉ាក​ស្តុប​ពី ពណ៍​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 1BU -5006 ចំនួន ០១​គ្រឿង ) , (​ម៉ាក យ៉ាម៉ាហា​ប្រូស ពណ៍ សំបក​ឱ​ឡឹ​ក ពាក់​ផ្លាកលេខ ភ្នំពេញ 1B – 7250 ចំនួន ០១​គ្រឿង ) ។​
៦ / កន្ត្រក់​ច្រក​មាន់ ចំនួន ០៤ និង ស៊ុម​ក្រុងមាន់ ចំនួន ០១​។​

​សភាព​រឿងហេតុ ៖​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយ​ទទួលបាន​ពត៍​មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នៅ​ចំណុច ភូមិ លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយ​មាន​បញ្ជា​ពី​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​:​សេនីយ៍​ឯក​សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ ចុះ​ទៅដល់​កន្លែងកើតហេតុ បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ រួម​នឹង​វត្ថុតាង​ខាងលើ​ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​។ ចំណែក​ជនសង្ស័យ​ប្រហែល ២០ ទៅ ៣០​នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣ និង​៤៩​នាទី លោក​លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្ដាល​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។​
​លោក ហុក វិបុល ឡាយ​ហ្វេ​សប៊ុក​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!