នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ អសមត្ថភាព​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ បែរ​ជា​កម្លាំង​ប៉ូលិស ចាប់​ប្រគល់ឲ្យ​ទៅ​វិញ​

​ខេត្តសៀមរាប ៖ ករណី​សមត្ថកិច្ច​ប៉ូលិស នៃ​អធិការ​ស្រុក​សូទ្រនិគម បង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត និង​ឈើ​លេខ​២ ប្រគល់​ឲ្យ​មេព្រៃ ដែល​ជា​សមត្ថកិច្ច​ជំនាញ បែរ​ជា​ដេក​អេះ​ពោះ​ចាំ​ទទួល​ស្រាប់ និង​បង្ហិន​លុយ​ភាស៊ី ប្រជាជន ដែល​មាន​ការ​ឡាក់​លឺ​យ មិន​ទទួលខុសត្រូវ​នូវ​តួនាទី​របស់​ខ្លួន ជា​អ្នក​អភិរក្ស បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការសង្ស័យថា ប្រហែលជា បាន​ទទួល​លាភស្ការៈ​ពី​ឈ្មួញ​ទេ​ដឹង បានជា​មេព្រៃ សង្កា្តត់​រដ្ឋបាល​ស្វាយលើ​មិន​ខ្ចី​បង្ក្រាប​។​

​តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ សូម្បី​តែ​ឈើ​មួយ​កូន​ដុំ ក៏​មិន​អាច​គេចផុត​ពី​ក្រ​ញ៉ាំ​ដៃ​របស់​មេព្រៃ​ស្រុក​ស្វាយ​លើ​ដែរ ដោយ​គ្រប់​ឡាន ទាំងអស់​ដែល​ចង់​រកស៊ី សុទ្ធតែ សែន​ដល់​អ្នក​តាម ម្ចាស់​ទឹក​ម្ចាស់​ដី នៃ​ទឹកដី​ស្រុក​ស្វាយ​លើ​ដែរ ដែល​ធ្វើ​ឲ្យ​សង្ស័យ​ថា រថយន្ត​សាំ​យ៉ុង និង រថយន្ត​យី​ឌុប ដឹក​ឈើប្រណិត ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ ពុំ​ត្រូវបាន​អ្នកតា​ស្វាយ​លើ​កាច់ សង្ស័យ ម្ចាស់​ឡាន​សែន​រួចហើយ តែ​សំណាង​មិនល្អ ប៉ះ​ចំ​មន្ត្រី​ស្អាតស្អំ អនុវត្ត​ខុស​តួនាទី ចាប់​បង្ក្រាប​ជូន​លោក​មេ ព្រៃ​វិញ ដោយសារ​ទើសភ្នែក​ពេក ហើយ​មិន​ចង់​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនេះ បន្ត​ដឹក​ជញ្ជូន​ដោយ​គ្មាន​ច្បាប់​។​

​ជាក់ស្តែង រថយន្ត​យី​ឌុប HYUNDAI ពណ៌​ស ទ្រ​ង​ខៀវ ពាក់​ស្លាក​លេខ​តាកែវ​3A1718  ០១​គ្រឿង បាន​ដឹក ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ចេញពី​ស្រុក​ស្វាយ​លើ ត្រូវបាន​កម្លាំង​នៃ​អធិការ​ស្រុក​សូត្រ​និគម ដឹកនាំ​កម្លាំង​ចុះ​ឃាត់​រថយន្ត​ដោយ លោក វរសេនីយ៍ឯក  ឯក ណុប សារ៉ាក់ ចាប់បាន នៅ​នៅ​ចំណុច​ភូមិ​អូរ​លុះ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​វេលា​ម៉ោង​១០ និង​០៧​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​បាន ពិនិត្យ​ឃើញ​ប្រភេទ​ឈើ​ផ្ចឹក​ចំនួន បឋម ២០m3​។​

​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សូទ្រនិគម បាន​ឃាត់​យក​វត្ថុតាង ដែល​បង្ក្រាប​បាន រថយន្ត​យី​ឌុប HYUNDAI ចំណុះ​២៥​តោន ឈើ​ផ្ចឹក​ចំនួន បឋម ២០m3 ម្ចាស់​ឈើ​ម្នាក់ ០១​នាក់ ឈ្មោះ​ស សៀក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​គ្រាំង​តូច ឃុំ​ប្រាំបី​មុំ ស្រុក​បាទី ខេត្តតាកែវ ចំពោះ​វត្ថុតាង និង​មធ្យោបាយ​ដឹកជញ្ជូន រួម​ទាំង​ម្ចាស់​ឈើ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី នៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម ដើម្បី​អនុវត្ត​ទៅតាម​និតិ​វិធី ដោយ​អនុលោម​ទៅតាម *​ច្បាប់ ស្តីពី​ព្រៃឈើ ៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!