លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​អំណោយ​ជា​ច្រើន​សន្ធឹកសន្ធាប់ ដល់​ឧបាសិកា ជា​ឃុន​ពេជ្រ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ ឧបាសិកា ជា ឃុន​ពេជ្រ ស្ថិតក្នុង​វ័យ​ចាស់ជរា ព្រះជន្ម​ជាង​៨០​វស្សា សុខភាព​ទន់ខ្សោយ ពុំ​អាច​ដើរ​ទៅ​ណា​ឆ្ងាយ​រួច បាន​សំណូមពរ​ឲ្យ​កូនប្រុស ឈ្មោះ លឹម យូ ជូន​មកកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់​ថា​?​អំណោយ​ជា​លើក​ទី​៣​មាន​អង្ករ​៨០​កា​រ៉ុង មី​១០​កេស​ធំ ទឹកស៊ីអ៊ីវ​៦០​យួរ មក​ចម្លង​តាមរយៈ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើជូន​ទៅ​កាន់ គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុរគត់​តាម​ការជាក់ស្តែង ព្រោះតែ​រយៈកាល​កន្លងមក​រាល់​ខែ ឧបាសិកា​តែង​ឃើញ​ព័ត៌មាន ស្តី​ពី​ការជួយ​ផ្តល់​អំណោយ របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ដល់​គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុរគត់ ជិត​ម្ភៃ​គ្រួសារ​មិន​ដែល​មាន​ខាន ទាំង​នៅ​ខេត្ត​បន្ទាយមានជ័យ ទាំង​នៅ​រាជធានី​ភ្នំពេញ​។​

ដូច្នោះ​ហើយ​ទើប ឧបាសិកា ជា ឃុន​ពេជ្រ សម្រេចចិត្ត​ផ្ញើ​ទាន​ចម្លង​បុណ្យ តាមរយៈ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​ហូរហែរ​សរុប​៣​លើក​មក​ហើយ តែ​កន្លងមក​ឧបាសិកា​បានត្រឹមតែ​ឃើញ​លោក រ័ត្ន ស្រ៊ាង តាម​ព័ត៌មាន​ប៉ុណ្ណោះ ទើបតែ​មក​ដល់​ថ្ងៃ​នេះ​ដែល​ឧបាសិកា បាន​ជួប​លោក រ័ត្ន ស្រ៊ាង ដោយ​ផ្ទាល់​ជា​លើក​ទី​១ ឧបាសិកា​ពិតជា​មាន​ចិត្ត​ត្រេកអរ​ជាខ្លាំង​ព្រោះ​តែ​សម្រេច​តាម​បំណង​ដែល​ប៉ង​ជួប​លោក  រ័ត្ន ស្រ៊ាង ផ្ទាល់ និង​បាន​ប្រគល់​អំណោយ​ដោយផ្ទាល់​ជូន​ដល់​លោក រ័ត្ន  ស្រ៊ាង សម្រាប់​ធ្វើ​ជា​ទាន​ចែកជូន​ដល់​អ្នកក្រខ្សត់​ជា​បន្ត​។​

​ពាក្យចាស់​លោក​ពោល​ថា ” រោគ​អ្វី​មិន​ស្មើ​នឹង​រោគ​ឃ្លាន ទាន​អ្វី​មិន​ស្មើ​ទាន​ទេសនា មាន​អ្វី​មិន​ស្មើ​មាន​បញ្ញា ថ្លា​អ្វី​មិន​ស្មើ​ចិត្ត​ជា​បុណ្យ​។ ជីវិត​រាល់​រូប​តិចតួច​ណាស់ យើង​ត្រូវ​ខ្នែង​ខ្នះ​ប្រព្រឹត្តល្អ ទោះ​មិន​បាន​រៀន​ចេះ​សូត្រធម៌ ត្រឹម​ប្រព្រឹត្ត​ល្អ​គឺ​បុណ្យ​ហើយ “​។​

​រយ​:​កាល​កន្លង​មកនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែង​ជួយឧបត្ថម្ភ​គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុរគត់ជា​ប្រចាំ រៀងរាល់ខែ​មិន​ដែល​មាន​ខាន ចំនួន​១៨​គ្រួសារ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ទាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​និង​នៅ​រាជធានី​ភ្នំពេញ​៕
​លោក ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!