រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ត្រូវបាន ស្នងការ​នគរបាល​ខេត្ត​កោះកុង ប្រគល់​ជូន​ទៅ​តាម​ស្រុក​-​ក្រុង​ចំនួន​៤ ……..!

ខេត្ត​កោះកុង ៖ លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ជូន​ទៅ​តាម​ស្រុក​-​ក្រុង​ចំនួន​៤ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ចំនួន​៦០​នាក់ បាន​សិក្សា​បច្ចេកទេស​និង​ទ្រីស្តី​ចប់​រយៈពេល​៣​ថ្ងៃ ហើយ​ចុះ​ហ្វឹកហាត់​ជាក់ស្តែង ក្នុង​ការជួយ​អន្តរាគមន៍​នៅពេល​មានឧ​ប្ប​វហេតុ​កើតឡើង​។​

​បើ​តាម​លោក ពេជ្រ វណ្ណៈ ប្រធាន​ការិយាល័យ​ទទួលបន្ទុក​ផ្នែក​អគ្គិភ័យ និង​គ្រូបង្វឹក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា​៖​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​៤​គ្រឿង​នេះ លោក​ឧត្តមសេនីយ៍ទោ សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង ប្រគល់ជូន​នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ហើយ​ត្រូវ​ចែង​ចែក​ទៅ​តាម​ស្រុក​ចំនួន​៣​គ្រឿង​និង​ក្រុង​១​គ្រឿង ក្នុងនោះ ស្រុក​ដែល​ត្រូវ​ទទួល​បាន​រួម​មាន​៖​ស្រុក មណ្ឌលសីមា​,​ស្រុក​កោះកុង​,​ស្រុក​ថ្មបាំង​និង​ក្រុង​ខេមរភូមិន្ទ ហើយ​ចំពោះ​ស្រុក​ផ្សេងៗ​ទៀត​ទទួលបាន​អស់ហើយ​។​

​លោក​បាន​បន្តថា​៖​ចំពោះ​សមត្ថកិច្ច​ទាំង​៦០​នាក់​គឺ យើង​បាន​ធ្វើ​ការហ្វឹកហាត់​ទាំង​ទ្រីស្តី​ទាំង​អនុវត្តន៏ នៅ​ភាពជាក់ស្តែង ហើយ​អ្វី​ដែល​សំខាន់​គឺ​សមត្ថកិច្ច ត្រូវ​យក​រថយន្ត​អគ្គិភ័យ​ខាងលើនេះ ទៅ​អនុវត្តន៍​ត្រូវ​គោល​ក្នុង​ការបំពេញ​កាតព្វកិច្ច ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគាត់​ជួបឧ​ប្ប​វហេតុ​ណាមួយ ហើយ​មិន​ត្រូវ​យក​រថយន្ត​របស់​រដ្ឋ ទៅ​ប្រើប្រាស់​បទល្មើស​ផ្សេងៗ​ឡើយ នាំឲ្យមាន​បញ្ហា​ដល់​អង្គភាព​និង​សង្គម​ឡើយ ៕

 

Filed in: ខេត្តកោះកុង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!