ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ប្ដេជ្ញា​គ្រប់​គ្រង់​ការហូរ​ចូល​របស់ជ​នបរទេស​មក​កម្ពុជា​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់កំណ​ត់ តែ​ឯកឧត្ដម​មិនទាន់​បាន​គិត​អំពី​អំពើពុករលួយ​របស់​ន​គ​បាល​អន្តោប្រវេសន៍​ប្រចាំការ​នៅ​តាម​ច្រកទ្វា​អន្តរជាតិ នោះទេ​

ខេត្ត​ឧត្តរមានជ័យ  ៖ ប្រជាពលរដ្ឋ មានការ​សារ​ទរ​ជាខ្លាំង ចំពោះ​ការប្ដេជ្ញាចិត្ត របស់​នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ​ក្រោយ​បាន​ទទួល​តំណែង​ថ្មី ជា អគ្គ​យក នៃ​អគ្គនិ​យ​កដ្ឋានអន្តោប្រវេសន៍ បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា​និង​គ្រប់គ្រង​ការហូរចូល របស់​ជនបរទេស មក​កម្ពុជា អោយបាន​ត្រឹមត្រូវ​ដូច​ច្បាប់​ដែល​បាន​កំណត់ ដើម្បី​ប្រែក្លាយ​ការជឿ​ទុកចិត្ត របស់​ថ្នាក់ដឹកនាំ​ទៅជា​ប្រយោជន៍​របស់​ប្រទេសជាតិ​ទាំងមូល​។​

​ការប្ដេជ្ញាចិត្ត របស់ នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ វា​ជា​មោទនភាព និង​វាស្នា​ដ៍​ល្អ របស់​ប្រទេសជាតិ ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​នៅ​ទូទាំង​នគរ ។ តែ​ដែល​អ្វី​គួរអោយ​សោកស្ដាយ​បំផុត​នោះ ឯកឧត្ដម​មិនទាន់​បាន​ដឹង អំពី​អំពើរ​ពុករលួយ​ធ្ងន់ធ្ងរ និង ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ របស់លោក​ឧត្ដមសេនីយ៍ត្រី​ខួង​ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់ និង​លោក​វរៈសេនីយ៍ឯក​ជា​ព្រឿង កំពុង​និង​ប្រើប្រាស់​ស្ថាបន័ នគ​បាល អន្តោប្រវេសន៍ ប្រ​ម៉ូល​ប្រាក់គ្មាន​សៀវភៅ​បន្ទុក របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហ​រញ្ញ​វត្ថុ រាប់​សឹប​លាន​រៀល​ក្នុង​មួយ​ខែៗ តាមរយៈ​ការ​ប្រថាប់ត្រា​លើ​សៀវភៅ​ឆ្លងដែន និង​ពលរដ្ឋ​និង​អាជីវករ​បាន​ដឹក​ទំនិញ​ចេញ​ចូល ដោយ​មាន​ការដាក់​ប៉ុស្ដិ៍​ប្រ​ម៉ូ​ល​ប្រាក់​រហូតដល់​ទៅ​បី​កន្លែង​នៅក្នុង​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ តែមួយ ដែល​ផ្លែ​ក​និង​ខុស​គេ​ពី​ច្រកទ្វា​អន្តរជាតិ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​បាន​លើ​ក​ឡើងថា ការ​បោះត្រា​លើ​សៀវភៅ​ឆ្លងដែន​មន្ដ្រី​នគ​បាល​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់​តម្រូវអោយ​ពួកគាត់ បង់​ប្រាក់​ក្នុង​មួយ​នាក់​មួយ​ម៉ឺន​រៀល និង​ទំនិញ​តាម​រថយន្ដ​ចេញ​ចូល​ទាមទា​តាម​ទំ​ហ៊ុំ​ដឹក​ជញ្ជូនដោយ គ្មាន​ដែន​កំណត់  ។​

​តើ​ប្រាក់​ទាំងអស់​ដែល​លោក​ឧត្ដមសេនីយ៍ត្រី​ខួង ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍​និង​លោក​វរៈសេនីយ៍ឯក​ជា​ព្រឿង រង​ប៉ុស្ដិ៍ ប្រ​ម៉ូល​ប្រាក់​ទាំងនោះ​យក​ទៅ​ណា​បើ​គ្មាន​បង្កាន់ដៃ​និង​គល់បញ្ជី​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហ​រញ្ញ​វត្ថុ​ផង​និង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ តើ នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ​ថា​រិទ្ធ អគ្គនិ​យក​នៃ​និយក​ដ្ឋា​ន អន្តោប្រវេសន៍​គិត​យ៉ាងណា​? ហើយ​ឯកឧត្ដម គួរ​លើក​យកមក​ពិចារណា​ដែ​រឺទេ​! ឬ​ក៏​ទុកអោយ​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​នៅតាម​ច្រកទ្វា​អន្តរជាតិ​នៅតាម បន្ទាត់​ព្រំដែន ធ្វើស្រែ​លើ​ខ្នង​រាស្ដ្រ​រហូត​ទៅ​។​

​ជុំវិញ​ករណី​ខាងលើ​លោក​ឧត្ដមសេនីយ៍ត្រី​ខួង​ទីន មេ​ប៉ុស្ដិ៍​នគ​បាល​អន្តោប្រវេសន៍ បាន​ឆ្លើយ​បដិសេធន៍​តាម​ទូ​សព្ទ័​ថា លោក​មិន​បានដឹង​រឿង​អី​ទេ ព្រោះ​លោក​មិនសូវ​បាន​នៅ​កន្លែង ៕
​ប៉ែន នួន​

 

Filed in: ខេត្ត​ឧត្តរមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!