ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ អត់​បាន​ដឹងថា​មាន​ដីកា​ដកហូត​មុខតំណែង​ស្ងាត់ៗ ដែល​ចេញមក​ពី​សាលាខេត្ត​

ខេត្ត​ប៉ៃលិន ៖ យោងតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នា ទី​ព្រឹក ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ស្ថិតនៅក្នុង​ភូមិ​តា ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ហេតុការណ៍​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ ខណ​:​ប្រធាន​ការិ យាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ កំពុងតែ​ធ្វើកា​រសុខៗ ស្រាប់តែ​ខាង​មន្ត្រី​នៃ​មន្ទីរ​សុរិយោដី​ខេត្ត ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក ហ៊ី ប៊ុន​ហៀ​ប ប្រធានការិយាល័យ​រដ្ឋ​បាល នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុវិយោដី​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ដើម្បី​បិទ​បញ្ជី និង​បម្រុង​ដកហូត​ត្រា​ពី​លោក សែម សុខន ដែល​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ។​តែ​លោក​មិន​ទាន់​ប្រគល់​ត្រា​ឱ្យ​ភ្លាមៗ ទេ ព្រោះ​រឿង​នេះ បាន​កើតឡើង​ដោយ​តក់ក្រហល់​ពេក មិន​អាច​ទទួលយកបាន ។ ម្យ៉ាងទៀត​លោក​ជាប់​បង្ហើយ​ឯកសារ​ដែល​នៅ​ចាស់​មិន​រួច រង់ចាំ​មួយរយ​:​ខ្លី​សិន ទើប​លោក​ព្រម​ប្រគល់ឱ្យ ពេល​មាន​ការប្រកាស​តែងតាំង​អ្នកថ្មី ។​

​ប្រភព​ព័ត៌មាន​ពី​លោក សែម សុខន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ បានឱ្យ ដឹងថា តាម​ច្បាប់​លក្ខន្តិក​:​មន្ត្រីរាជការ​ស៊ីវិល ការដកហូត​មន្ត្រី​ការិយាល័យ​ជុំវិញ​ស្រុក ត្រូវតែ​មាន​ការកោះប្រជុំ​ពី​ថ្នាក់​ក្រុមប្រឹក្សា​ស្រុក និង​អភិបាលស្រុក​ជាមុនសិន ហើយ​ស្នើសុំ​ទៅខាង​មន្ទីរ​សុ​រិ យោ​ដី​ខេត្ត ដោយ​ខាង​ប្រធាន​មន្ទីរ​ស្តីទី ត្រូវ​កោះហៅ​អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ​រដ្ឋ​បាល រួច​ធ្វើការ​ណែនាំ​វាយតម្លៃ​ចំនួន​៣​ដង ទើប​ផ្ញើ​បន្ត​ទៅ​រដ្ឋបាល​ខេត្ត ដើម្បី​ដក​ហូត​សុំ​ធ្វើ​ការផ្លាស់ប្តូរ​មន្ត្រី​រូបនោះ ។​

​តែ​រឿង​របស់​លោក​មិន​មាន​ការប្រជុំ​ក្រុមប្រឹក្សា​ស្រុក មិន​មាន​ការកោះហៅ​របស់​មន្ទីរ​សុរិយោដី​ខេត្ត​មក​អប់រំ​សោះ ស្រាប់តែ​នៅ​អង្គុយ​ធ្វើកា​រសុខៗ ឃើញ​មាន​មន្ត្រី​សុរិយោដី​ជាច្រើ ន​រូប​ចូល​ទៅ​សុំ​ឱ្យ​លោក​បិទ​បញ្ជី និង​សុំ​ត្រា​ការិយាល័យ​យក​ទៅ​គ្រប់គ្រង​វិញ ។​

​ប្រភព​បន្តទៀតថា លោក​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​ជា​រឿង​មិន​ប្រក្រតី ដោយ សារ​តែ​លោក​ធ្វើការ​នៅ​មន្ទីរ​សុរិយោដី​ខេត្ត តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​ឆ្នាំ​២០១០ ទើប​ទៅ​កាន់​ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​សាលា​ក្រៅ រហូតមកដល់​បច្ចុប្បន្ន​នេះ មិន​ធ្លាប់មាន​បញ្ហា​អ្វី​សោះ ។​

​លោក​បញ្ជាក់ថា លោក​បាន​បម្រើ​ការងារ​ក្នុង​ជួរ​បក្ស​ប្រជាជន ជាមួយ​ក្រុម​ការងា​របក្សស្រុក​សាលាក្រៅ ដោយ​ចុះជួយ​នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដែល​មាន​ការគាំទ្រ​ពីប្រ ជា​ពលរដ្ឋ​យ៉ាងច្រើន​លើសលប់ ហើយ​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ចំនួន​៣១​លាន​រៀល ចាប់​តាំងពី​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ហុង ពៅ ប្រធាន​មន្ទីរ​សុរិយោ ដីស្តី​ជាច្រើនលើក​ច្រើនសារតែ​អត់​ទទួល​ទូរស័ព្ទ ។​

​ចំណែក​លោក សូ សុខុន អនុប្រធាន​មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ទទួលបន្ទុក​សុរិយោដី បានឱ្យដឹងថា គាត់​ចុះទៅ​កន្លែង ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ទៅ​បិទ​បញ្ជី​រដ្ឋបាល ដោយយោង​តាម​ដីកា​ស្តីពី​ការតែងតាំង និង​ផ្លាស់ប្តូរ​ភារកិច្ច​មន្ត្រីរាជកា​ររ​បស់​អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​ចុះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ៕

 

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!