សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បង្ហាញមុខ​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​និង​បក្ខពួក​ចំនួន​ប្រាំ​៥​នាក់ …….!

​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បង្ហាញមុខ​ជនសង្ស័យ​មេខ្លោង​គ្រឿងញៀន​និង​បក្ខពួក​ចំនួន​៥​នាក់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ការបង្ក្រាប​និង​ដកហូត​គ្រឿងញៀន​បាន​ជាង ២​គី ឡូ​ក្រាម និង​កាំភ្លើង​ម៉ា​កឡុក​៣​ដើម កាំភ្លើង​ប្រើ​ខ្យល់​១ ដើម​និង​រថយន្ត ២​គ្រឿង​។​ក្រោម ការដឹកនាំ កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ប្រត្តិបត្តិការ បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ប្រុស​ស្រី ៥​នាក់ ចំណាយពេល​២​ថ្ងៃ​ចុង ក្រោយ​ធ្វើ​នៅក្នុង​ភូមិសាស្ត្រ ក្រុង​សិរីសោភ័ណ​និង បន្ត​ឈានទៅ បង្ក្រាប​ផ្ទះជួល​ជនសង្ស័យ ដល់​ទឹកដី​ក្រុង​សៀមរាប​ខេត្ត សៀមរាប រកឃើញ​គ្រឿងញៀន លាក់ទុក​ក្នុង​បន្ទប់​ជាង​២ គីឡូក្រាម​នោះ​។​

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុប្ញ​ទ្ធិ ស្នងការរង​ទទួល ផែន​ប្រឆាំង​បទល្មើស​ប្រាប់ឱ្យដឹង​ថា កម្លាំង​នគរបាល បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៥​នាក់​ជា​បក្ខពួក និង​ជា​មេខ្លោង​គ្រឿងញៀន​ធំ​បាន​សម្រេច​នៅពេល​នេះ​ក្រោយពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើប អង្កេត​រយៈពេល​១​ខែ​មក​ហើយ​ប្រើប្រាស់​វិធានការ សម្ងាត់​តាមរយៈ​មុខសញ្ញា​ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​កន្លងមក​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន ជ័យ​។​

​លោក​ស្នងការរង​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា​ជនសង្ស័យ​គ្រឿងញៀង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូ​រលក់​ចែក ចាយ​គ្រឿងញៀន​ចំនួន​៣​ខេត្ត​គឺ​ខេត្ត​បន្ទាយមានជ័យ សៀមរាប​និង​ខេត្ត​បាត់ដំបង​។​ការ បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​wy៨៧៦៤ គ្រាប់​ស្មើ​ទម្ងន់ ៧៩៩,៩៤​ក្រាម​, ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​១៩៩៥,០១​ក្រាម​, ថ្នាំញៀន​កេតា មីន​៨,៥១​ក្រាម ថ្នាំ​គ្រាប់​អ៊ិច​ស្រា្ត​ស៊ី​ទម្ងន់​២,៩៦ ក្រាម​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៤​គ្រឿង​, អាវុធខ្លី​៤​ដើម ក្នុងនោះ​អាវុធ​ខ្យល់​១​ដើម​,​រថយន្ត​ចំនួន​២​គ្រឿង​។​

​លោកស្នងការ​ឱ្យដឹងទៀតថា ករណី​បង្ក្រាប​គ្រឿង ញៀន​ខាងលើ កម្លាំង​នគរបាល បន្ត​ស្រាវជ្រាវ​ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ប្រាប់ឱ្យដឹង​ថា អង្គភាព​អយ្យការ​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ​បាន ប្តេជ្ញា​ខ្ពស់​ជាមួយ និង​សមត្ថកិច្ច​ពាក់​ដើម្បី​ប​បង្ក្រាប​គ្រឿងញៀឱ្យ​មាន​ប្រសិទ្ធភា​ព កាត់បន្ថយ​និង​លប់ បំបាត់​គ្រឿងញៀន​ក្នុង ទឹកដី​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ឱ្យដឹង​ទៀត​ថា គ្រឿង ញៀន​មាន​ផលប៉ះពាល់​ធ្ង​ន​ធ្ង​រ​ដល់ សង្គម​ខ្មែរ ជា​ពិសេស​អ្នក​ប្រើប្រាស់​គ្រឿងញៀន​អាច​ទៅធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស លួច ឆក់​ប្លន់ អំពើហឹង្សា បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​។​

​ជនសង្ស័យ​គ្រឿងញៀន​និង​វត្ថុតាង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!